Update៖ អង់គ្លេស ប្រកាសផ្ដល់កាំភ្លើងធំ និងគ្រាប់រំសេវជាច្រើនដល់អ៊ុយក្រែន!

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey បានប្រកាសអំពីកញ្ចប់ជំនួយយោធាថ្មី សម្រាប់អ៊ុយក្រែន ។

អាមេរិក បានដកកងទ័ពចេញពីប្រទេសនីហ្សេ កាលពីចុងសប្តាហ៍នេះ!

សហរដ្ឋអាមេរិក បានដកកងកម្លាំង និងបរិក្ខារទាំងអស់ ចេញពីមូលដ្ឋាននៅនីហ្សេ កាលពីចុងសប្តាហ៍នេះ។ ហើយទាហានតិចជាង 500 នាក់នឹងចាកចេញពីមូលដ្ឋានយន្តហោះគ្មានមនុស្សបើកដ៏សំខាន់ នៅក្នុងប្រទេសអាហ្វ្រិកខាងលិច ក្នុងខែសីហា នៅមុនថ្ងៃផុតកំណត់នៅថ្ងៃទី 15 ខែកញ្ញា ។ ដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងជាមួយ មេទ័ពអាមេរិក កាលពីថ្ងៃសុក្រមុន។

Update៖ ប្រជាជនកេនយ៉ា ប្រគុំតន្ត្រី ដើម្បីគោរពវិញ្ញាណក្ខន្ធ ក្រុមបាតុករ!

ប្រជាជនកេនយ៉ា រាប់រយនាក់បានចូលរួមការប្រគុំតន្ត្រី ក្នុងរដ្ឋធានីណៃរ៉ូប៊ី ដោយស្រែកពាក្យស្លោក និងរាំដើម្បីរំលឹក ដល់មនុស្សរាប់សិបនាក់ដែលបានសម្លាប់ នៅក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាល នាពេលថ្មីៗនេះ។

នាយករដ្ឋមន្ត្រីថ្មី​របស់​ចក្រភព​អង់គ្លេស អំពាវ​នាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា! 

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កាលពីថ្ងៃអាទិត្យ បានសង្កត់ធ្ងន់ និងសុំឱ្យមានភាពច្បាស់លាស់ ចំពោះបទឈប់បាញ់នៅតំបន់ហ្គាហ្សា..!។

ម៉ាឡេស៊ី បដិសេធរាល់ការទាមទាររបស់ហ្វីលីពីន ពាក់ព័ន្ធព្រំដែន​សមុទ្រ​ថ្មី!

ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យបានច្រានចោល ការទាមទារព្រំដែនសមុទ្រថ្មី របស់ហ្វីលីពីន។ ដោយនិយាយថា ខ្លួននឹងប្រឆាំងរាល់ការទាមទារ របស់ហ្វីលីពីន មកលើទឹកដីម៉ាឡេស៊ី។

ទួរគី សាទរចំពោះរដ្ឋមន្ត្រីការបរទេសថ្មី របស់ចក្រភពអង់គ្លេស!

ប្រភពការទូត បាននិយាយថា៖ រដ្ឋមន្ត្រីការបរទេសទួរគី Hakan Fidan កាលពីថ្ងៃអាទិត្យ បានទូរស័ព្ទទៅសមភាគីអង់គ្លេសថ្មី របស់គាត់គឺលោក David Lammy ហើយបានជូនពរឱ្យ ទទួលបានជោគជ័យ ក្នុងការកាន់តួនាទីជារដ្ឋមន្ត្រីការបរទេស។

Update៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថ្លែងថា បទឈប់បាញ់លុះត្រាតែអ៊ីស្រាអែល សម្រេចគោលដៅសិន!

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា បទឈប់បាញ់នៅតំបន់Gaza លុះត្រាតែការប្រយុទ្ធគ្នាត្រូវបានបញ្ចប់ ឬដល់គោលដៅដែលអ៊ីស្រាអែលចង់បាន…!។

Update៖ ចំនួនអ្នកស្លាប់ដោយសារ ជំនន់ទឹកភ្លៀងនៅឥណ្ឌា បានកើនដល់៦៦នាក់ហើយ!

មនុស្ស៨នាក់ទៀត បានស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ នៅក្នុងរដ្ឋ Assam ដែលធ្វើឱ្យចំនួនអ្នកស្លាប់ ដោយសារទឹកជំនន់នៅក្នុងរដ្ឋកើនឡើងដល់ 66នាក់ចាប់តាំងពីខែឧសភា ទោះបីជាស្ថានភាព បានប្រសើរឡើងបន្តិចក៏ដោយ..!។

Update៖ អាមេរិក នៅតែបន្ត​ផ្តល់​ជំនួយ​យោធា ដល់​អ៊ីស្រាអែលដដែល!

សហរដ្ឋអាមេរិក នៅតែបន្តផ្គត់ផ្គង់ជំនួយយោធាដល់ អ៊ីស្រាអែលដដែល សម្រាប់ធ្វើប្រតិបត្តិការនៅតំបន់ហ្គាហ្សាស្ទ្រីប ។ បើទោះបីជាមានការកើនឡើងនៃជនស៊ីវិល និងការរំលោភបំពានច្បាប់ អន្តរជាតិក៏ដោយ។

ជំនន់ទឹកភ្លៀងនៅប្រទេសបង់ក្លាដែស ស្លាប់៨នាក់និងប៉ះពាល់មនុស្ស២លាននាក់!

ក្រុមមន្ត្រីបានបញ្ជាក់ ក្នុងចុងសប្ដាហ៍នេះថា ចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀង នៅប្រទេសបង់ក្លាដែស បានកើនឡើងដល់៨នាក់ហើយ។ ក្នុងនោះ មនុស្សជាង២លាននាក់ ក៏បានរងផលប៉ះពាល់ ដោយសារភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យទឹកនៅតាមទន្លេធំៗ ហក់ឡើងខ្ពស់។