នៅថ្ងៃចន្ទនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោង ដែលសង្ស័យថាជាមីស៊ីប៉ាឡេស្ទីកចំនួន២គ្រាប់។
Category: ពត៌មានអន្តរជាតិ
រដ្ឋមន្រ្តីមហាផ្ទៃស៊ែរបី ចាត់ទុកការវាយប្រហារលើស្ថានទូតអ៊ីស្រាអែល នៅទីក្រុង Belgrade គឺជាអំពើភេរវកម្ម!
ជនវាយប្រហារម្នាក់ ដែលបានបាញ់ប្រហារលើមន្រ្តីនគរបាលយាមកាមស្ថានទូតអ៊ីស្រាអែល ប្រចាំនៅទីក្រុង Belgrade ប្រទេសស៊ែរប៊ី ត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃសៅរ៍ ។ ហើយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃស៊ែរប៊ីលោក Ivica Dacic បានចាត់ទុកការវាយប្រហារនេះថា ជាអំពើភេរវកម្មប្រឆាំងប្រទេសស៊ែរប៊ី ។
Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៤០នាក់ទៀត!
ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃសៅរ៍ថា៖ ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ មនុស្ស 40នាក់និងរបួស224នាក់ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។ ជាហេតុនាំឱ្យ ចំនួនអ្នកស្លាប់សរុបជាជនជាតិប៉ាឡេស្ទីន កើនដល់ 37,834 នាក់និងរបួសសរុបចំនួន86,858នាក់ ខណៈជនរងគ្រោះភាគច្រើន ជាស្ដ្រីនិងកុមារ។
ជម្លោះបានផ្ទុះឡើងនៅទីក្រុងតែលអាវីវ ខណៈប៉ូលីសបំបែកហ្វូងបាតុករ ដែលប្រឆាំងនឹងរដ្ឋាភិបាលអ៊ីស្រាអែល!
ក្រុមបាតុប្រឆាំង រដ្ឋាភិបាលអ៊ីស្រាអែល បានកើតជម្លោះជាមួយក្រុមប៉ូលីសនៅក្នុងទីក្រុងតែល អាវីវ កាលពីថ្ងៃសៅរ៍ ។ ស្របពេលដែលក្រុមមន្រ្តីប៉ូលីសព្យាយាមបំបែកហ្វូងមនុស្ស ដែលនាំគ្នាបិទផ្លូវ នៅក្នុងទីក្រុងតំបន់ឆ្នេរមួយនេះ។
Update៖ ប្រទេសចំនួន៧ទៀតបានជំរុញដល់ពលរដ្ឋរបស់ខ្លួន ឱ្យចាកចេញពីប្រទេសលីបង់!
ប្រទេសចំនួនប្រាំពីរ បានអំពាវនាវឱ្យជនជាតិរបស់ពួកគេ ចាកចេញពីប្រទេសលីបង់ ។ -ដោយសារភ័យខ្លាច អំពីការកើតឡើងនៃសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍របស់ប្រទេសលីបង់ ។
Update៖ រុស្ស៊ីនឹងក្លាយជាអ្នកដឹកជញ្ជូន ឧស្ម័នធម្មជាតិដ៏ធំបំផុតសម្រាប់ប្រទេសចិន!
លោក Alexei Miller នាយកប្រតិបត្តិក្រុមហ៊ុន Gazprom បាននិយាយកាលពីថ្ងៃសុក្រថា៖ ប្រទេសរុស្ស៊ី នឹងក្លាយជាអ្នកផ្គត់ផ្គង់ឧស្ម័នដ៏ធំបំផុតរបស់ប្រទេសចិន ។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៧.៨៣៤នាក់ហើយ!
ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃសៅរ៍ថា៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន 37,834 នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយលុកដែលកំពុងបន្ត របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខែតុលាឆ្នាំមុន..!។
Update៖ លោក ហ្សេលេនស្គី ថាអ៊ុយក្រែនកំពុងរៀបចំផែនការដ៏ធំមួយ ដើម្បីបញ្ចប់សង្រ្គាម!
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានមានប្រសាសន៍ថា លោកកំពុងរៀបចំផែនការដ៏ធំមួយ ដែលលោកជឿថា អាចបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី។
គណបក្សកាន់អំណាចរបស់ម៉ុងហ្គោលី ប្រកាសពីជ័យជម្នះក្នុងការបោះឆ្នោតសភា!
នាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក Luvsannamsrain Oyun-Erdene បានប្រកាសអំពីជ័យជម្នះ កាលពីថ្ងៃសុក្រ ក្នុងការបោះឆ្នោតសភា។
Update៖ អ៊ីស្រាអែល ជម្លៀសមនុស្ស៦០.០០០នាក់ ចេញពីតំបន់ហ្គាហ្សា កាលពីថ្ងៃព្រហស្បតិ៍!
អ្នកនាំពាក្យអង្គការ សហប្រជាជាតិ លោក Stephane Dujarric បាននិយាយកាលពីថ្ងៃសុក្រថា៖ អ៊ីស្រាអែល បានជម្លៀសមនុស្សយ៉ាងហោចណាស់60,000 នាក់ចេញពីទីក្រុងGaza កាលពីថ្ងៃព្រហស្បតិ៍។