Update៖ រុស្ស៊ីវាយប្រហារតាមអាកាសលើប្រទេសស៊ីរី ស្លាប់១០នាក់និងរបួស៣២នាក់!

ចំនួនអ្នកស្លាប់បានកើនដល់ ១០នាក់ និងរងរបួស ៣២ នាក់ ដោយសាររុស្ស៊ីវាយប្រហារតាមអាកាសមកលើខេត្ត Idlib ភាគពាយ័ព្យនៃប្រទេសស៊ីរី ។

Update៖ រុស្ស៊ីថា ខ្លួន​វាយដណ្ដើមបានភូមិចំនួន២ទៀត នៅភាគខាងកើតអ៊ុយក្រែន!

ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ(ទី១៦ខែតុលា) បានអះអាងថាខ្លួនដណ្ដើមបានទីតាំងចំនួន២ពីអ៊ុយក្រែន នៅក្នុងតំបន់ Donetsk និង Luhansk ។

Update៖ ផ្ទុះ​ឆេះរថយន្តដឹក​ប្រេង​ នៅប្រទេស​នីហ្សេរីយ៉ា ស្លាប់៩០នាក់!

ប៉ូលិស.បាននិយាយកាលពីថ្ងៃពុធ(ទី១៦ខែតុលា)ថា យ៉ាងហោចណាស់មនុស្ស៩០នាក់បានស្លាប់ និង៥០នាក់ផ្សេងទៀតបានរងរបួស ។

Update៖ អង្គការណាតូ នឹងផ្តល់ជំនួយយោធាជាង៤០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន!

ប្រមុខថ្មីរបស់អង្គការណាតូ.កាលពីថ្ងៃពុធ(ទី១៦ខែតុលា) បានប្រកាសកញ្ចប់ជំនួយយោធាសម្រាប់អ៊ុយក្រែនជាង៤០ពាន់លានដុល្លារ។ ដោយបញ្ជាក់ជាថ្មីនេះ ដើម្បីពង្រឹងការការពារអ៊ុយក្រែន ប្រឆាំងនឹងសង្រ្គាមរបស់រុស្ស៊ី….!។

Update៖ អាល្លឺម៉ង់​ ប្រកាសបន្ត​ផ្គត់ផ្គង់​អាវុធ​ដល់​ប្រទេស អ៊ីស្រាអែល!

អធិការបតីអាល្លឺម៉ង់ Olaf Scholz កាលពីថ្ងៃពុធ(ទី១៦ខែតុលា)បានសន្យាបន្តការគាំទ្រផ្នែកយោធាសម្រាប់អ៊ីស្រាអែល…!។

Update៖ អ៊ីស្រាអែល​ ពង្រាយ​ទ័ពបន្ថែមទៀនៅ​តំបន់ West Bank!

កងទ័ព​អ៊ីស្រាអែល​ កាលពី​ថ្ងៃ​ពុធ​(ទី១៦ខែតុលា)បាន​ដាក់​ពង្រាយ​កម្លាំង​បន្ថែម​ទៀតនៅ​តំបន់ West Bank ដែល​បាន​កកាន់កាប់។ ពោលគឺ មុន​ថ្ងៃ​ឈប់សម្រាក​របស់​ជនជាតិ​ជ្វីហ្វ​ រយៈពេល​មួយ​សប្តាហ៍។

Update៖ យន្តហោះចម្បាំង អ៊ីស្រាអែល វាយប្រហារចំនួន ៣ លើកលើភាគខាងត្បូងប្រទេសលីបង់!

យន្តហោះចម្បាំងរបស់កងទ័ពអ៊ីស្រាអែលនៅថ្ងៃពុធ(ទី១៦ ខែតុលា) បានធ្វើការវាយប្រហារតាមអាកាសយ៉ាងហោចណាស់៣លើកនៅជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut ។

Update៖ លោក ម៉ាក្រុងនិយាយថា អ៊ីស្រាអែលបង្កើតឡើងដោយអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៤៧!

ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃអង្គារ(ទី១៥ ខែតុលា)ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu មិនត្រូវភ្លេចថាប្រទេសរបស់ខ្លួនបង្កើតឡើងដោយការសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ។

Update៖ ក្រុមមូស្លីម នៅអាមេរិកទាមទារឲ្យ អ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើជំរុំភៀសខ្លួននៅតំបន់ហ្គាហ្សា!

ក្រុមប្រឹក្សាទំនាក់ទំនងអាមេរិក-អ៊ីស្លាម (CAIR) កាលពីថ្ងៃអង្គារ(ទី១៥ ខែតុលា) បានជំរុញឱ្យរដ្ឋបាលលោក Biden ដើម្បីទាមទាទៅអ៊ីស្រាអែលឲ្យបញ្ឈប់ការវាយប្រហារលើជំរុំជនភៀសខ្លួន Jabalia នៅតំបន់ហ្គាហ្សាស្ទ្រីប។

Update៖ កូរ៉េខាងជើងថា នៅសប្ដាហ៍នេះ មានយុវជនជាង១លាននាក់ បានស្ម័គ្រចិត្តចូលរួមបម្រើកងទ័ព!

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ(ទី១៦ខែតុលា) បានរាយការណ៍ថា យុវជនប្រហែល ១.៤លាននាក់ បានស្ម័គ្រចិត្តចូលរួមបម្រើកងទ័ព ក្នុងសប្ដាហ៍នេះ។