អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃចន្ទ បានសម្តែងការព្រួយបារម្ភ អំពីភាពតានតឹង។ ដែលកំពុងបន្តរវាងអ៊ីស្រាអែល និងលីបង់ ដោយនិយាយថា ជម្លោះមួយផ្សេងទៀតដូចជាតំបន់ហ្គាហ្សា មិនគួរកើតឡើងនៅក្នុងប្រទេសលី បង់នោះទេ។
Category: ពត៌មានអន្តរជាតិ
Update៖ លោក គីម បញ្ជាឱ្យផ្តាច់ទំនាក់នងជាកូរ៉េខាងត្បូង និងព្រមានពីការធ្វើសង្គ្រាម!
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋខាងជើង KCNA បានរាយការណ៍នៅថ្ងៃអង្គារនេះថា មេដឹកនាំ លោក គីម ជុងអ៊ុន បានអំពាវនាវកាលពីថ្ងៃចន្ទសប្តាហ៍នេះ ឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញថ្មី ។
Update៖ អ៊ីស្រាអែល អំពាវនាវឱ្យមានកិច្ចព្រមព្រៀង ដើម្បីនាំចំណាប់ខ្មាំងមកផ្ទះវិញ!
រដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល លោក Gadi Eisenkot បាននិយាយថា អាជ្ញាធរអ៊ីស្រាអែល ត្រូវបញ្ឈប់ការបញ្ឆោតខ្លួនឯង និងឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីនាំយកចំណាប់ខ្មាំង ដែលត្រូវបានឃុំខ្លួន នៅហ្គាហ្សាត្រទ្បប់មកផ្ទះវិញ។
អ៊ីរ៉ង់ វាយប្រហារ លើទីស្នាក់ការចារកម្មរបស់អ៊ីស្រាអែល នៅប្រទេសអ៊ីរ៉ាក់!
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះថា ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានវាយប្រហារ ទៅលើទីស្នាក់ការកណ្តាល របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ីស្រាអែល ។ ដែលមានទីតាំងនៅក្នុងតំបន់ពាក់កណ្តាលស្វយ័ត Kurdistan នៃប្រទេសអ៊ីរ៉ាក់ ខណៈដែលកងកម្លាំងជំនាញ ពិសេស ក៏បានអះអាងពីការវាយប្រហារ នៅស៊ីរី ប្រឆាំងនឹងក្រុម ISIS…
អ៊ីតាលី គាំទ្រប្រទេសលីបង់ ដែលធ្វើការសម្របសម្រួល ជាមួយអ៊ីស្រាអែល!
កាលពីថ្ងៃចន្ទថា ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni បានផ្តល់ការគាំទ្រ ដល់ប្រទេសលីបង់ ក្នុងការសម្របសម្រួល រវាងប្រទេសអ៊ីតាលី និងអ៊ីស្រាអែល។
អាល្លឺម៉ង់ ជំរុញឱ្យមានកិច្ចព្រមព្រៀង យ៉ាងរហ័ស ដើម្បីការពារនាវាពាណិជ្ជកម្ម នៅសមុទ្រក្រហម!
ប្រទេសអាឡឺម៉ង់ កាលពីថ្ងៃអាទិត្យ បានជំរុញឱ្យសហភាពអឺរ៉ុប ចុះកិច្ចព្រមព្រៀង ដើម្បីការពារនាវាពាណិជ្ជកម្ម នៅក្នុងសមុទ្រក្រហម ពីការវាយប្រហារដោយក្រុម Houthi របស់យេម៉ែន។
Update៖ យន្តហោះចម្បាំងអាមេរិក បាញ់ទម្លាក់មីសុីលក្រុម Houthis នៅសមុទ្រក្រហម!
ក្រុមមន្ត្រីបាននិយាយថា យោធាសហរដ្ឋអាមេរិក បានបាញ់ទម្លាក់កាំជ្រួចដែលក្រុម Houthis បាញ់សំដៅមកលើនាវា របស់អាមេរិក។
ផ្ទុះភ្នំភ្លើង នៅប្រទេសអ៊ីស្លង់ ហូរមកឆាបឆេះផ្ទះ អ្នកស្រុកអស់៣ខ្នង!
ភ្នំភ្លើងមួយបានផ្ទុះឡើង ក្នុងប្រទេសអ៊ីស្លង់ ដោយកម្អែលរបស់វាហូរ ទៅជាយក្រុងនេសាទតូចមួយ និងលេបត្របាក់ផ្ទះសម្បែង។
Update៖ អង់គ្លេសនឹងបញ្ជូនទ័ព២០.០០០នាក់ ទៅសមយុទ្ធយោធាណាតូ ដើម្បីការពារ ពីការឈ្លានពានរបស់រុស្ស៊ី!
នៅក្នុងសុន្ទរកថានៅថ្ងៃនេះ រដ្ឋមន្ត្រីការពារជាតិត្រូវបានគេរំពឹងថា នឹងប្រកាសពីការដាក់ពង្រាយកងទ័ព ជើងទឹក និងបុគ្គលិក RAF ទៅកាន់សមយុទ្ធយោធា Steadfast Defender ដែលមាន 31 ប្រទេស នៅទូទាំងទ្វីបអឺរ៉ុប។
រយៈពេល១០០ថ្ងៃ អ៊ីស្រាអែលចាប់ខ្លួនមនុស្ស៥.៨៧៥នាក់ នៅតំបន់West Bank!
អង្គការក្រៅរដ្ឋាភិបាល ក្នុងស្រុកមួយបាននិយាយកាលពីថ្ងៃអាទិត្យថា ជនជាតិប៉ាឡេស្ទីនប្រហែល 5,875 នាក់ត្រូវបានឃុំខ្លួនក្នុងរយៈពេល100ថ្ងៃ នៃការវាយឆ្មក់របស់យោធាអ៊ីស្រាអែល នៅតំបន់West Bank ដែលកាន់កាប់។