Blog
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៤៥.២៥៩នាក់ហើយ!
ក្រសួងសុខាភិបាល ក្នុងតំបន់បាន និយាយកាលពីថ្ងៃអាទិត្យ(ទី២២ខែធ្នូ)ថា ការវាយបកសងសឹករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី០៧ ខែ តុលា ឆ្នាំមុនរហូតពេលនេះ។ បណ្ដាលឱ្យប្រជាជនប៉ាឡេស្ទីនស្លាប់សរុបចំនួន៤៥.២៥៩នាក់ និងរបួសសរុប ប្រហែល១០៧.៦២៧នាក់ ដោយជនរងគ្រោះភាគច្រើន ជាស្ដ្រីនិងកុមារ។
សូមប្រយ័ត្ន អំពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២៣ដល់ទី២៥ខែធ្នូ នឹងបន្តចុះត្រជាក់!
(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២៣.១២.២០២៤ បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៣ខែធ្នូឆ្នាំ២០២៤៖ ក្នុងនោះ ក្រសួងបញ្ជាក់ថាខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ធ្នូឆ្នាំ២០២៤
Update៖ ក្រុមឧទ្ទាមមីយ៉ាន់ម៉ាថា ខ្លួន ដណ្ដើមបាន ទីបញ្ជាការដ៏សំខាន់នៅភាគខាងលិច!
ក្រុមប្រដាប់អាវុធជនជាតិភាគតិច ក្នុងប្រទេសមីយ៉ាន់ម៉ា បានអះអាងពីការវាយដណ្ដើមបានទីស្នាក់ការយោធាដ៏សំខាន់មួយរបស់របបសឹក ស្ថិតនៅភាគខាងលិច នៃប្រទេស.!។
ឯកឧត្តម ស សុខា អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលជំនាញកុំព្យូទ័រនិងជំនាញកាត់តវីដេអូលើកុំព្យូរទ័រ!
(ព្រៃវែង)៖ កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញរដ្ឋបាលលើកុំព្យូទ័រ និងជំនាញកាត់តវីដេអូលើកុំព្យូរទ័រ និងទូរស័ព្ទដៃជំនាន់ទី២ និងបើកវគ្គជំនាន់ទី៣។
Update៖ អ្នកគាំទ្រនិងអ្នកប្រឆាំងលោក Yoon តវ៉ាតទល់គ្នា នៅទីក្រុងសេអ៊ូល!
ក្រុមអ្នកគាំទ្រ និងអ្នកប្រឆាំងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននាំគ្នាធ្វើការតវ៉ាតទល់គ្នា នៅក្នុងទីក្រុងសេអ៊ូល នាថ្ងៃសៅរ៍ ទី២១ ខែធ្នូក្រោយការបោះឆ្នោតដកតំណែងរបស់សភា ជុំវិញការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹក។
តម្លៃប្រេងឥន្ធនៈនៅកម្ពុជា ចាប់ពីថ្ងៃទី២១-៣១ ខែធ្នូ ឆ្នាំ២០២៤នេះ!
(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤បានចេញសេចក្តីជូនដំណឹងប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយប្រេងនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤សាំង ឡើងថ្លៃ៥០រៀល។
Update៖ ប៉ាគីស្ថាន ចាត់ទុកការលើកឡើងរបស់អាមេរិកថា អះអាងដោយគ្មានមូលដ្ឋាននិងគ្មានហេតុផល!
កាលពីថ្ងៃ(សៅរ៍ ទី២១ ខែធ្នូ)ក្រសួងការបរទេសប៉ាគីស្ថាន ចាត់ទុកការលេីកឡេីងរបស់មន្ត្រីជាន់ខ្ពស់អាមេរិក ដែលថាកម្មវិធីមីស៊ីលរបស់ប៉ាគីស្ថានអាចគំរាមកំហែងដល់សហរដ្ឋអាមេរិកនាពេលខាងមុខថាជាការអះអាងដែលគ្មានមូលដ្ឋាននិងគ្មានហេតុផល។
Update៖ អាមេរិក បន្តវាយប្រហារលើមូលដ្ឋានរបស់ ក្រុមហ៊ូទីយេម៉ែន!
យោធាអាមេរិក កាលពីថ្ងៃសៅរ៍ ទី២១ ខែធ្នូ បានវាយប្រហារតាមអាកាសលើឃ្លាំងស្ដុកមីស៊ីល និងទីបញ្ជាការគ្រប់គ្រងមួយរបស់ក្រុមហ៊ូទី គាំទ្រដោយអ៊ីរ៉ង់ នៅរដ្ឋធានីសាណា នៃប្រទេសយេម៉ែន។
Update៖ អ៊ីស្រាអែល បន្តសម្លាប់ពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា!
កាលពីថ្ងៃសុក្រ(ទី២០ខែធ្នូ)ទាហានអ៊ីស្រាអែល បានបង្ហាញថា កងទ័ពខ្លួនបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន ដែលបានចូលទៅក្នុងអគារគោលដៅពីមុនៗ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។
Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់២១នាក់ទៀត!
ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយ នៅថ្ងៃសៅរ៍(ទី២១ខែធ្នូ) ថា ការវាយបកសងសឹករបស់អ៊ីស្រាអែលមកលើ តំបន់ហ្គាហ្សាក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ ប៉ាឡេស្ទីន ចំនួន២១នាក់ និងរបួស៦១នាក់..!។