Blog

Breaking៖ អ៊ីស្រាអែល បន្តវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សា ស្លាប់៦នាក់ទៀត! 

នៅព្រឹកថ្ងៃសុក្រ(ទី១៥ខែសីហា) កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់៦នាក់នៅក្នុងការវាយប្រហារតាមអាកាសចុងក្រោយបង្អស់លើតំបន់ហ្គាហ្សាស្ទ្រីប។ ប្រភពវេជ្ជសាស្ត្រ និងសាក្សីដែលឃើញផ្ទាល់ភ្នែកបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើជនស៊ីវិលប៉ាឡេស្ទីននៅភាគខាងជើង និងកណ្តាលនៃតំបន់ព័ទ្ធជុំវិញ។ ជនជាតិប៉ាឡេស្ទីនពីរនាក់បានស្លាប់ និង13 នាក់បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសមួយសំដៅទៅលើជនស៊ីវិលនៅជិតផ្លូវប្រសព្វ Al-Ittisalat ក្នុងសង្កាត់ Al-Rimal ទីក្រុង Gaza ។…

Breaking៖ នៅព្រឹកទី១៥.០៨.២០២៥ កម្ពុជា-ថៃ បើកកិច្ចប្រជុំកម្រិតភូមិភាគ RBCលើកទី២៧ នៅខេត្តត្រាត!

(ភ្នំពេញ)៖ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ កម្ពុជា-ថៃ បានបើកកិច្ចប្រជុំក្រុមលេខា នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ ដែលហៅកាត់ថា RBC លើកទី២៧ នៅខេត្តត្រាត…

Breaking៖ ជំនន់ទឹកភ្លៀងនៅប្រទេសឥណ្ឌា បណ្តាលឲ្យស្លាប់៥៦នាក់!

កាលពីថ្ងៃព្រហស្បតិ៍ (ទី១៤ ខែសីហា) ក្រុមមន្ត្រីអាជ្ញាធរបាននិយាយថា មនុស្សយ៉ាងហោចណាស់ចំនួន ៥៦នាក់ បានស្លាប់ និងរាប់សិបនាក់កំពុងបាត់ខ្លួន ហើយជាច្រើនទៀតបានរងរបួស បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់កាស្មៀររបស់ប្រទេសឥណ្ឌា។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីប្រជុំជន Chasoti នៃស្រុក Kishtwar ដែលជាចំណុចនៅលើផ្លូវធម្មយាត្រាដ៏ពេញនិយមមួយ។ ការស្លាប់ដ៏ច្រើននេះក៏បានកើតឡើងក្នុងរយៈពេលជាងមួយសប្តាហ៍ប៉ុណ្ណោះ…

Breaking៖ លោកត្រាំ និយាយថាលោកពូទីន ត្រៀមខ្លួនរួចជាស្រេច ដើម្បីចរចាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន!

ប្រធានាធិបតីអាមេរិក លោក Donald Trump បានជឿថា សមភាគីរុស្ស៊ី លោក Vladimir Putin ត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់លោក បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងសប្តាហ៍នេះ…

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៥ខែដល់ថ្ងៃទី១៧ខែសីហាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ខែសីហាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែសីហាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖…

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៥ខែដល់ថ្ងៃទី១៧ខែសីហាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ខែសីហាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែសីហាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…

Breaking៖ ប៉ាគីស្ថាន នឹងបង្កើតកងកម្លាំងរ៉ុក្កែត ដើម្បីពង្រឹងសមត្ថភាពការពារជាតិ!

នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ ២០២៥ ប៉ាគីស្ថាន នឹងបង្កើតកងកម្លាំងថ្មីមួយនៅក្នុងជួរយោធា ដើម្បីត្រួតពិនិត្យសមត្ថភាពប្រយុទ្ធដោយមីស៉ីល ករណីមានជម្លោះកើតឡើង ដែលជាការផ្លាស់ប្តូរមួយឱ្យស៉ីគ្នានឹងប្រទេសជិតខាង ដែលជាគូប្រជែងគឺឥណ្ឌា។ ប្រភពពីសារព័ត៌មាន Reuters។ នាយករដ្ឋមន្រ្តី លោក Shehbaz…

Breaking៖ ហ្វីលីពីន ថាយន្តហោះចម្បាំងចិនបានហោះស្ទាក់លើយន្តហោះដែលដឹកអ្នកកាសែតរបស់ខ្លួន!

កាលពីថ្ងៃពុធ ទី១៣ ខែសីហា រដ្ឋាភិបាលហ្វីលីពីន អះអាងថា យន្តហោះចម្បាំងចិន១គ្រឿង បានហោះមកស្ទាក់ យន្តហោះហ្វីលីពីនដែលដឹកក្រុមអ្នកកាសែត អំឡុងពេលហោះហើរល្បាត នៅលើតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ដែលមានបញ្ហាវិវាទនៅសមុទ្រចិនខាងត្បូង។ ប្រភពពីសារព័ត៌មាន Reuters។ ភាពតានតឹងនៅតែបន្តរវាងប្រទេសហ្វីលីពីននិងចិន…

Breaking៖ លោក Lee Jae Myung នឹងបំពេញទស្សនកិច្ចទៅកាន់ជប៉ុន!

កាលពីថ្ងៃពុធ ទី១៣ ខែសីហា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៣ ដល់ទី២៤ ខែសីហា ហើយបើកកិច្ចប្រជុំកំពូលទ្វេភាគី ជាមួយនាយករដ្ឋមន្រ្តី លោក Shigeru Ishiba។…

Breaking៖ សម្តេចតេជោ អញ្ជើញជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម!

នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង។ យោងតាមឯកឧត្តម…