(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៦.០២.២០២៤ បានចេញសារាចរណែនាំស្តីពី ការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។
Category: ពត៌មានជាតិ
សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី!
(ភ្នំពេញ)៖ ដោយតបតាមការអញ្ជើញរបស់លោក អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រលឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។ បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី រយៈពេលមួយថ្ងៃ៕
សម្តេចធិបតី វិស័យកីឡាដើរតួនាទីយ៉ាងសកម្ម នៅក្នុងវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ!
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យកីឡាដើរតួនាទីយ៉ាងសកម្មនៅក្នុងវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ ហើយក៏ជាការចូលរួមនៅក្នុងការប្រកួតកីឡាឆ្លុះបញ្ចាំងអំពីការរឹតចំណងមិត្តភាព សាមគ្គីភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិរវាងរដ្ឋ និងប្រជាជននៃប្រទេសចូលរួមទាំងអស់។
សម្តេចធិបតី ផ្លែផ្កានៃសុខសន្តិភាពធ្វើឱ្យវិស័យកីឡានៅកម្ពុជា មានការរីកចម្រើន!
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការខិតខំប្រឹងប្រែងរួមគ្នារបស់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់នាពេលកន្លងមក បានធ្វើឱ្យវិស័យកីឡានៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ។ ពោលគឺជួយឱ្យកីឡាករ កីឡាការិនីកម្ពុជាយើង ទទួលបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធជាច្រើនគ្រឿង ដែលបាននាំមកនូវកិត្តិយសនិងមោទនភាពជូនជាតិមាតុភូមិ។
ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ក្នុងឱកាសអញ្ជើញប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល!
(ភ្នំពេញ)៖ នារសៀលទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅឯវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនជ័យលាភីមេដាយមាស ប្រាក់ និងមេដាយសំរឹទ្ធិ គ្រូបង្វឹក…
សម្តេចធិបតី ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហេ្គមបានគឺលើកមុខមាត់និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ!
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហេ្គមបាន លើកមុខមាត់ កិត្តិយស និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ជាពិសេសការរឹតចំណងការទូត និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រទេសជាមិត្ត ។
គណបក្សខ្មែររួបរួមជាតិ ធ្វើសមាជជ្រើសរើស មេដឹកនាំនិងកែសម្រួលលក្ខន្តិកៈរបស់គណបក្ស!
(ភ្នំពេញ)៖ គណបក្សខ្មែររួបរួមជាតិ បានប្រារព្ធធ្វើសមាជសាមញ្ញ នៅទីស្នាក់ការកណ្តាល គណបក្សស្ថិតនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ទ្រង់យាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន!
(ភ្នំពេញ)៖ នៅព្រឹកទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត…
សម្តេចតេជោ អញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥!
(ភ្នំពេញ)៖ នៅព្រឹកទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅ នៅការិយាល័យ ៣០០១ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល។
សង្ឃឹមថា សមាជិកសមាជិកា ក្រុមប្រឹក្សាឃុំ/សង្កាត់ នឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា!
(ក្រចេះ)៖ លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ។ មានក្តីសង្ឃឹមជឿជាក់ថា សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ/សង្កាត់ នឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ..!។