Update៖ អ៊ីស្រាអែល បន្តវាយប្រហារ លើតំបន់ហ្គាហ្សា ស្លាប់អ្នកកាសែតម្នាក់ទៀត!

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ នៅតំបន់ហ្គាហ្សា បាននិយាយកាលពីថ្ងៃអាទិត្យ(ទី១៥ខែកញ្ញា)ថា អ្នកកាសែតប៉ាឡេស្ទីនម្នាក់ទៀត ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប!។ ដែលនាំឱ្យចំនួនអ្នកកាសែតស្លាប់សរុបកើនដល់១៧៣នាក់ចាប់តាំងពីសង្គ្រាមកើតឡើង…!។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់២៤នាក់ទៀត!

ក្រសួង​សុខាភិបាល​ ក្នុង​តំបន់​បាន​និយាយ​ កាលពី​ថ្ងៃ​អាទិត្យ​(ទី១៥ខែកញ្ញា)ថា ការវាយបកសងសឹករបស់អ៊ីស្រាអែល មកលើ តំបន់ហ្គាហ្សា ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ​ប៉ាឡេស្ទីន ចំនួន២៤នាក់ និងរបួស៥៧នាក់..!។ ធ្វើឱ្យចំនួនអ្នកស្លាប់សរុប ជាជនជាតិ​ប៉ាឡេស្ទីន កើនដល់៤១.២០៦នាក់និងរបួសសរុបប្រហែល ៩៥.៣៣៧នាក់ដោយជនរងគ្រោះ ភាគច្រើនជាស្ដ្រីនិងកុមារ។

Update៖ ចំនួន​អ្នក​ស្លាប់​នៅ​តំបន់ហ្គាហ្សា​ បានកើន​ដល់៤១.២០៦នាក់​ហើយ!

ក្រសួង​សុខាភិបាល​ ក្នុង​តំបន់​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​(ទី១៥ខែកញ្ញា)ថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់​តាំង​ពី​ថ្ងៃ​ទី០៧ ខែ​តុលា ឆ្នាំមុនរហូតពេលនេះ!។

Update៖ អាមេរិក.អង់គ្លេស​ កំពុងព្រួយ​បារម្ភ​ ក្រោយអ៊ីរ៉ង់​ ផ្តល់​អាវុធដ៏សាហាវទៅរុស្ស៊ី!

សេតវិមាន បាននិយាយកាលពីថ្ងៃសុក្រ(ទី១៣ខែកញ្ញា)ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បានសម្តែងការព្រួយបារម្ភ ក្រោយអ៊ីរ៉ង់ ផ្តល់អាវុធដ៏សាហាវដល់ប្រទេសរុស្ស៊ី..!។ ក្នុងនោះ សេតវិមាន ក៏បានបញ្ជាក់​ជា​ថ្មី​នូវ​ការ​គាំទ្រ​ ដោយ​មិន​ងាករេ ចំពោះ​អ៊ុយក្រែន…

Update៖ មេដឹកនាំ​ក្រុម ISIS ត្រូវ​បាន​សម្លាប់​ នៅ​ភាគ​ខាង​លិច​ប្រទេសអ៊ីរ៉ាក់!

ទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក (CENTCOM) បានបញ្ជាក់កាលពីថ្ងៃសុក្រ(ទី១៣ខែកញ្ញា)ថា កងកម្លាំងរបស់ខ្លួននិងអ៊ីរ៉ាក់ បានធ្វើការវាយឆ្មក់នៅភាគខាងលិច ប្រទេសអ៊ីរ៉ាក់។ ដោយបានសម្លាប់ក្រុម Daesh/ISIS សរុបចំនួន១៤នាក់ ក្នុងនោះក៏មានមេដឹកនាំ​ក្រុមផងដែរ កាលពីថ្ងៃទី 29 ខែសីហា។

Update៖ អ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើសាលារៀនហ្គាហ្សា ស្លាប់៥នាក់ទៀត!

យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន៥ នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀត បានរងរបួសកាលពីថ្ងៃសៅរ៍(ទី១៤ខែកញ្ញា) ។ នៅក្នុងការទម្លាក់គ្រាប់បែក របស់អ៊ីស្រាអែល មកលើលំនៅដ្ឋានសាលារៀនមួយ នៃទីក្រុងហ្គាហ្សា។

Update៖ សកម្មជនម្នាក់ទៀត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ៣ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រថៃ!

នៅថ្ងៃសុក្រ(ទី១៣ខែកញ្ញា) តុលាការថៃ បានសម្រេចផ្តន្ទាទោស សកម្មជនប្រជាធិបតេយ្យលេចធ្លោ១រូប ដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ។ ពីបទ ប្រមាថអង្គព្រះមហាក្សត្រ។ -នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ចេញផ្សាយថ្ងៃទី១៤ ខែកញ្ញា។

ការចាក់វ៉ាក់សាំងការពារជំងឺអុតស្វា ត្រូវបានកំណត់ដើម្បីពន្លឿន ស្របពេលWHO អនុម័តការចាក់វ៉ាក់សាំងលើកទី១!

(WHO) អង្គការសុខភាពពិភព បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានអនុម័ត នូវវ៉ាក់សាំងបង្ការជំងឺអុតស្វា(mpox)។ ជាវិធានការមួយ ដែលត្រូវបានគេរំពឹងថានឹងពន្លឿន ដំណើរការចាក់វ៉ាក់សាំង ដើម្បីប្រយុទ្ធប្រឆាំង ការរាលដាលជំងឺរាតត្បាត នៅទ្វីបអាហ្រ្វិក។

ប៉ូលិសអាល្លឺម៉ង់​ ចាប់ខ្លួនមនុស្សម្នាក់ ករណីប្រើកាំបិត ប៉ងចាក់សម្លាប់ទាហាន!

អាជ្ញាធរអាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃសុក្រ(ទី១៣ខែកញ្ញា)ថា ប៉ូលិសអាល្លឺម៉ង់ បានចាប់ខ្លួនជនសង្ស័យម្នាក់ពីបទ(គ្រោងនឹងប្រើកាំបិត ដើម្បីចាក់សម្លាប់ទាហាន)។

Update៖ សហភាពអឺរ៉ុប ថ្កោលទោសអ៊ីរ៉ង ចំពោះការផ្ទេរ មីស៊ីលផ្លោងទៅកាន់ប្រទេសរុស្ស៊ី!

សហភាពអឺរ៉ុប កាលពីថ្ងៃសុក្រ(ទី១៣ខែកញ្ញា)បានថ្កោលទោស ចំពោះការផ្ទេរមីស៊ីលផ្លោងដែលផលិតដោយអ៊ីរ៉ង់ ទៅកាន់ប្រទេសរុស្ស៊ី….!។