Update៖ រុស្ស៊ីបញ្ជូនទាហាននិងសម្ភារៈយោធាបន្ថែមទៀត ទៅកាន់តំបន់ជួរមុខ!

ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសកាលពីថ្ងៃសុក្រ(ទី៩)ថា ខ្លួនកំពុងបញ្ជូនទាហាន និងសម្ភារៈយោធាបន្ថែមទៀត ទៅកាន់ទីក្រុង Kursk ដែលជាកន្លែងជម្លោះជាមួយកងទ័ពអ៊ុយក្រែន និងជាតំបន់ជួរមុខ..!។

Update៖ អ៊ីស្រាអែល វាយប្រហារលើនៅតំបន់ហ្គាហ្សាកណ្តាល ស្លាប់៤នាក់ទៀត!

ជនជាតិប៉ាឡេស្ទីន៤នាក់ បានស្លាប់ និងជាច្រើននាក់ផ្សេងទៀត បានរងរបួស ។ នៅក្នុងការវាយប្រហារតាមអាកាសពីរផ្សេងគ្នារបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាកណ្តាល កាលពីថ្ងៃសៅរ៍…!។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៩.៧៩០ នាក់​ហើយ!

ក្រសួង​សុខាភិបាល ក្នុង​តំបន់​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​(ទី១០)ថា៖ ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់​តាំង​ពី​ថ្ងៃ​ទី០៧ ខែ​តុលា ឆ្នាំមុនរហូតពេលនេះ!។ បណ្ដាលឱ្យប្រជាជន​ប៉ាឡេស្ទីន ស្លាប់សរុបចំនួន៣៩.៧៩០នាក់និងរបួសសរុប ប្រហែល ៩១.៧០២នាក់ ដោយជនរងគ្រោះភាគច្រើនជាស្ដ្រីនិងកុមារ។

Update៖ អ៊ីស្រាអែលទម្លាក់គ្រាប់បែកលើ សាលារៀនហ្គាហ្សា ស្លាប់១០០នាក់!

យ៉ាងហោចណាស់ក៏មានជនជាតិប៉ាឡេស្ទីន១០០នាក់ ត្រូវបានសម្លាប់ កាលពីព្រឹកថ្ងៃសៅរ៍(ទី១០)។ ដោយសារយោធាអ៊ីស្រាអែល ទម្លាក់គ្រាប់បែក លើសាលារៀន Al-Taba’een ក្នុងសង្កាត់ Al-Daraj ក្នុងទីក្រុង Gaza ភាគខាងកើត។

Update៖ រដ្ឋាភិបាលអង់គ្លេស កំពុងពិចារណារឹតបន្តឹង ចំពោះការផ្សព្វផ្សាយបង្កភាពវឹកវរ!

ចក្រភពអង់គ្លេស កំពុងពង្រាយនគរបាលរាប់ពាន់នាក់ ឱ្យនៅបំពេញកាតព្វកិច្ច ក្នុងករណីមានកុបកម្មរើសអើងពូជសាសន៍ នៅចុងសប្តាហ៍នេះ។

Update៖ កងទ័ពជើងទឹកអ៊ីរ៉ង់ អះអាងថា ខ្លួនមានមីស៊ីលបំផ្ទុះដ៏មានឥទ្ធិពល!

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កាលពីថ្ងៃសុក្រ (ទី៩ ខែសីហា) បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ មានមីស៊ីលតម្រង់គោលដៅថ្មី។ បំពាក់ដោយក្បាលគ្រាប់ផ្ទុះដ៏មានឥទ្ធិពល ដែលពុំអាចប្រទះឃើញ..!។

Update៖ អាមេរិកបញ្ជូនយន្តហោះចម្បាំង F-22 មកកាន់មជ្ឈិមបូព៌ា ខណៈជិតផ្ទុះសង្គ្រាម រវាងអ៊ីរ៉ង់និងអ៊ីស្រាអែល!

បញ្ជាការកណ្តាល សហរដ្ឋអាមេរិក (CENTCOM) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍(ទី៨) អំពីការមកដល់នៃយន្តហោះចម្បាំង F-22 Raptor នៅមជ្ឈិមបូព៌ា ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល…!។

Update៖ ប្រជាជនតំបន់ហ្កាហ្សា ប្រមាណជា៦០.០០០នាក់ បានភៀសខ្លួន!

អង្គការសហប្រជាជាតិ និងដៃគូរបស់ពួកគេ កាលពីថ្ងៃសុក្រ(ទី៩) បានប៉ាន់ប្រមាណថា ប្រជាជនហ្កាហ្សា៦០.០០០នាក់ ប្រហែលជាបានផ្លាស់ទីឆ្ពោះទៅភាគខាងលិចទីក្រុង Khan Younis បន្ទាប់ពីមានការបញ្ជាឱ្យជម្លៀសចុងក្រោយរបស់អ៊ីស្រាអែល…!។

រញ្ជួយដីកម្រិត៥.៩រ៉ិចទ័រ បានវាយប្រហារ ប្រទេសនូវែលសេឡង់!

គ្រោះរញ្ជួយដីកម្រិត៥.៩រ៉ិចទ័រ បានវាយប្រហារភាគខាងជើង នៃប្រទេសនូវែលសេឡង់ កាលពីថ្ងៃសុក្រ។ -នេះបើយោងតាម ការស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក។

Update៖ ចាប់តាំងពីផ្ទុះសង្គ្រាមហ្គាហ្សា មានបុគ្គលិកជំនួយចំនួន២០៥នាក់ បានស្លាប់!

ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានប្រកាសកាលពីថ្ងៃសុក្រថា បុគ្គលិកជំនួយមនុស្សធម៌ចំនួន២០៥នាក់ត្រូវបានសម្លាប់ ដោយកងកម្លាំងអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី៧ ខែតុលា រហូតពេលនេះ។