ក្រសួងសុខាភិបាលនៅក្នុងក្រុម បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន28 នាក់ត្រូវបានសម្លាប់ និង 51នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងរយៈពេល 24ម៉ោងចុងក្រោយ” ។
Category: ពត៌មានអន្តរជាតិ
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៤.៥៩៦នាក់ហើយ!
ក្រសួងសុខាភិបាល នៅក្នុងក្រុមបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ជាជនជាតិប៉ាឡេស្ទីន។ ដោយសារ ការវាយបករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពី ខែតុលាឆ្នាំមុន បានកើនឡើងដល់ 34,596នាក់ហើយ។
Update៖ គណៈប្រតិភូក្រុមហាម៉ាស នឹងបំពេញទស្សនកិច្ច នៅអេហ្ស៊ីប ដើម្បីចរចាបទឈប់បាញ់!
ប្រធានក្រុមហាម៉ាស់លោក Ismail Haniyeh បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គណៈប្រតិភូរបស់លោក នឹងទៅបំពេញទស្សនកិច្ចនៅអេហ្ស៊ីប ក្នុងពេលឆាប់ៗខាងមុខនេះ ។
ព្យុះកំបុតត្បូង វាយប្រហាររដ្ឋKansas របស់អាមេរិក ស្លាប់ម្នាក់ និងបំផ្លាញផ្ទះជាង២០ខ្នង!
អាជ្ញាធរបានរាយការណ៍ កាលពីថ្ងៃពុធថា មនុស្សម្នាក់បានស្លាប់ និងផ្ទះជាង២០ខ្នង ត្រូវបានបំផ្លាញនៅក្នុងទីក្រុង Westmoreland ក្នុងរដ្ឋ Kansas របស់សហរដ្ឋអាមេរិក បន្ទាប់ពីខ្យល់ព្យុះកំបុតត្បូង វាយប្រហារ។
Update៖ ក្រុម Hezbollah វាយប្រហារលើទាហានអ៊ីស្រាអែល នៅជិតព្រំដែនលីបង់!
ក្រុម Hezbollahលីបង់ កាលពីថ្ងៃពុធ បានអះអាងថា ខ្លួនបានកំណត់គោលដៅលើទាហានអ៊ីស្រាអែល នៅជិតតំបន់ព្រំដែន។
Update៖ ចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀងនៅកេនយ៉ា បានកើនឡើងដល់១៧៩នាក់ហើយ!
ក្រុមមន្ត្រីបាននិយាយ កាលពីថ្ងៃពុធថា ទឹកជំនន់ និងការបាក់ដីដែលបណ្តាលមកពីភ្លៀងធ្លាក់ នៅក្នុងប្រទេសកេនយ៉ា បានឆក់យកជីវិតមនុស្ស 179នាក់ហើយ ។
Update៖ ប្រសិនបើអ៊ីស្រាអែល បើកការវាយលុកចូល ទីក្រុងរ៉ាហ្វា គ្រោះមហន្តរាយនឹងកើតឡើង!
ទីភ្នាក់ងារកុមារ របស់អង្គការសហប្រជាជាតិ បានអះអាងថា ការវាយលុករបស់អ៊ីស្រាអែល ទៅលើតំបន់ Rafah ភាគខាងត្បូងនៃ Gaza នឹងក្លាយជាមហន្តរាយមួយ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្ដេជ្ញាវាយលុកទីក្រុងរ៉ាហ្វា ទោះជាមានរឿងអ្វី កើតឡើងក៏ដោយ!
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាកាលពីថ្ងៃអង្គារថា នឹងវាយលុកក្រុង Rafah នៅតំបន់ Gaza Strip ភាគខាងត្បូង ។
ជំនន់ទឹកភ្លៀង នៅប្រទេសកេនយ៉ា កាលពីថ្ងៃអង្គារ បណ្ដាលឱ្យស្លាប់៦៦នាក់ទៀត!
ក្រុមមន្ត្រីបាននិយាយ កាលពីថ្ងៃអង្គារថា ភ្លៀងធ្លាក់ និងទឹកជំនន់នៅក្នុងប្រទេសកេនយ៉ា បានឆក់យកជីវិតមនុស្សចំនួន 66នាក់ទៀត ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ។
UN ជំរុញឱ្យទប់ស្កាត់កងកម្លាំងអ៊ីស្រាអែល ដែលវាយលុកទីក្រុងរ៉ាហ្វា!
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យ “អ្នកដែលមានឥទ្ធិពលលើអ៊ីស្រាអែល”សូមការពារជនស៊ីវិល កុំឱ្យបាត់បង់ជីវិត និងការផ្លាស់ទីលំនៅ បន្ថែមទៀត។