Update៖ អាមេរិក នៅតែបន្ត​ផ្តល់​ជំនួយ​យោធា ដល់​អ៊ីស្រាអែលដដែល!

សហរដ្ឋអាមេរិក នៅតែបន្តផ្គត់ផ្គង់ជំនួយយោធាដល់ អ៊ីស្រាអែលដដែល សម្រាប់ធ្វើប្រតិបត្តិការនៅតំបន់ហ្គាហ្សាស្ទ្រីប ។ បើទោះបីជាមានការកើនឡើងនៃជនស៊ីវិល និងការរំលោភបំពានច្បាប់ អន្តរជាតិក៏ដោយ។

ជំនន់ទឹកភ្លៀងនៅប្រទេសបង់ក្លាដែស ស្លាប់៨នាក់និងប៉ះពាល់មនុស្ស២លាននាក់!

ក្រុមមន្ត្រីបានបញ្ជាក់ ក្នុងចុងសប្ដាហ៍នេះថា ចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀង នៅប្រទេសបង់ក្លាដែស បានកើនឡើងដល់៨នាក់ហើយ។ ក្នុងនោះ មនុស្សជាង២លាននាក់ ក៏បានរងផលប៉ះពាល់ ដោយសារភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យទឹកនៅតាមទន្លេធំៗ ហក់ឡើងខ្ពស់។

Update៖ ចំនួនអ្នកស្លាប់ដោយសារអ៊ីស្រាអែល វាយប្រហារលើសាលារៀននៅហ្គាហ្សា បានកើនដល់១៦នាក់ហើយ!

មន្ត្រីប៉ាឡេស្ទីន បាននិយាយថា ការវាយប្រហារ របស់អ៊ីស្រាអែល មកលើសាលារៀន នៅតំបន់ហ្គាហ្សា កាលពីថ្ងៃសៅរ៍ បណ្ដាលឱ្យប្រជាជនប៉ាឡេស្ទីនស្លាប់១៦នាក់ និងរបួសរាប់សិបនាក់។

ហុងគ្រី សម្រេចលុបចោល ជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់!

ប្រទេសហុងគ្រី បានប្រកាសលុបចោល នូវកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Annalena Baerbock និងរដ្ឋមន្ត្រីការបរទេសហុងគ្រី Peter Szijjarto ដែលគ្រោងធ្វើនៅថ្ងៃទី 8 ខែកក្កដា នៅទីក្រុង Budapest ។

Update៖ អ៊ីស្រាអែលវាយប្រហារលើសាលារៀនហ្គាហ្សា កាលពីថ្ងៃសៅរ៍ ស្លាប់១០នាក់!

សាក្សីបាននិយាយថា៖ ប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ បានស្លាប់ និងរងរបួស កាលពីថ្ងៃសៅរ៍ នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើសាលារៀនមួយ ក្នុងជំរុំជនភៀសខ្លួន Nuseirat កណ្តាលហ្គាហ្សាស្ទ្រីប។

Update៖ លោក ហ្សេលេនស្គី អរគុណនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ដែលគាំទ្រអ៊ុយក្រែន!

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃសុក្រ បានអរគុណ នាយករដ្ឋ​មន្រ្តី​អង់​គ្លេស​ថ្មី លោក Keir Starmer ដែលបន្ត​គាំទ្រទីក្រុងគីវ ក្នុងសង្រ្គាមប្រឆាំងនិងរុស្ស៊ី។

ឯកអគ្គរដ្ឋទូតថ្មីរបស់ចិន គឺលោក Wang Wenbin បានអញ្ជើញមកដល់ភ្នំពេញ!

(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតថ្មី របស់ប្រទេសចិន ដែលត្រូវប្រចាំនៅប្រទេសកម្ពុជា លោក Wang Wenbin បានអញ្ជើញមកដល់រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១យប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ។

Update៖ អាមេរិក-អង់គ្លេស បើកការវាយប្រហារជាថ្មី លើក្រុមហ៊ូទីយេម៉ែន!

ក្រុម Houthi របស់ប្រទេសយេម៉ែន បានរាយការណ៍ពីការវាយប្រហារតាមផ្លូវអាកាសជាថ្មីចំនួនបីរបស់សហរដ្ឋអាមេរិក និងអង់គ្លេសកាលពីល្ងាចថ្ងៃព្រហស្បតិ៍ មកលើទីតាំងរបស់ខ្លួន នៅក្នុងខេត្ត Al Hudaydah ភាគខាងលិច។

Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា កាលពីថ្ងៃព្រហស្បតិ៍ ស្លាប់៤នាក់ទៀត!

យ៉ាងហោចណាស់ ក៏មានជនជាតិប៉ាឡេស្ទីន៤នាក់ ត្រូវបានសម្លាប់ ក្នុងនោះមានស្ត្រី២នាក់ ។ នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល មកលើផ្ទះចំនួន២នៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃព្រហស្បតិ៍។

Update៖ ឥណ្ឌូណេស៊ី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​អង្គការ​សហ​ប្រជាជាតិ ដើម្បីគាំទ្រ​ប៉ាឡេស្ទីន!

ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មាធិការអង្គការសហប្រជាជាតិ ដើម្បីអនុវត្តសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន (CEIRPP) ក្នុងបំណងជំរុញការគាំទ្រ សម្រាប់ប៉ាឡេស្ទីន។