អ៊ុយក្រែនស្នើឱ្យម៉ិកស៊ិក ចាប់ខ្លួនលោក ពូទីន ខណៈគេរំពឹងទុកថាលោក ពូទីន នឹងធ្វើដំណើរទៅកាន់ម៉ិកស៊ិក!

អ៊ុយក្រែន បានស្នើសុំឱ្យ ប្រទេសម៉ិកស៊ិក ចាប់ខ្លួនប្រធានាធិបតី រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដើម្បីគោរពតាមដីកាចាប់ខ្លួនអន្តរជាតិ។

រញ្ជួយដីកម្រិត៧.១រ៉ិចទ័រ បានវាយប្រហារប្រទេសជប៉ុន ខណៈអាជ្ញាធរព្រមាន ពីរលកយក្សស៊ូណាមិ!

ប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍បានរងការវាយប្រហារ ដោយការរញ្ជួយដីដ៏ខ្លាំងក្លា ខណៈអាជ្ញាធរព្រមានអំពីរលកយក្សស៊ូណាមិ..!។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៣៩.៦៩៩នាក់​ហើយ!

ក្រសួង​សុខាភិបាល ក្នុង​តំបន់​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​(ទី៨)ថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់​តាំង​ពី​ថ្ងៃ​ទី០៧ ខែ​តុលា ឆ្នាំមុនរហូតពេលនេះ!។ បណ្ដាលឱ្យប្រជាជន​ប៉ាឡេស្ទីន ស្លាប់សរុបចំនួន៣៩.៦៩៩នាក់​និងរបួសសរុប ប្រហែល ៩១.៧២២នាក់ដោយជនរងគ្រោះភាគច្រើនជាស្ដ្រីនិងកុមារ។

Update៖ អាមេរិក ស្នើឱ្យស្រាវជ្រាវករណីទាហានអ៊ីស្រាអែល ចាប់រំលោភអ្នកទោស ប៉ាឡេស្ទីន!

កាលពីថ្ងៃពុធ (០៧ សីហា) សហរដ្ឋអាមេរិក បានជំរុញឱ្យអ៊ីស្រាអែល បើកការស៊ើបអង្កេត និងអនុវត្តច្បាប់ លើទាហានអ៊ីស្រាអែល ដែលរំលោភបំពានផ្លូវភេទ លើអ្នកទោសប៉ាឡេស្ទីន បន្ទាប់ពីវីដេអូមួយបាន បែកធ្លាយ។

Update៖ បុរសអង់គ្លេសម្នាក់ទៀត ត្រូវកាត់ទោស ឱ្យជាប់ពន្ធនាគារ៣ឆ្នាំ ពីបទបង្កចលាចលធ្វើបាតុកម្ម!

បុរសជនអង់គ្លេសម្នាក់ទៀតហើយ ត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ពីបទប្រើហិង្សាបង្កចលាចល អំឡុងកុបកម្មប្រឆាំងជនមូស្លីម អ្នកកាន់សាសនា អ៊ីស្លាម កាលពីសប្តាហ៍មុន ។ ហើយដែលនេះជាការកាត់ទោសដំបូងបំផុត មួយក្រោមបទចោទខាងលើ ចាប់តាំងពីមានរលកនៃអំពើហិង្សា ។

Update៖ អង់គ្លេស ពង្រាយកម្លាំងប៉ូលិស៦.០០០នាក់ ដើម្បីត្រៀមបង្ក្រាបក្រុមបាតុករ!

ប៉ូលិសអង់គ្លេស កាលពីថ្ងៃពុធ បានដាក់ពង្រាយកម្លាំងបន្ថែម ដើម្បីត្រៀមបង្ក្រាបក្រុមបាតុករ ដែលប្រឆាំងជនមូស្លីម និងជនអន្តោប្រវេសន៍ ។

ប៉ូលិសអង់គ្លេស បង្ក្រាបក្រុមបាតុករយ៉ាងសាហាវ ខណៈកុបកម្មប្រឆាំងជនមូស្លីម និងជនអន្តោប្រវេសន៍កាន់តែក្តៅ!

មន្ត្រីប៉ូលិសរាប់ពាន់នាក់ កាលពីថ្ងៃពុធ បានបញ្ចេញមតិនៅទូទាំងប្រទេសអង់គ្លេស។ ដោយភ័យខ្លាចថា ការតវ៉ាដែលគ្រោងធ្វើឡើង ដោយក្រុមស្តាំនិយមជ្រុល នឹងធ្លាក់ចូលទៅក្នុងអំពើហិង្សាជាថ្មី ។ បន្ទាប់ពីកុបកម្មប្រឆាំងជនអន្តោប្រវេសន៍ជាច្រើន ថ្ងៃបានធ្វើឱ្យប្រទេសនេះភ្ញាក់ផ្អើល។

បំផ្ទុះគ្រាប់បែក ក្នុងរថយន្តនៅប្រទេសស៊ីរី កាលពីថ្ងៃពុធ ស្លាប់៩នាក់ របួស១៤នាក់!

តាមប្រភពព័ត៌មាន បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស៩នាក់បានស្លាប់និង១៤នាក់ផ្សេងទៀត រងរបួស។ ដោយសារ ការប្រើគ្រាប់បែក វាយប្រហារ ក្នុងរថយន្ត នៅទីក្រុង Azaz ភាគខាងជើងប្រទេសស៊ីរី កាលពីថ្ងៃពុធ(ទី៧)។

Update៖ ពន្ធនាគារ​អ៊ីស្រាអែល កាត់​បន្ថយ របប​អាហារ​អ្នកទោសប៉ាឡេស្ទីន ដល់​កម្រិត​អត់ឃ្លាន!

អ្នកទោសប៉ាឡេស្ទីន ដែលត្រូវបានដោះលែង បានបង្ហាញពីរបៀបដែលអាជ្ញាធរពន្ធនាគារ​អ៊ីស្រាអែល កាត់បន្ថយរបប​អាហារ ដល់កម្រិតអត់ឃ្លាន…!។

Update៖ លោក យ៉ាហ៊ូ ស្នើដល់ប្រជាជនអ៊ីស្រាអែល ឱ្យរក្សាភាពស្ងៀមស្ងាត់ កុំភ័យស្លន់ស្លោ!

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអំពាវនាវដល់ប្រជាជនអ៊ីស្រាអែលឱ្យរក្សាភាពអត់ធ្មត់ ។ ខណៈដែលទីក្រុង Tel Aviv បានប្រកាសអាសន្នផ្នែកយោធា ចំពេលមានការព្រួយបារម្ភ អំពីការវាយប្រហាររបស់អ៊ីរ៉ង់ ។