Blog
Update៖ តៃវ៉ាន់ នឹងពង្រឹងសមត្ថភាពយោធារបស់ខ្លួន ដើម្បីបង្ហាញទៅកាន់លោក ត្រាំ!
មន្រ្តីជាន់ខ្ពស់ផ្នែកសន្តិសុខតៃវ៉ាន់ បាននិយាយថា ដែនកោះនេះ នឹងបន្តខិតខំពង្រឹងសមត្ថភាពយោធារបស់ខ្លួន ខណៈវាហាក់ជាសញ្ញាមួយបង្ហាញចង់ទៅកាន់ លោក ដូណាល់ ត្រាំប្រធានាធិបតីជាប់ឆ្នោតអាមេរិក ឱ្យបានឃើញថា តៃវ៉ាន់កំពុងពង្រឹងវិស័យការពារជាតិរបស់ខ្លួន។
សូមប្រយ័ត្ន ចំពោះភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែវិច្ឆិកា!
(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី១៥.១១.២០២៤ បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២៤៖ ក្នុងនោះ ក្រសួងបញ្ជាក់ថាខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២៤
Update៖ អាមេរិក បើកសម្ពោធមូលដ្ឋានការពារដែនអាកាសថ្មី នៅប្រទេសប៉ូឡូញ!
អាមេរិក នឹងបើកសម្ពោធជាផ្លូវការ មូលដ្ឋានការពារដែនអាកាសថ្មីមួយ នៅភាគខាងជើងប្រទេសប៉ូឡូញ នៅថ្ងៃពុធ(ទី១៣ខែវិច្ឆិកា)នេះ ដែលជាសញ្ញាបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាមេរិក ក្នុងការការពារសម្ព័ន្ធមិត្ត NATO នៅអឺរ៉ុប។
Update៖ អ័ព្ទពុល គ្របដណ្តប់លើទីក្រុងញូវដេលី នឹងគំរាមកំហែងដល់ជើងហោះហើរផងដែរ!
ទីក្រុងញូវដេលី ប្រទេសឥណ្ឌា កំពុងជួបប្រទះបញ្ហាអ័ព្ទពុលយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីការធ្លាក់ចុះនៃសីតុណ្ហភាព និងការកើនឡើងនៃការបំពុលបរិយាកាស។ អ័ព្ទពុលនេះ បានធ្វើឱ្យបរិយាកាសពិបាកមើលនៅតំបន់មួយចំនួន ដែលបង្ខំឱ្យអាជ្ញាធរអាកាសយានដ្ឋាន ចេញការព្រមានអំពីការរំខានដល់ជើងហោះហើរ។
Update៖ អាមេរិក ផ្អាកជើងហោះហើរទៅកាន់ប្រទេសហៃទីរយ:ពេល១ខែ!
អាមេរិក បានប្រកាសកាលពីថ្ងៃអង្គារ(ទី១២ខែវិច្ឆិកា)នេះថា នឹងផ្អាកជើងហោះហើរស៉ីវិល ទៅកាន់ប្រទេសហៃទី រយៈពេល ១ខែ បន្ទាប់ពីយន្តហោះធុនធំ ៣គ្រឿងរងការបាញ់ប្រហារដោយកាំភ្លើង ពីសំណាក់ក្រុមជនអន្ធពាលនៃប្រទេសនេះ អំឡុពេលចូល ឬចាកចេញពីរដ្ឋធានី Port-au-Prince។
Update៖ ហ្វីលីពីន ថាខ្លួននឹងមិនរារាំង ឬការពារលោក Duterteទេ បើសិនមានដីកាចាប់ខ្លួន!
រដ្ឋាភិបាលហ្វីលីពីនបានប្រកាសថា ខ្លួននឹងមិនរារាំង ឬការពារអតីតប្រធានាធិបតី Rodrigo Duterte ទេ ប្រសិនបើលោកសម្រេចចិត្តចុះចាញ់នឹងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។ ហើយប្រសិនបើ ICC ចេញដីកាចាប់ខ្លួនលោក Duterte រដ្ឋាភិបាលហ្វីលីពីន នឹងមានកាតព្វកិច្ចអនុវត្តតាមដីកានោះ។
Update៖ អាហ្រ្វិកខាងត្បូង ថ្កោលទោសអ៊ីស្រាអែល ដែលប្រកាសបញ្ចូលតំបន់ West Bankក្នុងដែនកាន់កាប់!
អាហ្រ្វិកខាងត្បូងបានថ្កោលទោសក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល Bezalel Smotrich ដែលថាឆ្នាំ 2025 នឹងក្លាយជា “ឆ្នាំនៃការបញ្ចូល” តំបន់ West Bank ដែលកាន់កាប់។
Update៖ អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ចាប់ផ្តើមធ្វើសមយុទ្ធពហុភាគីលើកទី២ក្នុងដែនទឹកអន្តរជាតិ!
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនកាលពីថ្ងៃពុធ(ទី១៣ខែវិច្ឆិកា)បានចាប់ផ្តើមសមយុទ្ធពហុភាគីត្រីភាគីលើកទីពីររបស់ពួកគេនៅក្នុងដែនទឹកអន្តរជាតិនៃប្រទេសអាស៊ីបូព៌ា។
Update៖ លោក បៃដិន នឹងជួបជាមួយលោក សុីជីនពីង ក្នុងប្រទេសប៉េរូនៅសប្តាហ៍នេះ!
សេតវិមានបាននិយាយកាលពីថ្ងៃពុធ(ទី១៣ខែវិច្ឆិកា)ថា លោក Joe Biden ប្រធានាធិបតីអាមេរិកនឹងជួបជាមួយភាគីចិនលោក Xi Jinping នៅសប្តាហ៍នេះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងលីម៉ា ប្រទេសប៉េរូ។
Update៖ អ៊ីស្រាអែល បន្តវាយប្រហារលើតំបន់ហ្គាហ្សាស្លាប់២១នាក់ទៀត!
យោងតាមប្រភពវេជ្ជសាស្ត្របានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីន 21 នាក់ត្រូវបានស្លាប់ ខណៈដែលកងទ័ពអ៊ីស្រាអែលបានបង្កើនការទម្លាក់គ្រាប់បែករបស់ខ្លួនទៅលើតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃពុធ(ទី១៣ខែវិច្ឆិកា)។ ប្រភពពីសារព័ត៌មានAnadolu។