Update៖ រុស្ស៊ីបាញ់កាំជ្រួច​ល្បឿន​លឿន​ជាង​សំឡេង វាយ​ប្រហារ​មកលើអ៊ុយក្រែន! 

អ៊ុយក្រែន​អះអាង​ថា រុស្ស៊ីបាន​បាញ់​មីស៊ីល​លឿន​ជាង​សំឡេង​កម្រិត​ខ្ពស់ ។ ដែល​អ្នក​ជំនាញ​និយាយ​ថា ស្ទើរតែ​មិន​អាច​បាញ់​ទម្លាក់​បាន​ជា​លើក​ដំបូង ក្នុង​សង្រ្គាម​រយៈពេលជិត ២ឆ្នាំមកនេះ។

រុស្ស៊ីសង្ឃឹមថា ប្រធានាធិបតីហ្វាំងឡង់ថ្មី នឹងរក្សាទំនាក់ទំនងល្អជាមួយរុស្ស៊ី!

វិមានក្រឹមឡាំង សង្ឃឹមថា ប្រធានាធិបតីជាប់ឆ្នោតហ្វាំងឡង់ Alexander Stubb នឹងរក្សាតុល្យភាព ក្នុងទំនាក់ទំនងម៉ូស្គូ-ហែលស៊ីងគី នៅពេលចូលកាន់តំណែងក្នុងខែមីនា ។

រុស្ស៊ី សម្រេចដាក់ទណ្ឌកម្ម លើជនជាតិអង់គ្លេស ចំនួន១៨នាក់! 

ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃចន្ទ បានប្រកាសថា ទីក្រុងម៉ូស្គូបានដាក់ទណ្ឌកម្មសងសឹកប្រឆាំង នឹងពលរដ្ឋអង់គ្លេសចំនួន១៨នាក់រួមទាំងអ្នកសិក្សាផងដែរ។

ភ្លើងឆេះសួនកម្សាន្ត នៅស៊ុយអែត បណ្ដាលឱ្យបាត់ខ្លួនម្នាក់ និងរបួស១៦នាក់!

អគ្គីភ័យដ៏ធំមួយ បានផ្ទុះកក្រើកសួនកម្សាន្តស៊ុយអែត ក្នុងទីក្រុង Gothenburg កាលពីថ្ងៃចន្ទបណ្តាលឲ្យមនុស្សម្នាក់បាត់ខ្លួន និង 16 នាក់ផ្សេងទៀតរងរបួស។

ខ្មាន់កាំភ្លើងបាញ់ប្រហារ នៅជិតរដ្ឋធានីក្រិក បណ្តាលឱ្យស្លាប់៤នាក់!

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃចន្ទថា ការបាញ់ប្រហារ នៅភាគខាងត្បូងនៃរដ្ឋធានីអាថែនរបស់ក្រិក បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៤នាក់បានស្លាប់។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ២៨.១៧៦​នាក់!

នៅថ្ងៃអាទិត្យនេះ ក្រសួងសុខាភិបាល ហ្គាហ្សា បាននិយាយថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន។ ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ២៨,១៧៦នាក់ និង៦៧,៧៨៤ នាក់ផ្សេងទៀតបានរងរបួស ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២៣…

Update៖ អ៊ីស្រាអែល វាយលុកចូលទីក្រុងRafah បណ្ដាលឱ្យស្លាប់ចំនួន១០០នាក់!

ទូរទស្សន៍​លី​បង់ Al Mayadeen បាន​រាយការណ៍​ថា ចំនួន​អ្នកស្លាប់ ដោយសារ​ការវាយប្រហា​រ របស់​អ៊ីស្រាអែលទៅលើ​ទីក្រុង Rafah ភាគខាងត្បូង​ហ្គា​ហ្សា​ស្ទ្រី​ប ក្បែរ​ព្រំដែន​ប្រទេស​អេ​ហ្ស៊ី​ប ។

អេហ្ស៊ីប​ នឹងផ្អាកសន្តិភាពជាមួយអ៊ីស្រាអែល​ប្រសិនបើអ៊ីស្រាអែល វាយលុកចូលទីក្រុង Rafah!

មន្ត្រីអេហ្ស៊ីបពីរនាក់និងអ្នកការទូតលោកខាងលិចបាននិយាយនៅថ្ងៃអាទិត្យថា ប្រទេសអេហ្ស៊ីបបានព្រមានផ្អាកសន្ធិសញ្ញាសន្តិភាពរបស់ខ្លួនជាមួយអ៊ីស្រាអែល ប្រសិនបើកងទ័ពអ៊ីស្រាអែលត្រូវបានបញ្ជូនទៅកាន់ទីក្រុងព្រំដែន Gaza ដែលមានប្រជាជនរស់នៅយ៉ាងច្រេីនតាមច្រក Rafah ជាកន្លែងដែលការប្រយុទ្ធអាចបង្ខំឱ្យបិទផ្លូវផ្គត់ផ្គង់ជំនួយដ៏សំខាន់របស់ទឹកដីដែលត្រូវបានឡោមព័ទ្ធ។

Update៖ ករណីបាក់ដីនៅប្រទេសហ្វីលីពីន​ ចំនួនអ្នកស្លាប់បានកើនដល់ ៥៤នាក់!

អាជ្ញាធរបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការបាក់ដីដែលបានវាយប្រហារភូមិជីករ៉ែមាសមួយនៅភាគខាងត្បូងប្រទេសហ្វីលីពីន បានកើនឡើងដល់ ៥៤នាក់ និង ៦៣នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

Update៖​ ការវាយប្រហារ​របស់​ អ៊ីស្រាអែល​លើ​តំបន់​ហ្គាហ្សា​ បណ្ដាលអោយ​ ចំណាប់ខ្មាំង​អ៊ីស្រាអែល​ស្លាប់២​នាក់​ របួស៨​នាក់​!

កងកម្លាំងប្រដាប់អាវុធ របស់ក្រុមហាម៉ាស អាល់ Qassam Brigades បាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា ក្នុងរយៈពេល 96 ម៉ោងចុងក្រោយនេះ បានសម្លាប់ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលពីរនាក់ និងរងរបួសយ៉ាងធ្ងន់ធ្ងរចំនួន 8 នាក់ទៀត នេះបើតាមការបញ្ជាក់របស់កងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស់។