រុស្ស៊ីនិងចិន ចោទអាមេរិកថា កំពុងបង្កើតភាពតានតឹងកាន់ នៅមជ្ឈិមបូព៌ា! 

រុស្ស៊ី និងចិន បានចោទប្រកាន់សហរដ្ឋអាមេរិក អំឡុងកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ ទី៥ ខែកុម្ភៈ (ម៉ោងនៅទីក្រុងញូវយ៉ក) ថាជាអ្នកដុតបញ្ឆេះភាពតានតឹងកាន់តែខ្លាំង នៅក្នុងតំបន់មជ្ឈិមបូព៌ា ។

Update៖ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់១១៣នាក់!

យ៉ាងហោចណាស់មនុស្ស113 នាក់ត្រូវបានសម្លាប់ និង205 នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែលក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។ ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទថាយ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីន 27,478 នាក់ត្រូវបានសម្លាប់ និង 66,835 នាក់ផ្សេងទៀតបានរងរបួស។

Update៖ ក្រុមហ៊ូទី គំរាមវាយប្រហារលើអ៊ីតាលី ប្រសិនបើប្រទេសនេះ ចូលរួមជាមួយលោកខាងលិច!

ក្រុមHouthis គាំទ្រដោយអ៊ីរ៉ង់ បានព្រមានថា ខ្លួនអាចបើកការវាយប្រហារលើប្រទេសអ៊ីតាលី។ ប្រសិនបើប្រទេសនេះ ចូលរួមជាមួយកងកម្លាំងចម្រុះលោកខាងលិច ក្នុងប្រតិបត្តិការវាយប្រហារចូល ប្រទេសយេម៉ែន។

អាល្លឺម៉ង់និងបារាំង កំពុងព្រួយបារម្ភ​ពី​ស្ថានការណ៍​មនុស្សធម៌ នៅ​ហ្គាហ្សា!

នាយករដ្ឋមន្ត្រីបារាំងថ្មី Gabriel Attal កាលពីថ្ងៃចន្ទ បាននិយាយជាមួយអធិការបតី Olaf Scholz នៅទីក្រុងប៊ែរឡាំង បន្ទាប់ពីកិច្ចពិភាក្សារបស់គាត់។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់២៧.៤៧៨នាក់ និងរបួស៦៦.៨៣៥នាក់!

ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទថាយ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីនចំនួន 27,478 នាក់ត្រូវបានសម្លាប់ និង66,835 នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីថ្ងៃទី៧ ខែតុលា រហូតពេលនេះ។

ការវាយប្រហារ លើប៉ុស្តិ៍ប៉ូលីសនៅប្រទេសប៉ាគីស្ថាន បណ្ដាលឱ្យស្លាប់១០នាក់!

ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់ បុគ្គលិកប៉ូលីស10 នាក់ត្រូវបានសម្លាប់ និង 6នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារ ដោយពួកសកម្មប្រយុទ្ធ មកលើប៉ុស្តិ៍ប៉ូលីស កាលពីព្រលឹមថ្ងៃចន្ទ នៅភាគពាយព្យប្រទេសប៉ាគីស្ថាន។

Update៖ អ៊ីរ៉ង់​ថា ការវាយប្រហារ​របស់​អា​មេ​រិ​កនិង​អង់គ្លេស ជាការរំលោភ​លើ​អធិបតេយ្យភាព​អ៊ីរ៉ាក់ និងស៊ី​រី​!

សហរដ្ឋអាមេរិក បានប្រឈមមុខ នឹងការថ្កោលទោស កាលពីថ្ងៃសៅរ៍ពីប្រទេសអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ពួកគេ។

Update៖ អាមេរិកនិងអង់គ្លេស រួមគ្នាវាយប្រហារលើក្រុមហ៊ូទី នៅប្រទេសយេម៉ែន!

សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានធ្វើការវាយប្រហារលើគោលដៅក្រុម Houthi ក្នុងប្រទេសយេម៉ែន ដោយមានការគាំទ្រពីប្រទេសមួយចំនួនទៀត…!។យ៉ាងហោចណាស់ គោលដៅចំនួន30 ត្រូវបានវាយប្រហារ.នេះបើយោងតាមមន្ត្រីអាមេរិកពីរនាក់។

Update៖ លោក ហ្សេលេនស្គី ទៅសួរសុខទុក្ខកងទ័ពជួរមុខ ចំពេលមានការរិៈគន់ទៅលើឧត្តមសេនីយ៍ម្នាក់!

ការិយាល័យរបស់ លោកបាននិយាយកាលពីថ្ងៃអាទិត្យ (ទី 4 ខែកុម្ភៈ) ចំពេលមានការរំពឹងទុកយ៉ាងខ្លាំងថា មេទ័ពដ៏មានប្រជាប្រិយរបស់លោក អាចនឹងត្រូវបណ្តេញចេញពីតំណែង ក្នុងពេលឆាប់ៗនេះ។

Update៖ ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃ នៅឈីលី បានកើនដល់៥១នាក់ហើយ!

ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃ ដែលប៉ះពាល់ដល់ភាគកណ្តាល និងភាគខាងត្បូងប្រទេសឈីលី បានកើនឡើងដល់ 51នាក់។