Blog
សម្ដេចតេជោ ស្វាគមន៍ដំណើរទស្សនកិច្ច របស់លោកជំទាវនាយករដ្ឋមន្រ្តីថៃ!
(ភ្នំពេញ)៖ នៅរសៀលទី២៣ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍លោកជំទាវ Paetongtarn Shinawatra នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
សម្ដេចតេជោ អនុញ្ញាតឱ្យកុមារី ស៊ុន ស្រីតី និងក្រុមគ្រួសារចូលជួបនៅថ្ងៃទី២៧ ខែមេសាខាងមុខ!
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅល្ងាចទី២៣.០៤.២០២៥។ បានលើកឡើងថា”ខ្ញុំសូមអរគុណចំពោះបងប្អូនក៏ដូចជា ជំនួយការខ្ញុំដែលបានរកឃើញកុមារី ស៊ុន ស្រីតីអាយុ៤ឆ្នាំ។ ខ្ញុំនឹងទទួលឪពុកម្តាយនិងកូនៗទាំងអស់នៅព្រិកថ្ងៃអាទិត្យទី២៧មេសា ឆ្នាំ២០២៥នៅផ្ទះរបស់ខ្ញុំ។ ពេលនោះខ្ញុំនឹងពិភាក្សាអំពីការរៀបចំ គ្រួសារមួយនេះដែលមានទាំងចៅស៊ុនស្រីតីគួរឲ្យអាណិតស្រឡាញ់ផងដែរ។
សម្ដេចធិបតីនិងលោកជំទាវ ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ដំណើរទស្សនកិច្ច របស់លោកជំទាវនាយករដ្ឋមន្ត្រីថៃ!
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ២០២៥ នៅវិមានសន្តិភាពភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ បានចូលរួមពិធីបដិសណ្ឋារកិច្ចផ្លូវការទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការ របស់ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn…
លោកស្រីនាយករដ្ឋមន្ត្រីថៃ បានអញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ!
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ លោកស្រី ផែ ថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ និងស្វាមី បានអញ្ជើញមកដល់កម្ពុជា។ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ តាមការអញ្ជើញរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត…
ភ្ជួរដីក្នុងចម្ការ ប៉ះចំមីនតោន ផ្ទុះរងរបួសធ្ងន់ នៅស្រុកត្រពាំងប្រាសាទ!
(ឧត្ដរមានជ័យ)៖ បុរសម្នាក់បានរងរបួសធ្ងន់និងកំពុងជួយសង្គ្រោះ ខណៈត្រាក់ទ័រ ខូចខាតទាំងស្រុង ក្នុងហេតុការណ៍ ផ្ទុះគ្រាប់មីនតោន នៅភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នាព្រឹកទី២៣.០៤.២០២៥។
Update៖ សាកលវិទ្យាល័យនៅមីយ៉ាន់ម៉ា តម្រូវឲ្យសិស្សប្រឡងឡើងវិញ ក្រោយសន្លឹកកិច្ចការរបស់ពួកគេត្រូវភ្លើងឆេះ ដោយសារគ្រោះរញ្ជួយដី!
កាលពីថ្ងៃ(ទី២២ ខែមេសា)ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍ថា សិស្សប្រមាណជាង៦០ ០០០នាក់ ចាំបាច់ត្រូវតែធ្វើការប្រឡងចូលសាកលវិទ្យាល័យសាឡើងវិញ។ ក្រោយសន្លឹកកិច្ចការរបស់ពួកគេត្រូវបានឆាបឆេះក្នុងគ្រោះអគ្គីភ័យ បង្កឡើង ដោយរញ្ជួយដីកាលពីខែមីនា។ ប្រភពពីសារព័ត៌មាន AFP។
Update៖ រុស្ស៊ី វាយប្រហារលើទីក្រុង Zaporizhzhiaរបស់អ៊ុយក្រែន ស្លាប់ម្នាក់និងរបួស៣៨នាក់!
កាលពីថ្ងៃអង្គារ(ទី២២ខែមេសា)អ៊ុយក្រែនបាននិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និង 38 នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី លើទីក្រុង Zaporizhzhia ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន។
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២៣ខែមេសាដល់ទី២៥ខែមេសាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ខែមេសាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៣ខែមេសាដល់ថ្ងៃទី២៥ខែមេសាឆ្នាំ២០២៥
Update៖ ជនស៊ីវិល៣៣នាក់ ត្រូវបានសម្លាប់នៅក្នុងការបាញ់របស់ El-Fasher នៅប្រទេសស៊ូដង់!
កាលពីថ្ងៃចន្ទ(ទី២១ខែមេសា)ថា យ៉ាងហោចណាស់ជនស៊ីវិល33នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងការបាញ់ផ្លោងដោយកាំភ្លើងធំរបស់កងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) នៅEl-Fasher រដ្ឋធានីនៃរដ្ឋ North Darfur ភាគខាងលិចប្រទេសស៊ូដង់។
Update៖ លោក ត្រាំជាមួយភរិយា នឹងធ្វើដំណើរទៅកាន់ទីក្រុងរ៉ូម ដើម្បីចូលរួមពិធីបុណ្យសពរបស់សម្តេចPope Francis!
ប្រធានាធិបតីអាមេរិក លោក Donald Trump និងភរិយារបស់លោក Melania នឹងធ្វើដំណើរទៅកាន់ទីក្រុងរ៉ូម ដើម្បីចូលរួមពិធីបុណ្យសពរបស់សម្តេច Pope Francis នេះក្លាយជាដំណើរទៅក្រៅប្រទេសលើកដំបូងរបស់លោកចាប់តាំងពីចូលកាន់តំណែងក្នុងខែមករា។