Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៤៨នាក់ទៀត!

ក្រសួងសុខាភិបាល នៅក្នុងក្រុមបាននិយាយ កាលពីថ្ងៃចន្ទ(ទី០២ខែកញ្ញា)ថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើ តំបន់ហ្គាហ្សា ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ​ប៉ាឡេស្ទីន ចំនួន៤៨នាក់ និងរបួស៧០នាក់..!។ ធ្វើឱ្យចំនួនអ្នកស្លាប់សរុប ជាជនជាតិ​ប៉ាឡេស្ទីន កើនដល់៤០.៧៨៦នាក់ និងរបួសប្រមាណជា…

បំផ្ទុះ​គ្រាប់បែក​អត្តឃាត នៅ​កាប៊ុល​ស្លាប់មនុស្ស​៦​នាក់ និងរបួស​១៣​នាក់​!

ការបំផ្ទុះគ្រាប់បែកអត្តឃាត នៅរដ្ឋធានីកាប៊ុល របស់អាហ្វហ្គានីស្ថាន កាលពីថ្ងៃចន្ទ បានសម្លាប់ជនស៊ីវិល៦នាក់ ក្នុងនោះមានស្រ្តីម្នាក់ និង១៣នាក់ផ្សេងទៀតបានរងរបួស។ -នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលីស..!។

យន្តហោះ​ចម្បាំងឥណ្ឌា បានធ្លាក់​កំឡុងពេលហ្វឹកហាត់ កាលពីយប់ថ្ងៃចន្ទ!

កងទ័ពអាកាសឥណ្ឌា បាននិយាយថា យន្តហោះចម្បាំង MiG-29 របស់ខ្លួន ដែលដើមកំណើតពីប្រទេសរុស្ស៊ី បានធ្លាក់ កាលពីយប់ថ្ងៃចន្ទ នៅក្នុងរដ្ឋ Rajasthan ភាគពាយ័ព្យនៃប្រទេស..!។

Update៖ ជនជាតិ នេប៉ាល់ចំនួន ៤០នាក់ បានស្លាប់ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន!

យ៉ាងហោចណាស់ ក៏មាន​ជនជាតិ​នេប៉ាល់ ចំនួន៤០នាក់ បាន​ស្លាប់​ក្នុង​ពេល​ប្រយុទ្ធ​គ្នា រវាងសង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន..!។

លោក ពូទីន ចោទលោកខាងលិចថា ធ្វើទុក្ខបុកម្នេញមកលើអ្នកកាសែតរុស្ស៊ី!

លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងសុន្ទរកថា ដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទថា ប្រទេសលោកខាងលិច កំពុងធ្វើទុក្ខបុកម្នេញ អ្នកកាសែតរុស្ស៊ី ដោយបើកចំហរ ។

គ្រោះមហន្តរាយ នៃព្យុះត្រូពិច នៅហ្វីលីពីន បណ្ដាលឱ្យស្លាប់២នាក់!

ព្យុះត្រូពិច Enteng ដែលគេស្គាល់ជាអន្តរជាតិថា Yagi បានឆក់យកជីវិតមនុស្ស២នាក់ ក្នុងប្រទេសហ្វីលីពីន និងនាំទៅដល់ការលុបចោលជើងហោះហើរ។

Update៖ ការចាក់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើង នៅតំបន់ហ្កាហ្សាកំពុងដំណើរការហើយ!

អង្គការសហប្រជាជាតិ បាននិយាយថា យុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺស្វិតដៃជើង ដល់កុមារ ៦៤០.០០០នាក់ នៅតំបន់ហ្កាហ្សាទទួលបានជោគជ័យ។

Update៖ រុស្ស៊ី បាញ់មីស៊ីលលើផ្សារទំនើបអ៊ុយក្រែន របួសជិត៥០នាក់!

មន្ត្រីបាននិយាយថា កាលពីថ្ងៃអាទិត្យ(០១ខែកញ្ញា)ថា មនុស្សជិត៥០នាក់ រួមទាំងកុមារផងដែរបានរងរបួស..!។

Update៖ ព្យុះទីហ្វុង Shanshan ដែលបោកបក់លើជប៉ុន បានចុះខ្សោយទៅ ជាព្យុះត្រូពិច!

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ព្យុះទីហ្វុង Shanshan បានចុះខ្សោយទៅជាព្យុះត្រូពិច កាលពីថ្ងៃអាទិត្យ ខណៈដែលវាបានផ្លាស់ទីនៅជិតកណ្តាលប្រទេសជប៉ុន។

Update៖ ករណីធ្លាក់ឧទ្ធម្ភាគចក្រ នៅរុស្ស៊ី រកឃើញសាកសពមនុស្ស១៧នាក់ហើយ!

ការរុករកនៅថ្ងៃអាទិត្យ(ទី០១ ខែកញ្ញា) គឺបានប្រទះឃើញសាកសពមនុស្សចំនួន១៧នាក់ នៅកន្លែងធ្លាក់ឧទ្ធម្ភាគចក្រ ក្នុងតំបន់ Kamchatka ភាគខាងកើតរបស់ប្រទេសរុស្ស៊ី..!។