ប្រទេសរុស្ស៊ី និងចិន ធ្វើសមយុទ្ធរួមគ្នា នៅសមុទ្រប៉ាស៊ីហ្វិក!

ទីភ្នាក់ងារសារព័ត៌មាន រុស្ស៊ី Interfax នៅថ្ងៃអង្គារ(ទី៨ខែតុលា)បាន​ឱ្យដឹងថា នាវាចម្បាំងរបស់កងទ័ពជើងទឹកចិន និងរុស្ស៊ី បានធ្វើសមយុទ្ធរួមគ្នា ដើម្បីពង្រឹងសមត្ថភាព ប្រឆាំងនាវាមុជទឹក នៅភាគពាយព្យនៃមហាសមុទ្រប៉ាស៊ីហ្វិក ជាផ្នែកមួយនៃប្រតិបត្តិការល្បាតរួមគ្នា ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

Update៖ ជនភៀសខ្លួន២៥០.០០០នាក់ បានសម្រុកចេញពីលីបង់ ទៅកាន់ប្រទេសស៊ីរី!

លោក Filippo Grandi ប្រធានឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បាននិយាយកាលពីថ្ងៃចន្ទ(ទី៧ខែតុលា)ថា មនុស្សប្រហែល 250,000 នាក់ បានឆ្លងពីប្រទេសលីបង់ ចូលទៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការវាយប្រហារ កាន់តែខ្លាំងឡើង របស់អ៊ីស្រាអែល….!។

Update៖ សង្គ្រាមនៅហ្គាហ្សា ខួប១ឆ្នាំ.ចំនួនអ្នកស្លាប់បានកើនដល់៤១.៩០៩នាក់!

យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន.ចំនួន៣៩នាក់ទៀតត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប ។ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបចាប់តាំងពីទីក្រុង Tel Aviv បានចាប់ផ្តើមសង្រ្គាមប្រល័យពូជសាសន៍ កាលពីឆ្នាំមុនកើនដល់ទៅ 41,909 នាក់។ -នេះបើតាមក្រសួងសុខាភិបាល នៅក្នុងក្រុម បាននិយាយកាលពីថ្ងៃចន្ទ(ទី៧ខែតុលា)។

លោក Saied បានឈ្នះការបោះឆ្នោះប្រធានាធិបតីទុយនីស៊ី សម្រាប់អាណត្តិទី២!

គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសបានប្រកាសកាលពីថ្ងៃចន្ទ(ទី៧ខែតុលា)ថា ប្រធានាធិបតីទុយនីស៊ី លោក Kais Saied បានឈ្នះអាណត្តិទី២ ជាមួយនឹងសម្លេងឆ្នោត 90.69% នៅក្នុងការបោះឆ្នោតប្រធានាធិបតី ដែលបានធ្វើឡើង.កាលពីថ្ងៃអាទិត្យ។

Update៖ ចំនួនអ្នកស្លាប់ដោយសារព្យុះហេលេននៅអាមេរិក បានកើនដល់ជាង២៣០នាក់!

ខ្យល់ព្យុះសង្ឃរា(ហេលេន)បានបោកបក់ នៅភាគអាគ្នេយ៍សហរដ្ឋអាមេរិក ដោយបានបំផ្លិចបំផ្លាញនៅទូទាំងរដ្ឋ Florida រដ្ឋ ចចា(Georgia)រដ្ឋ South Carolina រដ្ឋ North Carolina រដ្ឋ Virginia និងរដ្ឋ Tennessee ធ្វើឱ្យចំនួនអ្នកស្លាប់…

គ្រោះទឹកជំនន់ បង្កផលប៉ះពាល់ដល់ប្រជាជនថៃ ប្រមាណជាង៣​ម៉ឺន​គ្រួសារ​!

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ កាលពីថ្ងៃអាទិត្យ(ទី៦ខែតុលា)ថា ទឹកជំនន់បានរីករាលដាល និងប៉ះពាល់ដល់ប្រជាជនថៃ ប្រមាណជាងគ្រួសារ 30,000 នៅទូទាំងប្រទេស ខណៈដែលប្រតិបត្តិការ ជួយសង្គ្រោះ និងសង្គ្រោះកំពុងដំណើរការ….!។

Update៖ ចាប់តាំងពីផ្ទុះសង្គ្រាមនៅតំបន់ហ្គាហ្សាមក គ្រូពេទ្យចំនួន១៤៦នាក់ហើយបានស្លាប់!

ក្រសួងសុខាភិបាល.ហ្គាហ្សា បានប្រកាសកាលពីថ្ងៃអាទិត្យ(ទី៦ខែតុលា)ថាចាប់តាំងពីផ្ទុះសង្គ្រាមមក អ៊ីស្រាអែល បានសម្លាប់វេជ្ជបណ្ឌិតសរុបចំនួន១៤៦នាក់ នៅតំបន់ហ្គាហ្សា។

បំផ្ទុះគ្រាប់បែកនៅប៉ា​គី​ស្ថាន​ ស្លាប់ជនជាតិចិន២នាក់.ប៉ា​គី​ស្ថាន​ម្នាក់និងរបួស១៧នាក់!

ស្ថានទូតចិន បានបញ្ជាក់នៅថ្ងៃចន្ទ(ទី៧ខែតុលា)ថា ការវាយប្រហារដោយគ្រាប់បែក នៅជិតអាកាសយានដ្ឋានអន្តរជាតិ Jinnah ក្នុងទីក្រុង Karachi កាលពីល្ងាចថ្ងៃអាទិត្យ ។

Update៖ សង្គ្រាមនៅតំបន់ហ្គាហ្សា បណ្ដាលឱ្យស្លាប់អ្នកកាសែត សរុបចំនួន១៧៥នាក់!

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋាភិបាល បាននិយាយកាលពីថ្ងៃអាទិត្យ(ទី៦ខែតុលា)ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់លោក Hassan Hamad ជាអ្នកថតរូបឯករាជ្យធ្វើការឱ្យ Anadolu ។

Update៖ អ៊ីស្រាអែល វាយប្រហារលើវិហារអ៊ីស្លាមនិងសាលារៀន ហ្គាហ្សា ស្លាប់២៦នាក់ទៀត!

ជនជាតិប៉ាឡេស្ទីន២៦នាក់ ត្រូវបានសម្លាប់ និង៩៣នាក់ផ្សេងទៀតបានរងរបួស នៅព្រឹកថ្ងៃអាទិត្យ(ទី៦ខែតុលា)។