ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលនៅហ្គាហ្សា កាលពីថ្ងៃពុធបានប្រកាសថាៈ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីថ្ងៃទី០៧ ខែតុលា រហូតមកទល់ពេលនេះ បានកើនឡើងដល់ 11,500 នាក់ក្នុងនោះមានកុមារ 4,710 នាក់ និងស្ត្រី 3,160 នាក់។
Category: ពត៌មានអន្តរជាតិ
ប៉ាឡេស្ទីនអំពាវនាវ ឱ្យជម្លៀសអ្នកជំងឺនិងកុមារ ខណៈអ៊ីស្រាអែល និងហាម៉ាស់ កំពុងប្រយុទ្ធគ្នានៅខាងក្រៅមន្ទីរពេទ្យ!
អាជ្ញាធរប៉ាឡេស្ទីន បានអំពាវនាវឱ្យមានបទឈប់បាញ់ ដើម្បីជម្លៀសទារកទើបនឹងកើតចំនួនបីបួននាក់ និងអ្នកជំងឺផ្សេងទៀត។
ប្រទេសស្លូវ៉ាគី ប្រកាសឈប់ផ្ដល់ជំនួយយោធា ដល់អ៊ុយក្រែន!
រដ្ឋមន្ត្រីក្រសួងការពារជាតិស្លូវ៉ាគី លោក Robert Kaliniak បានជូនដំណឹងដល់អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ថា ប្រទេសរបស់លោក នឹងលែងផ្គត់ផ្គង់អាវុធនិងគ្រាប់រំសេវដល់ អ៊ុយក្រែនទៀតហើយ។
អ៊ីស្រាអែល វាយឆ្មក់ចូលមន្ទីរពេទ្យ ដ៏ធំបំផុតរបស់ហ្គាហ្សា ដើម្បីបង្ក្រាបក្រុមហាម៉ាស!
កងកម្លាំងអ៊ីស្រាអែល នៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកានេះ បានដឹកនាំប្រតិបត្តិការវាយឆ្មក់មួយនៅក្នុងមន្ទីរពេទ្យធំជាងគេ បំផុតក្នុងតំបន់ហ្កាហ្សា។ ដោយមានគោលដៅលើទីបញ្ជាការរូងក្រោមដីរបស់ក្រុមហាម៉ាស មានទីតាំងស្ថិតនៅក្រោមមន្ទីរពេទ្យនេះ ជាមួយការជំរុញឱ្យ ក្រុមហាម៉ាសទម្លាក់អាវុធចុះចាញ់។
ធ្លាក់ឧទ្ធម្ភាគចក្រ១គ្រឿង ពេលកំពុងហ្វឹកហ្វឺន បណ្ដាលឱ្យស្លាប់ទាហានអាមេរិក៥នាក់!
ឧទ្ធម្ភាគចក្រយោធា អាមេរិកមួយគ្រឿង បានធ្លាក់នៅសមុទ្រមេឌីទែរ៉ាណេភាគខាងកើត ។ អំឡុងពេលបេសកកម្មហ្វឹកហ្វឺន បណ្តាលឲ្យសមាជិកនាវិកទាំង ៥ នាក់ស្លាប់បាត់បង់ជីវិត។ នេះបើតាមការបញ្ជាក់ពីមន្ត្រីអាមេរិក។
លោក បៃដិន និយាយថា មន្ទីរពេទ្យនៅហ្គាហ្សាត្រូវតែការពារ ខណៈចំនួនអ្នកស្លាប់ជាង១០.០០០នាក់ហើយ!
ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃចន្ទ បាននិយាយថា មន្ទីរពេទ្យ al-Shifa ដ៏សំខាន់របស់ហ្គាហ្សាស្ទ្រីប”ត្រូវតែត្រូវបានការពារ” ហើយថាគាត់សង្ឃឹម សម្រាប់ “សកម្មភាពឈ្លានពានតិចជាង”ដោយអ៊ីស្រាអែល នៅពេលដែលការឈ្លានពានដីរបស់ខ្លួន នៅជិតកន្លែងនោះ។
ប្រទេសបារាំង ប្រកាសផ្ដាច់ជំនួយយោធាសម្រាប់ ប្រទេសអ៊ុយក្រែន!
រដ្ឋមន្ត្រីក្រសួងកងកម្លាំង ប្រដាប់អាវុធបារាំង លោក Sebastien Lecornu បាននិយាយ កាលពីថ្ងៃចន្ទទី១៣ខែវិច្ឆិកាថាៈ រដ្ឋាភិបាលទីក្រុងប៉ារីស គ្រោងបញ្ឈប់ការបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែនពីឃ្លាំងរបស់ខ្លួនទៀតហើយ ។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់១១.១៨០នាក់និងរបួស២៨.២០០នាក់!
ការវាយលុករបស់ អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប បានឈានចូលដល់ថ្ងៃទី៣៨ហើយ ។ ជាក់ស្ដែងៈ ប្រជាជនប៉ាឡេស្ទីន យ៉ាងតិច១១.១៨០នាក់ត្រូវបានសម្លាប់ ក្នុងនោះកុមារនិងស្ត្រីជាង ៧.៧០០នាក់ និងជាង២៨.២០០ នាក់ផ្សេងទៀតបានរងរបួស ។
ជនជាតិប៉ាឡេស្ទីន៣១នាក់ទៀត បានស្លាប់ ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល!
ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន Wafa បានរាយការណ៍ថា៖ ការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល លើជំរុំជនភៀសខ្លួន Jabalia នៅភាគខាងជើង Gaza បានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់ កាលពីល្ងាចថ្ងៃចន្ទ។