Blog
Update៖ សមត្ថកិច្ចកូរ៉េខាងត្បូង ស្នើឱ្យចោទប្រកាន់លោក Yoon Suk Yeol ពីបទបះបោរនិងរំលោភអំណាច!
កាលពីថ្ងៃព្រហស្បតិ៍(ទី២៣ ខែមករានេះ) ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង បាននិយាយថាលោក Yoon Suk Yeol ប្រធានាធិបតីដែលត្រូវបានព្យួរតំណែង គួរតែត្រូវបាន ចោទប្រកាន់ពីបទបះបោរ និងរលោភអំណាច ខណៈពួកគេបានប្រគល់លទ្ធផលនៃការស៊ើបអង្កេតអំពីការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេចរបស់លោក Yoon ទៅឱ្យក្រុមរដ្ឋអាជ្ញា។ ប្រភពពីសារព័ត៌មានសារព័ត៌មាន AFP។
Update៖ អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន២នាក់នៅតំបន់ហ្គាហ្សា បើទោះបីជាមានបទឈប់បាញ់ក៏ដោយ!
កាលពីថ្ងៃព្រហស្បតិ៍(ទី២៣ខែមករា)ជនជាតិប៉ាឡេស្ទីនពីរនាក់បានស្លាប់ និងផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង និងកណ្តាលហ្គាហ្សាស្ទ្រីប ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ក៏ដោយ។
Update៖ លោក Micheal Martin ត្រូវបានបោះឆ្នោតជ្រើសរើសធ្វើជានាយករដ្ឋមន្ត្រីថ្មីក្នុងប្រទេសអៀរឡង់!
កាលពីថ្ងៃព្រហស្បតិ៍(ទី២៣ខែមករា)សភានៃប្រទេសអៀរឡង់បានបោះឆ្នោតជ្រើសរើសរដ្ឋមន្ត្រីការបរទេសលោក Micheal Martin ធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស។
Update៖ បេក្ខភាពអធិការបតីអាល្លឺម៉ង់ អះអាងថា ការនាំចេញអាវុធទៅកាន់ប្រទេសអ៊ីស្រាអែលនឹងគ្មានការរឹតបន្តឹងនោះឡើយ!
កាលពីថ្ងៃព្រហស្បតិ៍(ទី២៣ខែមករា)បេក្ខជនអធិការបតីអភិរក្សនិយមរបស់ប្រទេសអាឡឺម៉ង់ លោក Friedrich Merz បានសន្យាថានឹងលុបចោលការរឹតបន្តឹងទាំងអស់លើការនាំចេញអាវុធទៅកាន់ប្រទេសអ៊ីស្រាអែល ប្រសិនបើគណបក្សរបស់លោកវិលត្រឡប់មកកាន់អំណាចវិញ។
Update៖ កងទ័ពអ៊ីស្រាអែល ដុតបំផ្លាញផ្ទះជនជាតិប៉ាឡេស្ទីនក្នុងក្រុងJenin!
សាក្សីបាននិយាយថា កងទ័ពអ៊ីស្រាអែលបានដុតបំផ្លាញផ្ទះជាច្រើនខ្នងនៅក្នុងជំរុំជនភៀសខ្លួន Jenin នៅភាគខាងជើង West Bank ។ សាក្សីម្នាក់បានប្រាប់ Anadolu ថា “ផ្ទះចំនួន 5 ត្រូវបានឆេះនៅក្នុងសង្កាត់ Al-Ghaber ក្នុងជំរុំ Jenin”…
សូមប្រយ័ត្ន អំពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ខែមករានឹងបន្តចុះត្រជាក់!
(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២៤.០១.២០២៥បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៤ខែមករាឆ្នាំ២០២៥៖
លោក ដួង អក្ខរា ប្រធានសមាគមសហគ្រិនសារព័ត៌មានដើម្បីការអភិវឌ្ឍន៍ ចេញលិខិតសុំទោសសម្ដេចធិបតី!
(ភ្នំពេញ)៖ ក្រោយយក(វីដេអូ)នៃអំពើហិង្សាពីបរទេស ដែលគ្មានប្រភពច្បាស់លាស់ មកធ្វើការផ្សព្វផ្សាយ និងត្រូវបានឃាត់ខ្លួន ។
Update៖ អ្នកឧកញ៉ា សុខ គង់ និងកូនប្រុសអ្នកឧកញ៉ា សុខ ហុង ឧបត្ថម្ភដល់អ្នកស្លាប់ក្នុងសព១ចំនួន៦ពាន់ដុល្លារ!
(ភ្នំពេញ)៖ ក្រោយមានហេតុការណ៍ប្រជ្រៀតគ្នាស្លាប់៤នាក់ និងរបួស៥នាក់..!ឥឡូវអ្នកឧកញ៉ា សុខ គង់ និងកូនប្រុស គឺអ្នកឧកញ៉ា សុខ ហុង ប្រកាសឧបត្ថម្ភដល់អ្នកស្លាប់ក្នុងសព១ចំនួន៦ពាន់ដុល្លារ និងអ្នករបួសក្នុងម្នាក់ៗចំនួន៤លានរៀល..។
Update៖ ភ្លើងឆេះរមណីយដ្ឋានជិៈស្គី១កន្លែងនៅប្រទេសទួរគី ស្លាប់៧៦នាក់!
មនុស្សចំនួន ៧៦នាក់បានស្លាប់ និង ៥១នាក់ផ្សេងទៀតបានរងរបួសនៅពេលដែលអគ្គីភ័យបានឆាបឆេះសណ្ឋាគាររមណីយដ្ឋានជិះស្គីដ៏ពេញនិយមមួយនៅតំបន់ភ្នំ Bolu របស់ប្រទេសទួរគី ដោយបង្ខំឱ្យភ្ញៀវលោតចេញពីបង្អួច ឬព្យាយាមប្រើកម្រាលពូកដើម្បីរត់ចេញពីអាគារ។
ស្ត្រី២នាក់ជិះម៉ូតូឌុបគ្នា ត្រូវរថយន្ដមិនស្គាល់ម៉ាកបុកពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់ទាំង២!
(ភ្នំពេញ)៖ ស្រ្តី២នាក់ជិះម៉ូតូឌុបគ្នាត្រូវរថយន្តមិនស្គាល់ម៉ាកបើកបញ្ច្រាសផ្លូវមកបុកម៉ូតូពេញទំហឹង បណ្តាលឱ្យអ្នកទាំង២រងរបួសធ្ងន់។ចំណែករថយន្ដបើករថយន្ដបង្កបេីករត់គេចបាត់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើនៅក្បែរសណ្ឋាគារ ឡាក់គីស្តារ កាល តាមបណ្តោយផ្លូវលេខ ៣៣៦ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥ ។