អាជ្ញាធរសុខាភិបាល ប៉ាឡេស្ទីន បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ការវាយបក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ រហូតពេលនេះ។ បណ្ដាលឱ្យ ប្រជាជនប៉ាឡេស្ទីន ស្លាប់៣១.៦៤៥នាក់ និងរបួសចំនួន៧៣.៦៧៦ នាក់ជនរងគ្រោះភាគច្រើន ជាស្ដ្រីនិងកុមារ។
Category: ពត៌មានអន្តរជាតិ
Update៖ អ៊ីស្រាអែល ប្រកាសឱ្យប្រជាជនចាកចេញពីទីក្រុងRafah មុនការវាយលុក!
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃអាទិត្យនេះ បានអំនាវឱ្យជនស៊ីវិល ដែលមានចំនួនជាង១នាក់ នៅទីក្រុង Rafah ។ ធ្វើការចាកចេញពីផ្ទះរបស់ពួកគេ ឱ្យបានមុនកងទ័ពអ៊ីស្រាអែល វាយលុកចូលក្នុងពេលឆាប់ៗខាងមុខ។
Update៖ ត្រឹមរយៈពេល២៤ម៉ោងចុងក្រោងនេះ នៅហ្គាហ្សា ស្លាប់៩២នាក់!
ក្រសួងសុខាភិបាល របស់ដែនដីបាននិយាយ នៅថ្ងៃអាទិត្យថាយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន៩២នាក់បានស្លាប់ និង១៣០នាក់ផ្សេងទៀតបានរងរបួស ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ី លោក ពូទីន នាំមុខគេ៨៧%!
នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីបច្ចុប្បន្នៈ កំពុងនាំមុខគេ។
ខ្មាន់កាំភ្លើង បាញ់ប្រហារស្លាប់២នាក់និងរបួស៥នាក់ នៅទីក្រុងវ៉ាស៊ីនតោន!
មនុស្ស២នាក់បានស្លាប់ និង៥នាក់ទៀតរងរបួស នៅក្នុងការវាយប្រហារនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី រដ្ឋធានីនៃសហរដ្ឋអាមេរិក។
កាណាដា ប្រកាសអបអរសាទរចំពោះលោក Mohammed Mustafa នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន!
រដ្ឋមន្ត្រីការបរទេសកាណាដា កាលពីថ្ងៃសុក្រ បានអបអរសាទរទៅកាន់លោក Mohammed Mustafa បន្ទាប់ពីរូបលោក ត្រូវបានតែងតាំង ជានាយករដ្ឋមន្ត្រី នៃអាជ្ញាធរប៉ាឡេស្ទីន។
Update៖ ហ្ស៊កដានីនិងអាមេរិក ពិភាក្សាគ្នា ដើម្បីស្នើឱ្យមានបទឈប់បាញ់ នៅតំបន់ហ្គាហ្សា!
ក្រសួងការបរទេសហ្ស៊កដានី បាននិយាយ កាលពីថ្ងៃសៅរ៍ថា ហ្ស៊កដានី និងអាមេរិក បានពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែង។ ដើម្បីឈានដល់បទឈប់បាញ់ “ទូលំទូលាយ និងភ្លាមៗ” នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។
Update៖ ត្រឹមរយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៦៣នាក់!
ក្រសួងសុខភាពរបស់ដែនដី បាននិយាយកាលពីថ្ងៃសៅរ៍ថាយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន63 នាក់ត្រូវបានសម្លាប់ និង 112 នាក់ផ្សេងទៀតបានរងរបួសក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ។
Update៖ រុស្ស៉ីថា ខ្លួនបានទប់ទល់នឹងកម្លាំងអ៊ុយក្រែន ដែលឆ្លងដែនចូលវាយប្រហារ ដល់ក្នុងប្រទេស!
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងរបស់ខ្លួន បានរារាំងការប៉ុនប៉ងរបស់អ៊ុយក្រែន។ ដែលបើកការវាយប្រហារ ឆ្លងព្រំដែនមកលើតំបន់ Belgorod របស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍។
ប្រទេសអេស្បាញ បន្តលក់សម្ភារៈយោធា ទៅឱ្យប្រទេសអ៊ីស្រាអែល!
អេស្បាញ នៅបន្តការលក់សម្ភារៈយោធារបស់ខ្លួន ទៅឱ្យអ៊ីស្រាអែល បើទោះបីជា មានការអះអាងផ្ទុយពីនេះក៏ដោយ!។