លោក Antonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការរាយការណ៍ពីវត្តមានកងទ័ពកូរ៉េខាងជើងនៅលើទឹកដីរុស្ស៊ី ដើម្បីត្រៀមប្រយុទ្ធជាមួយអ៊ុយក្រែន។ប្រភពពីសារព័ត៌មាន AFP។
Category: ពត៌មានអន្តរជាតិ
Update៖ ទួរគី ព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិបត្តិមនុស្សធម៌នៅក្នុងប្រទេសស៊ូដង់!
ប្រទេសទួរគី បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងកាលពីថ្ងៃអាទិត្យ(ទី៣ខែវិច្ឆិកា)ចំពោះវិបត្តិមនុស្សធម៌កាន់តែអាក្រក់នៅក្នុងប្រទេសស៊ូដង់ ជាពិសេសការលើកឡើងពីអំពើហិង្សាលើជនស៊ីវិលនៅក្នុងរដ្ឋ Al Jazirah ។ ប្រភពពីសារព័ត៌មាន Anadolu នៅថ្ងៃច័ន្ទសប្តាហ៍នេះ។
Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់២៧នាក់ទៀត!
ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយកាលពីថ្ងៃអាទិត្យ(ទី៣ខែវិច្ឆិកា) ថា ការវាយបកសងសឹករបស់អ៊ីស្រាអែលមកលើ តំបន់ហ្គាហ្សាក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ ប៉ាឡេស្ទីន ចំនួន២៧នាក់ និងរបួស៨៦នាក់..!។
Update៖ លោក ត្រាំ ប្រើវោហាសាស្រ្តវាយប្រហារមកលើអ្នកសារព័ត៌មានក្នុងពេលឃោសនាបោះឆ្នោត!
លោក Donald Trump បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ បានបន្តប្រើពាក្យសម្តីដ៏ឃោរឃៅរបស់ខ្លួនប្រឆាំងអ្នកកាសែតក្នុងការប្រមូលផ្តុំយុទ្ធនាការថ្ងៃចុងក្រោយក្នុងរដ្ឋ Pennsylvania កាលពីថ្ងៃអាទិត្យទី០៣ វិច្ឆិកា ដោយលើកឡើងថា លោកនឹងមិនប្រកាន់ទេ ប្រសិនបើនរណាម្នាក់បាញ់លើអ្នកកាសែតនៅឯព្រឹត្តិការណ៍យុទ្ធនាការនោះ ហើយថាខ្លួន “មិនគួរចាកចេញ” ពីសេតវិមាន បន្ទាប់ពីការចាញ់ឆ្នាំ២០២០ ទល់នឹងប្រធានាធិបតីបក្សប្រជាធិបតេយ្យ…
Update៖ ចំនួនអ្នកស្លាប់នៅប្រទេសលីបង់ បានកើនដល់២.៩៨៦នាក់ហើយ!
ក្រសួងសុខាភិបាលលីបង់ បាននិយាយកាលពីថ្ងៃអាទិត្យ(ទី៣ខែវិច្ឆិកា)ថា ចំនួនអ្នកស្លាប់ ដោយសារការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែល លើប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី 8 ខែតុលា ឆ្នាំ 2023 បានកើនឡើងដល់ 2,986នាក់ហើយ។
Update៖ រន្ទះបាញ់បានសម្លាប់កុមារ១៣នាក់ក្នុងជ៉ំរ៉ំជនភៀសខ្លួននៅប្រទេសអ៊ូហ្គង់ដា!
អាជ្ញាធរអាហ្រ្វិកខាងកើត បាននិយាយកាលពីថ្ងៃអាទិត្យ(ទី៣ខែវិច្ឆិកា) កុមារ 13 នាក់ក្នុងចំណោមមនុស្ស 14 នាក់បានស្លាប់ដោយសាររន្ទះបាញ់ចំដំបូលព្រះវិហារបណ្តោះអាសន្ននៅក្នុងជំរុំជនភៀសខ្លួន Ugandan ។ ប្រភពពីសារព័ត៌មាន Anadolu នៅថ្ងៃចន្ទទី 4 ខែវិច្ឆិកានេះ។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៤៣.៣៤០នាក់ហើយ!
ក្រសួងសុខាភិបាល ក្នុងតំបន់បាន និយាយកាលពីថ្ងៃអាទិត្យ(ទី៣ខែវិច្ឆិកា)ថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់តាំង ពីថ្ងៃទី០៧ ខែ តុលា ឆ្នាំមុនរហូតពេលនេះ!។ បណ្ដាលឱ្យប្រជាជនប៉ាឡេស្ទីនស្លាប់សរុបចំនួន៤៣.៣៤០នាក់ និងរបួសសរុប ប្រហែល១០២.១០៥នាក់ ដោយជនរងគ្រោះភាគច្រើន ជាស្ដ្រីនិងកុមារ។
Update៖ រុស្ស៊ីថា ខ្លួនវាយដណ្ដើមបានតំបន់ចំនួន២បន្ថែមទៀត ពីអ៊ុយក្រែន!
រុស្ស៊ីបានអះអាង កាលពីថ្ងៃសៅរ៍(ទី២.ខែវិច្ឆិកា)ថា ខ្លួនបានវាយដណ្ដើមនិងគ្រប់គ្រងទីលំនៅចំនួន២បន្ថែមទៀត នៅក្នុងតំបន់ KharkovនិងDonetsk ភាគខាងកើត ប្រទេសអ៊ុយក្រែន…!។ -ប្រភពពីសារព័ត៌មាន Anadolu Agency។
Update៖ ជនជាតិប៉ាឡេស្ទីន១៤នាក់ទៀត ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល!
មន្ទីរពេទ្យនៅភាគកណ្តាល Gaza Strip កាលពីថ្ងៃសុក្រ(ទី១ខែវិច្ឆិកា) បានទទួលសាកសពជនជាតិប៉ាឡេស្ទីន ១៤នាក់ ។ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល លើតំបន់ភាគខាងជើងនៃជំរុំជនភៀសខ្លួន Nuseirat។ -ប្រភពពីសារព័ត៌មាន Anadolu Agency ។
Update៖ ការចាក់ថ្នាំបង្ការជំងឺស្វិតដៃជើងនៅតំបន់ហ្គាហ្សា នៅតែបន្តស្របពេលសង្គ្រាមលុកលុយគ្មានឈប់ឈរ!
យុទ្ធនាការចាក់ថ្នាំបង្ការជំងឺគ្រុនស្វិតដៃជើងនៅតំបន់ហ្គាហ្សា បានឈានចូលដំណាក់កាលទី២ កាលពីថ្ងៃសៅរ៍(ទី២ខែវិច្ឆិកា)។