Blog

Update៖ ប៉ូឡូញនឹងចំណាយ២.៥ពាន់លានដុល្លារ ដើម្បីបង្កើនសន្តិសុខព្រំដែន ជាមួយរុស្ស៊ីនិងបេឡារុស្ស!

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានប្រកាសកាលពីថ្ងៃសៅរ៍ថា៖ ប្រទេសរបស់លោក នឹងចំណាយប្រាក់ចំនួន2.5 ពាន់លានដុល្លារ ដើម្បីកែលម្អសន្តិសុខនៅតាមព្រំដែនជាមួយរុស្ស៊ី និងបេឡារុស្ស។

Update៖ ចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀង នៅអាហ្វហ្គានីស្ថានបានកើនដល់៤០០នាក់!

អាជ្ញាធរបាននិយាយកាលពីថ្ងៃសៅរ៍ថា៖ ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បណ្ដាលឱ្យចំនួនអ្នកស្លាប់កើនដល់៤០០នាក់ហើយ។

សោកស្ដាយលោកពូ ម៉ៅ ដែលតែងតែសម្រួលចរាចរណ៍នៅខណ្ឌមានជ័យ បានទទួលមរណភាពហើយ!

(ភ្នំពេញ)៖ មហាជនប្រាកដជាបានស្គាល់ហើយលោក ហោ ម៉ៅ ជាសន្តិសុខរដ្ឋបាលខណ្ឌមានជ័យ។ ដែលជួយសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ នៅសង្កាត់ចាក់អង្រែក្រោម បានទទួលមរណភាព កាលពីម៉ោង៣៖០០នាទីរសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ក្នុងជន្មាយុ៦៣ឆ្នាំ ដោយ(ជំងឺគាំងបេះដូង)។ -សពលោក…

បណ្ដេញចៅអធិការវត្ត”ឈើទាលជ្រុំ”ក្រោយល្បីរឿងប្រើហិង្សានិងជេរប្រមាថ!

(ត្បូងឃ្មុំ)៖ នៅទីបំផុតភិក្ខុ អ៊ុក ម៉ាឫទ្ធី ចៅអធិការវត្ត”ឈើទាលជ្រុំ”(ហៅកូនត្មាត)ស្ថិតនៅភូមិកូនត្មាត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានសាលាអនុគណស្រុកត្បូងឃ្មុំ សម្រេចនិមន្ដឱ្យចេញពីវត្ត.!។

ដំណឹងថ្ងៃទី១៩នេះឆ្លង(អូមីក្រុង)ម្នាក់ ជាសះស្បើយពុំមានទេ និងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅថ្ងៃទី១៩.០៥.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី១៨.០៥.២០២៤។ ដោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)០១នាក់ជាសះស្បើយពុំមានទេ និងគ្មានអ្នកស្លាប់។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៥.៣៨៦នាក់ហើយ!

ក្រសួងសុខាភិបាលនៅក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃសៅរ៍ថា៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន35,386 នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយលុក ដែលកំពុងបន្តរបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំមុន រហូតបច្ចុប្បន្ន។

កាតា បណ្ដេញមេដឹកនាំ​ក្រុម​ហាម៉ាស់ ចេញពីប្រទេស ក្រោយចរចា​បទ​ឈប់​បាញ់​បរាជ័យ!

យោងតាមរបាយការណ៍ បានឱ្យដឹងថា ប្រទេសកាតា បានបណ្តេញមេដឹកនាំក្រុមហាម៉ាស់ ដោយសម្ងាត់ កាលពីខែមេសា កន្លងទៅ នៅពេលដែលកិច្ចចរចា បទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប បានជាប់គាំង។

សីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពីសីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

សម្តេចធិបតី និងលោកជំទាវអញ្ជើញត្រឡប់ មកដល់កម្ពុជា​វិញហើយ!

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត..!។

Update៖ លោក ហ្សេលេនស្គី ជំរុញឱ្យចិន ចូលរួមកិច្ចប្រជុំកំពូលសន្តិភាពនៅប្រទេសស្វីស!

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃសុក្រ៖ បានជំរុញឱ្យប្រទេសចិន និងប្រទេសដទៃទៀត នៃសកលលោកខាងត្បូង ចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាព នៅប្រទេសស្វីស នាខែក្រោយ។