Update៖ រដ្ឋមន្រ្តីថៃ អះអាងថាគ្រាប់រ៉ុក្កែតដែលបាញ់នៅអ៊ីស្រាអែល បណ្តាលឲ្យពលរដ្ឋថៃស្លាប់៤នាក់!

លោក Maris Sangiampongsa រដ្ឋមន្រ្តីថៃ បាននិយាយនៅថ្ងៃសុក្រ(ទី១ខែវិច្ឆិកា)ថា ពលរដ្ឋថៃ៤នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរងរបួស នៅក្បែរក្រុង Metula ភាគខាងជើងប្រទេសអ៊ីស្រាអែល ដោយសារតែការបាញ់រ៉ុក្កែតពីប្រទេសលីបង់។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។

Update៖ ការវាយប្រហាររបស់អ៊ីស្រាអែល លើភាគខាងជើងហ្គាហ្សាបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង១.២០០នាក់ក្នុងរយៈពេល4សប្តាហ៍!

ក្រសួងសុខាភិបាលនៅក្នុងតំបន់កាលពី ថ្ងៃព្រហស្បតិ៍ (ទី៣១ខែតុលា) បាននិយាយ ថាកងទ័ពអ៊ីស្រាអែល បានសម្លាប់ប្រជាជន ប៉ាឡេស្ទីន ជាង ១.២០០ នាក់នៅ ក្នុងការឡោមព័ទ្ធរបស់ខ្លួននៅភាគខាងជើង តំបន់ Gaza ដែល បានចាប់ផ្តើមជិត បួនសប្តាហ៍មុន។…

Update៖ សហរដ្ឋអាមេរិក បញ្ជាក់ថាកងទ័ពកូរ៉េខាងជើង ៨០០០នាក់ បានទៅដល់ប្រទេសរុស្ស៊ីក្នុងតំបន់ Kursk!

លោក Robert Wood ឯកអគ្គរដ្ឋទូតរងអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ ថាអាមេរិកទទួលបានព័ត៌មានថាមានកងទ័ពកូរ៉េខាងជើង ៨០០០នាក់ កំពុងស្ថិតនៅក្នុងតំបន់ Kursk របស់រុស្ស៊ី។ ប្រភពពីសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា។

Update៖ អាល្លឺម៉ង់ បិទស្ថានកុងស៊ុលអ៊ីរ៉ង់ ក្រោយការប្រហារសម្លាប់សញ្ជាតិអាល្លឺម៉ង់-អ៊ីរ៉ង់ម្នាក់!

ក្រសួងការបរទេស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី៣១ខែតុលា)ថា ប្រទេសអាល្លឺម៉ង់ នឹងបិទស្ថានកុងស៊ុលអ៊ីរ៉ង់ទាំងបីនៅលើទឹកដីរបស់ខ្លួន។

Update៖ អ៊ីស្រាអែល វាយប្រហារលើភាគ​ខាង​ត្បូង​ប្រទេស​លីបង់​ ស្លាប់ពេទ្យ​៦​នាក់!

បុគ្គលិកសុខាភិបាល៦នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ ។

Update៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅ​ប្រទេស​អេ​ស្ប៉ា​ញ​ បានកើនដល់១៥៨នាក់!

សេវាសង្គ្រោះបន្ទាន់ និងក្រុមមន្ត្រីបាននិយាយថា ចំនួនអ្នកស្លាប់ ដោយសារទឹកជំនន់ដ៏អាក្រក់បំផុត របស់ប្រទេសអេស្ប៉ាញ បានកើនឡើងដល់ 158 នាក់ ។

Update៖ អ៊ុយក្រែនអះអាងថា​ រុស្ស៊ីវាយ​ប្រហារ​លើអគារ​៩​ជាន់​ក្នុង​ទីក្រុង​ខាគីវ!

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃព្រហស្បតិ៍(ទី៣១ខែតុលា)បានចោទប្រកាន់រុស្ស៊ីថា បានវាយប្រហារអគារ៩ជាន់ នៅក្នុងទីក្រុង Khariv ភាគឦសាន បណ្ដាលឱ្យមនុស្សរងរបួស នៅក្នុងការវាយប្រហារនេះ។

Update៖ កូរ៉េខាងជើង បាញ់សាកល្បងមីសុីលដែលមានសមត្ថភាព ហោះបានឆ្ងាយបំផុត!

កូរ៉េខាងជើង បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍(ទី៣១ខែតុលា)ថា ខ្លួនបានបាញ់បង្ហោះកាំជ្រួចផ្លោងអន្តរទ្វីប ដែលជាការកត់សម្គាល់ការសាកល្បងមីស៊ីលលើកទី១២ របស់ទីក្រុងព្យុងយ៉ាងក្នុងឆ្នាំនេះ។ -នេះបើយោងតាម ទីភ្នាក់ងារ.Anadolu Agency។

Update៖ រុស្ស៊ី ពិន័យក្រុមហ៊ុនGoogle នូវចំនួនទឹកប្រាក់យ៉ាងច្រើនហូតដល់ ២០ដេស៉ីលានដុល្លារ!

តុលាការរុស្ស៊ីបានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់អាមេរិក Google ជំពាក់រុស្ស៊ីប្រហែល ២០ដេស៉ីលានដុល្លារ នៅក្នុងការផាកពិន័យសម្រាប់ការបិទមាតិការបស់ពួកគេ ហើយការផាកពិន័យអាចនឹងធំជាងនេះ។

Update៖ ព្យុះTrami បានបើកបក់បង្កជាទឹកជំនន់នៅវៀតណាមស្លាប់មនុស្ស៥នាក់!

អាជ្ញាធរវៀតណាម បានឱ្យដឹងថានៅថ្ងៃព្រហស្បតិ៍(ទី៣១ខែតុលា)នេះ គ្រោះទឹកជំនន់ នៅភាគកណ្តាលប្រទេស បានសម្លាប់មនុស្សចំនួន៥នាក់ ព្រមទាំងបង្កការខូចខាតចំពោះលំនៅដ្ឋានរាប់រយខ្នង និងបំផ្លិចបំផ្លាញផលដំណាំជាច្រើន បន្ទាប់ពីព្យុះត្រូពិក Trami បាននាំមកនូវភ្លៀងធ្លាក់ខ្លាំង។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។