ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រាប់សន្និសីទសារព័ត៌មានដ៏ធំមួយកាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែធ្នូថា មេដឹកនាំអ៊ុយក្រែន កាន់តែអស់សង្ឃឹម ។
Author: Bo Bunthan
លោក ពូទីនថា សង្គ្រាមអ៊ុយក្រែននិងរុស្ស៊ី គឺហាកបីដូចជា បងប្អូនជីដូនមួយឈ្លោះគ្នា!
ជម្លោះក្នុងប្រទេសអ៊ុយក្រែន គឺជាសោកនាដកម្មមួយ ដែលស្រដៀងទៅនឹងសង្គ្រាមស៊ីវិល រវាងបងប្អូនឯង។ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយបែបនេះ នៅឯការរួមផ្សំ Direct Line Q&A និងសន្និសីទសារព័ត៌មានចុងឆ្នាំ ២០២៣។
អ៊ីស្រាអែលនិយាយថា សង្គ្រាមកម្ចាត់ក្រុមហាម៉ាស នឹងប្រើពេលរាប់ខែទៀត!
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែធ្នូថា សង្គ្រាមរបស់ប្រទេសខ្លួន ។ ជាមួយក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា អាចអូសបន្លាយ ពេលច្រើនខែទៀត ទោះសហរដ្ឋអាមេរិក ជំរុញឲ្យខ្លួន កាត់បន្ថយប្រតិបត្តិការយោធា ដោយសារមានជនស៊ីវិលស្លាប់ច្រើនឡើងៗ ក៏ដោយ។
អាមេរិកជំរុញឱ្យអ៊ីស្រាអែល យកចិត្តទុកដាក់ ក្នុងការការពារជនស៊ីវិលនៅតំបន់ហ្គាហ្សា!
ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យ អ៊ីស្រាអែល យកចិត្តទុកដាក់បន្ថែមទៀត។ ដើម្បីការពារជនស៊ីវិលនៅតំបន់ហ្គាហ្សា ចំពេលមានរបាយការណ៍ថាទីក្រុងវ៉ាស៊ីនតោន ចង់ឱ្យកងទ័ពអ៊ីស្រាអែល កាត់បន្ថយសង្គ្រាមដីរបស់ខ្លួននៅក្នុងរង្វង់។
Update៖ សិស្សនិស្សិតចំនួន៣.៦៧៩នាក់ហើយ បានស្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល!
ការវាយប្រហារ របស់កងទ័ពអ៊ីស្រាអែល បណ្ដាលឱ្យស្លាប់សិស្សចំនួន៣,៦៧៩នាក់ នៅក្នុង Gaza និង ៣៥នាក់នៅតំបន់ West Bank។ ខណសិស្សចំនួន៥,៤២៩នាក់បានរងរបួស និង ៨២នាក់ត្រូវបានឃុំខ្លួន។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់១៨.៧៨៧នាក់ហើយ!
ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ។ ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ 18,787 នាក់ហើយ ចាប់តាំងពីថ្ងៃទី៧ ខែតុលារហូតដល់បច្ចប្បន្ន។
Update៖ តុលាការដោះលែងលោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM-TVnews!
(ភ្នំពេញ)៖ នៅថ្ងៃទី១៤.១២.២០២៣ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងលោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM-TVnews ឱ្យមានសេរីភាពវិញហើយ..!។
ដំណឹងថ្ងៃទី១៤នេះ ឆ្លង(អូមីក្រុង)០២នាក់ ជាសះស្បើយពុំមានទេនិងគ្មានអ្នកស្លាប់!
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤.១២.២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី១៣.១២.២០២៣។ ដោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)០២នាក់ជាសះស្បើយពុំមានទេ និងគ្មានអ្នកស្លាប់។
ថៃផ្ដន្ទាទោស សមាជិកសភា របស់គណបក្ស Move Forwardម្នាក់ពីបទប្រមាថព្រះមហាក្សត្រ!
(បាងកក)៖ តុលាការថៃ បានសម្រេចផ្តន្ទាទោសលើ សមាជិកសភាម្នាក់មកពីបក្ស Move Forward ឱ្យជាប់ពន្ធនាគាររយៈពេលសរុប៦ឆ្នាំ ។ ពាក់ព័ន្ធការប្រមាថព្រះមហាក្សត្រ និងបទល្មើសផ្សេងទៀត។
កម្ពុជា មិនអនុញ្ញាតឱ្យក្រុមហ៊ុនវៀតណាម ធ្វើអាជីវកម្មតាក់ស៊ី ដោយប្រើរថយន្តអគ្គិសនីនោះឡើយ!
(ភ្នំពេញ)៖ ក្រោយពីសារព័ត៌មានបានចេញផ្សាយ ពាក់ព័ន្ធការចង់វិនិយោគរបស់ក្រុមហ៊ុនវៀតណាម Vingroup ដែលនាំយករថយន្តតាក់ស៊ី អគ្គិសនី មកបម្រើការនៅកម្ពុជា។ ព័ត៌មាននោះធ្វើឱ្យមានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីមហាជនតាមបណ្តាញសង្គម។