Update៖ ចំនួនអ្នកស្លាប់ដោយសារជំងឺអាសន្នរោគនៅស៊ូដង់ បានកើនដល់៤៣៣នាក់ហើយ!

សេចក្តីថ្លែងការណ៍ របស់ក្រសួងសុខាភិបាលនៃប្រទេសស៊ូដង់ បាននិយាយថា ចំនួន​អ្នក​ស្លាប់ដោយសារជំងឺ​អាអាសន្នរោគនៅប្រទេស​ស៊ូដង់​ បាន​កើន​ឡើង​ដល់ ៤៣៣​នាក់ ខណៈចំនួនអ្នកឆ្លងសរុប បានកើនឡើងដល់ 13,922នាក់។

Update៖ អាមេរិករួមនិងលោកខាងលិច ជំរុញឱ្យអ៊ីស្រាអែល និងលីបង់ យល់ព្រមបទឈប់បាញ់!

សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចំនួន៩ផ្សេងទៀត កាលពីថ្ងៃពុធ(ទី២៥ខែកញ្ញា) បានជំរុញឱ្យអ៊ីស្រាអែលនិងលីបង់ យល់ព្រមបទឈប់បាញ់បណ្តោះអាសន្ន ចំពេលមានភាពតានតឹងកើនឡើង នៅតាមព្រំដែនរបស់ពួកគេ…!។

Update៖ អាមេរិកជំរុញឱ្យលោក ហ្សេលេនស្គី ដកឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំទីក្រុងវ៉ាសុីនតោន!

ប្រធានសភាអាមេរិក Mike Johnson កាលពីថ្ងៃពុធ(ទី២៥ខែកញ្ញា)បានជំរុញឱ្យប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ដកតំណែងឯកអគ្គរដ្ឋទូត ប្រចាំនៅទីក្រុងវ៉ាស៊ីនតោនចេញ…។

Update៖ អាជ្ញាធរ​ហ្គាហ្សា​ ប្រគល់​សាកសព ជនជាតិ​ប៉ាឡេស្ទីន៨៨ នាក់​ឱ្យទៅ​អ៊ីស្រាអែល!

អាជ្ញាធរ​ហ្គាហ្សា​ បាន​ប្រគល់​កុងតឺន័រ១ ដែល​ដឹក​សាកសព​ជនជាតិ​ប៉ាឡេស្ទីន ចំនួន៨៨នាក់​ទៅ​ឲ្យ​អ៊ីស្រាអែល​វិញ​ កាលពី​ថ្ងៃ​ពុធ(ទី២៥ខែកញ្ញា) ដោយសារ​ខ្វះ​ទិន្នន័យអត្តសញ្ញាណ​របស់ពួកគេ…!។

Update៖ អ៊ីស្រាអែល បើកចំហ.ចំពោះកិច្ចចរចាបន្ថយភាពតាន​តឹង​នៅលីបង់!

ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំនៅអង្គការសហប្រជាជាតិ លោក(Danny Danon)បាននិយាយកាលពីថ្ងៃអង្គារ(ទី២៤ ខែកញ្ញា)ថា អ៊ីស្រាអែល បើកចំហ.ចំពោះគំនិតទាំងឡាយណា…!ដែលចង់បន្ថយភាពតានតឹង ក្នុងជម្លោះនៅប្រទេសលីបង់ លោក(Danny Danon)បានលើកឡើងបែបនេះ..!។

ចិន​ បាញ់​សាកល្បង​ មី​ស៊ី​ល​អន្តរទ្វីប ចំនួន១គ្រាប់​ ចូល​សមុទ្រ​ប៉ាស៊ីហ្វិក!

ប្រទេសចិន បានបាញ់សាកល្បងកាំជ្រួចផ្លោងអន្តរទ្វីប១គ្រាប់ ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃពុធ(ទី២៥ខែកញ្ញា) ដោយធ្វើឱ្យមានការព្រួយបារម្ភផ្នែកសន្តិសុខនៅក្នុងតំបន់។

Update៖ រុស្ស៊ីថា អង្គការសហប្រជាជាតិ មិនអើពើចំពោះអ៊ុយក្រែន ដែលវាយលុកឆ្លងដែនចូលតំបន់ឃើស!

លោក សើហ្កេ ឡាវរ៉ូវ (Sergei Lavrov) រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បាននិយាយថា អង្គការសហប្រជាជាតិ កំពុងបិទភ្នែកមិនអើពើចំពោះអ៊ុយក្រែន ដែលវាយលុកចូលទៅក្នុងតំបន់ ឃើស (Kursk) របស់រុស្ស៊ី កាលពីខែមុន…!។

ភ្លើងឆេះព្រៃនៅប្រទេសអេក្វាឌ័រ យ៉ាងសន្ធោសន្ធៅ និងគំរាមកំហែងដល់ផ្ទះអ្នកស្រុក!

ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅ ពាសពេញរដ្ឋធានីគីតូ នៃប្រទេសអេក្វាឌ័រ កាលពីថ្ងៃអង្គារ(ទី២៤ កញ្ញា) បង្កជាផ្សែងដ៏ក្រាស់ ដែលបានគំរាមកំហែងដល់ផ្ទះសម្បែងអ្នកស្រុក….!។

Update៖ លោក បៃដិន និយាយថាសង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងកើតមានយ៉ាងពេញបន្ទុក!

ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃអង្គារ(ទី២៤ខែកញ្ញា)បាននិយាយថា សង្គ្រាមកំពុងកើតមានយ៉ាងពេញបន្ទុក នៅមជ្ឈិមបូព៌ា។ ដោយលោក ជំរុញឱ្យបណ្ដាមេដឹកនាំនានា ស្វែងរកដំណោះស្រាយ ការទូតទាំងនៅលីបង់ និងហ្គាហ្សា…!។

Update៖ លីបង់ អះអាងថាមានតែអាមេរិកទេ ដែលអាចបញ្ឈប់អ៊ីស្រាអែល កុំឱ្យវាយប្រហារលើលីបង់ តទៅទៀត!

លីបង់ បាននិយាយថា មានតែអាមេរិកប៉ុណ្ណោះ ដែលអាចបញ្ចប់ការបាញ់ផ្លោងដ៏ខ្លាំងក្លា របស់អ៊ីស្រាអែល មកលើប្រទេសលីបង់…!។