Update៖ អ៊ីស្រាអែល បញ្ជាឱ្យប្រជាជនលីបង់ ចំនួន២៥ខេត្ត.ក្រុងជម្លៀសចេញជាបន្ទាប់!

កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃចន្ទ(ទី១៤ខែតុលា) បានបញ្ជាឱ្យជម្លៀសជាបន្ទាន់ សម្រាប់អ្នករស់នៅក្នុងទីក្រុងចំនួន២៥នៅភាគខាងត្បូងប្រទេសលីបង់…!។

Update៖ អ៊ីស្រាអែល វាយប្រហារនៅភាគខាងជើងប្រទេសលីបង់ ស្លាប់១៨នាក់ទៀត!

កាកបាទក្រហមលីបង់ បាននិយាយថា យ៉ាងហោចណាស់មនុស្ស១៨នាក់ បានស្លាប់។ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល មកលើភាគខាងជើងប្រទេសលីបង់ កាលពីថ្ងៃចន្ទ(ទី១៤ខែតុលា)។

Update៖ រដ្ឋមន្ត្រីការពារជាតិចិន និងរុស្ស៊ី ជួបពិភាក្សាគ្នាអំពីសហប្រតិបត្តិការយោធា!

រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ឧត្តមនាវីឯក Dong Jun បានជួបពិភាក្សាជាមួយសមភាគីរុស្ស៊ី ដែលកំពុងបំពេញទស្សនកិច្ចរបស់លោក Andrei Belousov នៅទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធារវាងភាគីទាំងពីរ។

Update៖ អ៊ីស្រាអែល​វាយ​ប្រហារ​លើ​ជ៉ុំរ៉ំភៀស​ខ្លួន​នៅ​មន្ទីរពេទ្យ​ហ្គាហ្សា ស្លាប់៤នាក់ទៀត!

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៤នាក់បានស្លាប់ និង ៤០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល មកលើតង់លំនៅដ្ឋានជនស៊ីវិលដែលផ្លាស់ទីលំនៅនៅតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកថ្ងៃចន្ទ(ទី១៤ ខែតុលា)។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៦២នាក់ទៀត!

ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយ កាលពីថ្ងៃចន្ទ(ទី១៤.ខែតុលា)ថា ការវាយបកសងសឹករបស់អ៊ីស្រាអែល មកលើ តំបន់ហ្គាហ្សា ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ ប៉ាឡេស្ទីន ចំនួន៦២នាក់ និងរបួស២២០នាក់..!។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៤២.២៨៩នាក់ហើយ!

ក្រសួងសុខាភិបាល ក្នុងតំបន់បាន និយាយកាលពីថ្ងៃចន្ទ(ទី១៤ខែតុលា)ថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់តាំង ពីថ្ងៃទី០៧ ខែ តុលា ឆ្នាំមុនរហូតពេលនេះ!។

Update៖ ចិនប្រតិកម្មនឹងការធ្វើសមយុទ្ធ ដោយព្រមានអាមេរិក ឲ្យបញ្ឈប់ការគាំទ្រចំពោះកោះតៃវ៉ាន់!

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពី ថ្ងៃចន្ទ(១៤ ខែតុលា)ថាប្រទេសចិនប្រតិកម្មទៅនឹង សហរដ្ឋអាមេរិកចំពោះសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជុំវិញកោះតៃវ៉ាន់។ដោយចិន អំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោនបោះបង់ចោលការគាំទ្រដល់ “កងកម្លាំងឯករាជ្យ” លើកោះតៃវ៉ាន់។

Update៖ ក្រុមហេសបូឡា ប្រើដ្រូនវាយប្រហារបណ្តាលឲ្យអ៊ីស្រាអែលរបួស៦៧នាក់នៅទីក្រុង Haifa

យ៉ាងហោចណាស់អ៊ីស្រាអ៊ែល របួស៦៧នាក់ ក្នុងនោះមាន៤នាក់របួសធ្ងន់ ដោយសារក្រុមហេសបូឡាប្រើដ្រូនវាយប្រហារ លើទីក្រុង Haifa ភាគខាងជើងប្រទេសអ៊ីស្រាអែល។

Update៖ អាមេរិក នឹងដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស THAAD ទៅកាន់អ៊ីស្រាអែល!

មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃអាទិត្យ(ទី13 ខែតុលា)ថា សហរដ្ឋអាមេរិកនឹងដាក់ពង្រាយថ្មការពារដែនអាកាសទៅកាន់ប្រទេសអ៊ីស្រាអែល ស្របពេលមានការគំរាមកំហែងពីអ៊ីរ៉ង់។

Update៖ លោក ម៉ាក្រុង អំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់នៅហ្គាហ្សា!

ប្រធានាធិបតីបារាំង Emmanuel Macron បានពិភាក្សាអំពីស្ថានភាពក្នុងតំបន់នៅមជ្ឈិមបូព៌ាជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ និងប្រធានសភាលីបង់។