Update៖ ប្រទេសហ្វាំងឡង់ បានអនុម័តកិច្ចព្រមព្រៀង ការពារជាតិជាមួយអាមេរិក!

ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា សភារបស់ប្រទេសហ្វាំងឡង់ កាលពីថ្ងៃចន្ទ បានអនុម័តជាឯកច្ឆ័ន្ទ លើសន្ធិសញ្ញាការពារជាតិ ដែលអនុញ្ញាតឱ្យមានវត្តមានយោធាអាមេរិក និងការរក្សាទុកសម្ភារៈការពារ នៅក្នុងប្រទេសNordic ។

Update៖ ក្រុមបាតុករ កេនយ៉ា អំពាវនាវឱ្យមានការតវ៉ាបន្ថែមទៀត!

ក្រុមសកម្មជន នៅប្រទេសកេនយ៉ា បានអំពាវនាវឱ្យបាតុករ នាំគ្នាតវ៉ាម្តងទៀតនៅថ្ងៃអង្គារ (០២ កក្កដា)នេះ។

Update៖ រថក្រោះ​អ៊ីស្រាអែល​បុកទម្លុះចូលក្នុង​តំបន់​ភាគ​ខាង​ជើង និង​ខាង​ត្បូង​ហ្គាហ្សា!

យោងតាមរបាយការណ៍ កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែល បានទម្លាយចូលទៅក្នុងសង្កាត់ Shejaiya ភាគខាងជើងតំបន់ Gaza Strip ។ ហើយក៏បានចូលទៅដល់ភាគខាងលិច និងកណ្តាលនៃទីក្រុង Rafah ផងដែរ ។

Update៖ ក្រុមហាម៉ាស់និង​ប្រធាន​ចារកម្ម​អេហ្ស៊ីប ពិភាក្សា​អំពី​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា!

មេដឹកនាំក្រុមហាម៉ាស់ លោក Ismail Haniyeh បានពិភាក្សាអំពីបទឈប់បាញ់ នៅក្នុងតំបន់ Gaza Strip ជាមួយប្រធានចារកម្មអេហ្ស៊ីប លោក Abbas Kamel នៅក្នុងទូរស័ព្ទកាលពីថ្ងៃសៅរ៍ ។ -នេះបើយោងតាមក្រុមតស៊ូប៉ាឡេស្ទីន។

Update៖ កូរ៉េ​ខាង​ជើង បាញ់​ផ្លោងមី​ស៊ី​ល​ប៉ាឡេស្ទីក ចំនួន២គ្រាប់ទៀត!

នៅថ្ងៃចន្ទនេះ កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង ដែល​សង្ស័យថាជាមីស៊ីប៉ាឡេស្ទីកចំនួន២គ្រាប់។

រដ្ឋមន្រ្តីមហាផ្ទៃស៊ែរបី ចាត់ទុកការវាយប្រហារលើស្ថានទូតអ៊ីស្រាអែល នៅទីក្រុង Belgrade គឺជាអំពើភេរវកម្ម!

ជនវាយប្រហារម្នាក់ ដែលបានបាញ់ប្រហារលើមន្រ្តីនគរបាលយាមកាមស្ថានទូតអ៊ីស្រាអែល ប្រចាំនៅទីក្រុង Belgrade ប្រទេសស៊ែរប៊ី ត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃសៅរ៍ ។ ហើយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃស៊ែរប៊ីលោក Ivica Dacic បានចាត់ទុកការវាយប្រហារនេះថា ជាអំពើភេរវកម្មប្រឆាំងប្រទេសស៊ែរប៊ី ។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៤០នាក់ទៀត!

ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃសៅរ៍ថា៖ ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ មនុស្ស 40នាក់និងរបួស224នាក់ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។ ជាហេតុនាំឱ្យ ចំនួនអ្នកស្លាប់សរុបជាជនជាតិប៉ាឡេស្ទីន កើនដល់ 37,834 នាក់និងរបួសសរុបចំនួន86,858នាក់ ខណៈជនរងគ្រោះភាគច្រើន ជាស្ដ្រីនិងកុមារ។

ជម្លោះបានផ្ទុះឡើងនៅទីក្រុងតែលអាវីវ ខណៈប៉ូលីសបំបែកហ្វូងបាតុករ ដែលប្រឆាំងនឹងរដ្ឋាភិបាលអ៊ីស្រាអែល!

ក្រុមបាតុប្រឆាំង រដ្ឋាភិបាលអ៊ីស្រាអែល បានកើតជម្លោះជាមួយក្រុមប៉ូលីសនៅក្នុងទីក្រុងតែល អាវីវ កាលពីថ្ងៃសៅរ៍ ។ ស្របពេលដែលក្រុមមន្រ្តីប៉ូលីសព្យាយាមបំបែកហ្វូងមនុស្ស ដែលនាំគ្នាបិទផ្លូវ នៅក្នុងទីក្រុងតំបន់ឆ្នេរមួយនេះ។

Update៖ ប្រទេសចំនួន៧ទៀតបានជំរុញដល់ពលរដ្ឋរបស់ខ្លួន ឱ្យចាកចេញពីប្រទេសលីបង់!

ប្រទេសចំនួនប្រាំពីរ បានអំពាវនាវឱ្យជនជាតិរបស់ពួកគេ ចាកចេញពីប្រទេសលីបង់ ។ -ដោយសារភ័យខ្លាច អំពីការកើតឡើងនៃសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍របស់ប្រទេសលីបង់ ។

Update៖ រុស្ស៊ីនឹងក្លាយជាអ្នកដឹកជញ្ជូន ឧស្ម័នធម្មជាតិដ៏ធំបំផុតសម្រាប់ប្រទេសចិន!

លោក Alexei Miller នាយកប្រតិបត្តិក្រុមហ៊ុន Gazprom បាននិយាយកាលពីថ្ងៃសុក្រថា៖ ប្រទេសរុស្ស៊ី នឹងក្លាយជាអ្នកផ្គត់ផ្គង់ឧស្ម័នដ៏ធំបំផុតរបស់ប្រទេសចិន ។