Blog
លោកមេឃុំទទួលស្គាល់ថា នាយរងប៉ុស្តិ៍ច្រកទ្វារព្រំដែនកោះរកាម្នាក់ ពិតជាបានយកផ្លូវធ្វើអាជីវកម្ម និងធ្វើរបងបិទផ្លូវប្រាកដមែន ដោយផ្អែកថាអាស្រ័យផល!
(ព្រៃវែង)៖ ថ្លែងក្នុងបទសម្ភាសន៍ជាមួយ(ដើមរាំង)នៅថ្ងៃទី០៩.០៣.២០២៥ លោក ជា ឈុនលី មេឃុំកោះរកាបានទទួលស្គាល់ថា ក្រុមហ៊ុនលោក លឹម ហុងសែ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ពិតជាបានយកផ្លូវធ្វើអាជីវកម្មនិងធ្វើរបងថ្មបិទផ្លូវប្រាកដមែន..!!។
Update៖ រុស្ស៊ី អះអាងថាយុទ្ធសាស្ត្រ យោធារបស់សហភាពអឺរ៉ុបគឺជានយោបាយដ៏គ្រោះថ្នាក់បំផុត!
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានអះអាងកាលពីថ្ងៃសុក្រ(ទី៧ខែមីនា)ថាយុទ្ធសាស្ត្រ យោធារបស់សហភាពអឺរ៉ុបគឺជានយោបាយដ៏គ្រោះថ្នាក់បំផុត។ ប្រភពពីសារព័ត៌មានBloomberg។
Update៖ អង់គ្លេស សរសើរសហភាពអឺរ៉ុបដែលខិតខំប្រឹងប្រែងការទូតជុំវិញសង្គ្រាមអ៊ុយក្រែន!
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Keir Starmer បានសរសើរវឌ្ឍនភាពរបស់សហភាពអឺរ៉ុបកាលពីថ្ងៃសុក្រ(ទី៧ខែមីនា)នៅឯក្រុមប្រឹក្សាអឺរ៉ុបថា នេះជាជំហានប្រវត្តិសាស្ត្រឆ្ពោះទៅមុខក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អឺរ៉ុបក្នុងការដោះស្រាយវិបត្តិនៅអ៊ុយក្រែន។ ប្រភពពីសារព័ត៌មានReuters។ លោក Starmer បាននិយាយជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប និងមេដឹកនាំនៃប្រទេសកាណាដា Türkiye ន័រវេស និងអ៊ីស្លង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពី 10…
Update៖ ប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានដោះលែងពីមន្ទីរឃុំឃាំងហើយ!
ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ត្រូវបានដោះលែងពីមន្ទីរឃុំឃាំងកាលពីថ្ងៃសៅរ៍(ទី៨ខែមីនា)បន្ទាប់ពីព្រះរាជអាជ្ញាបានបញ្ជាឱ្យដោះលែងលោកតាមដីការបស់តុលាការ។ ប្រភពពីសារព័ត៌មាន Yonhap។
Update៖ អាមេរិក សម្រេចឲ្យចិនទទួលខុសត្រូវចំពោះការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩!
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ចៅក្រមសហព័ន្ធរបស់អាមេរិកតម្រូវឲ្យរដ្ឋាភិបាលចិនទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួនក្នុងអំឡុងពេលដំណាក់កាលដំបូងនៃជំងឺរាតត្បាត COVID-19 ដោយសម្រេចថាប្រទេសចិនទទួលខុសត្រូវចំពោះការលាក់បាំងការរីករាលដាលនៃមេរោគនិងការស្តុកទុកឧបករណ៍ការពារសំខាន់ៗ។ ប្រភពពីសារព៏ត៌មាន
Update៖ អង់គ្លេស កាត់ទោសជនជាតិប៊ុលហ្គារី៣នាក់ករណីធ្វើជាចារកម្មឱ្យរុស្ស៊ី!
ជនជាតិប៊ុលហ្គារីបីនាក់ត្រូវបានកាត់ទោសដោយគណៈវិនិច្ឆ័យទីក្រុងឡុងដ៍ពីបទចារកម្មឲ្យប្រទេសរុស្ស៊ីដែលជាការកត់សម្គាល់មួយនៃប្រតិបត្តិការចារកម្មបរទេសដ៏ធំបំផុតរបស់អង់គ្លេសក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
Update៖ បារាំង ចាប់ផ្តើមដកទ័ពចេញពីសេណេហ្គាល់ ដោយប្រគល់កន្លែងសំខាន់ចំនួន២!
ប្រទេសបារាំង ចាប់ផ្តើមដកទ័ពជាផ្លូវការពីសេណេហ្គាល់កាលពីថ្ងៃសុក្រ(ទី៧ខែមីនា) ដោយបានសម្ភារៈនឹងតំបន់ចំនួនពីរដល់ភាគីសេណេហ្គាល់។ ប្រភពពីសារព័ត៌មានAnadolu ។
Update៖ មីយ៉ាន់ម៉ា នឹងរៀបចំការបោះឆ្នោតនៅខែធ្នូឬខែមករានាពេលខាងមុខនេះ!
មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាបាននិយាយថាខ្លួននឹងរៀបចំការបោះឆ្នោតនៅខែធ្នូ ឬខែមករាខាងមុខ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសបេឡារុស្ស។ ប្រភពពីសារព័ត៌មានAnadolu។
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៩ខែមីនាដល់ទី១១ឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៩ខែមីនាឆ្នាំ២០២៥។
Update៖ ចំនួនអ្នករបួសដោយសារយន្តហោះកូរ៉េខាងត្បូង ទម្លាក់គ្រាប់បែក ខុសគោលដៅបានកើនដល់២៩នាក់!
ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រ(ទី៧ខែមីនា)បានឲ្យដឹងថាចំនួនអ្នករបួសដោយសារយន្តហោះចម្បាំងទម្លាក់គ្រាប់បែកខុសគោលដៅបានកើនដល់២៩នាក់ហើយ។ ប្រភពពីសារព័ត៌មានAnadolu។