នាយករដ្ឋមន្ត្រីបង់ក្លាដែស គឺលោកស្រី សេក ហាស៊ីណា (Sheikh Hasina) បានលាលែងពីតំណែង ។ ហើយបានរត់ភៀសខ្លួន ចេញពីប្រទេស ទៅកាន់ប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទ ទី៥ ខែសីហា។
Author: Bo Bunthan
Update៖ ឥណ្ឌាពង្រឹងសន្តិសុខតាមព្រំដែន ខណៈបង់ក្លាដែស កំពុងប្រឈមវិបត្តិនយោបាយ!
កងទ័ពនៃប្រទេសឥណ្ឌា និងរថយន្តសន្តិសុខ ត្រូវបានគេសង្កេតឃើញនៅប៉ុស្តិ៍ត្រួតពិនិត្យ Fulbari ក្នុងទីក្រុងចាផៃហ្គូរី(Jalpaiguri) រដ្ឋ West Bengal កាលពីថ្ងៃចន្ទ..!។
Update៖ ដោយសារខ្លាចផ្ទុះសង្គ្រាមធំ ទួរគី ជំរុញឱ្យពលរដ្ឋខ្លួនចាកចេញពីប្រទេសលីបង់!
ក្រសួងការបរទេសទួរគី បាននិយាយកាលពីយប់ថ្ងៃអាទិត្យ(ទី៤)ថា ប្រទេសទួរគី បានជំរុញដល់ពលរដ្ឋខ្លួន ឱ្យចាកចេញពីប្រទេសលីបង់។ ដោយសារស្ថានភាពសន្តិសុខនៅលីបង់ កាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស..!។
Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៤០នាក់ទៀត!
ក្រសួងសុខាភិបាល នៃតំបន់ហ្គាហ្សា បាននិយាយកាលពីថ្ងៃចន្ទថា៖ ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិប៉ាឡេស្ទីន ចំនួន៤០នាក់ និងរបួស៧១នាក់..!។ ធ្វើឱ្យចំនួនអ្នកស្លាប់សរុប ជាជនជាតិប៉ាឡេស្ទីន កើនដល់៣៩.៦២៣នាក់ និងរបួសប្រមាណជា ៩១.៤៦៩នាក់…
ប្រសាសន៍សម្តេចធិបតី ក្នុងឱកាសប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យពុទ្ធិសាស្ត្រ៥៦១នាក់!
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ៥៦១នាក់។
អ្នកគាំទ្រប្រមូលផ្តុំគ្នា តវ៉ាទាមទារឱ្យដោះលែងលោក ខាន់ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន!
អ្នកគាំទ្ររាប់ពាន់នាក់ របស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បានប្រមូលផ្តុំគ្នានៅទីក្រុង Swabi ភាគពាយ័ព្យ កាលពីថ្ងៃចន្ទ ដោយទាមទារឱ្យមានការដោះលែងលោក Khan។
Update៖ ប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បំពេញទស្សនកិច្ចនៅប្រទេសអ៊ីរ៉ង់!
លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergey Shoygu កាលពីថ្ងៃចន្ទ(ទី៥) បានទៅដល់រដ្ឋធានី Tehran របស់ប្រទេសអ៊ីរ៉ង់ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ…!។ -នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋTASS ។
អ៊ុយក្រែន ទទួលបានប្រាក់៣.៩ ពាន់លានដុល្លារ ពីអាមេរិក តាមរយៈគម្រោងធនាគារពិភពលោក!
នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បាននិយាយកាលពីថ្ងៃចន្ទថា៖ ប្រទេសរបស់លោក បានទទួលប្រាក់ចំនួន៣,៩ ពាន់លានដុល្លារ ពីអាមេរិក តាមរយៈគម្រោងរបស់ធនាគារពិភពលោក…!។
Update៖ នាយករដ្ឋមន្ត្រីបង់ក្លាដែស បានភៀសខ្លួន ដោយជិៈយន្តហោះទៅចុះចត នៅប្រទេសឥណ្ឌា!
នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina បានចុះចតនៅមូលដ្ឋានទ័ពអាកាសក្នុងប្រទេសឥណ្ឌា កាលពីល្ងាចថ្ងៃចន្ទ។ បន្ទាប់ពីលោកស្រី បានភៀសខ្លួនចេញពីប្រទេស ដោយសារបាតុកម្មទ្រង់ទ្រាយធំ ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកស្រី។
រាជរដ្ឋាភិបាលអាណត្តិទី៧ យកចិត្តទុកដាក់ចំពោះការពង្រឹងធនធានមនុស្សឱ្យមានចំណូលខ្ពស់នៅឆ្នាំ២០៥០!
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា គឺផ្តោតលើការយកចិត្តទុកដាក់ខ្ពស់ ។