Update៖ ចំនួនអ្នកស្លាប់ នៅតំបន់ហ្គាហ្សា បានកើនដល់១១.៥០០នាក់ហើយ ក្នុងនោះកុមារ៤.៧១០នាក់ស្ត្រី៣.១៦០នាក់!

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលនៅហ្គាហ្សា កាលពីថ្ងៃពុធបានប្រកាសថាៈ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីថ្ងៃទី០៧ ខែតុលា រហូតមកទល់ពេលនេះ បានកើនឡើងដល់ 11,500 នាក់ក្នុងនោះមានកុមារ 4,710 នាក់ និងស្ត្រី 3,160 នាក់។

កូរ៉េខាងត្បូង កំពុងបារម្ភខ្លាចកូរ៉េខាងជើង ប្រើរូងក្រោមដី លួចវាយលុកដូច ក្រុមហាម៉ាស!

ប៉ាឡេស្ទីន​អំពាវនាវ ឱ្យជម្លៀស​អ្នកជំងឺនិងកុមារ ខណៈ​អ៊ីស្រាអែល និង​ហាម៉ាស់ កំពុងប្រយុទ្ធ​គ្នានៅ​ខាង​ក្រៅមន្ទីរពេទ្យ!

អាជ្ញាធរប៉ាឡេស្ទីន បានអំពាវនាវឱ្យមានបទឈប់បាញ់ ដើម្បីជម្លៀសទារកទើបនឹងកើតចំនួនបីបួននាក់ និងអ្នកជំងឺផ្សេងទៀត។

ប្រទេសស្លូវ៉ាគី ប្រកាសឈប់ផ្ដល់ជំនួយយោធា ដល់អ៊ុយក្រែន!

រដ្ឋមន្ត្រីក្រសួងការពារជាតិស្លូវ៉ាគី លោក Robert Kaliniak បានជូនដំណឹងដល់អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ថា ប្រទេសរបស់លោក នឹងលែងផ្គត់ផ្គង់អាវុធនិងគ្រាប់រំសេវដល់ អ៊ុយក្រែនទៀតហើយ។

អ៊ីស្រាអែល វាយឆ្មក់ចូលមន្ទីរពេទ្យ ដ៏ធំបំផុតរបស់ហ្គាហ្សា ដើម្បីបង្ក្រាបក្រុមហាម៉ាស! 

កងកម្លាំងអ៊ីស្រាអែល នៅថ្ងៃពុធ ទី១៥​ ខែវិច្ឆិកានេះ បានដឹកនាំប្រតិបត្តិការវាយឆ្មក់មួយនៅក្នុងមន្ទីរពេទ្យធំជាងគេ បំផុតក្នុងតំបន់ហ្កាហ្សា។ ដោយមានគោលដៅលើទីបញ្ជាការរូងក្រោមដីរបស់ក្រុមហាម៉ាស មានទីតាំងស្ថិតនៅក្រោមមន្ទីរពេទ្យនេះ ជាមួយការជំរុញឱ្យ ក្រុមហាម៉ាសទម្លាក់អាវុធចុះចាញ់។

ធ្លាក់ឧទ្ធម្ភាគចក្រ​១គ្រឿង ពេលកំពុងហ្វឹកហ្វឺន បណ្ដាលឱ្យស្លាប់ទាហានអាមេរិក៥នាក់!

ឧទ្ធម្ភាគចក្រ​យោធា អាមេរិក​មួយគ្រឿង បាន​ធ្លា​ក់នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ភាគ​ខាងកើត ។ អំឡុងពេល​បេសកកម្ម​ហ្វឹកហ្វឺន បណ្តាល​ឲ្យ​សមាជិក​នាវិក​ទាំង ៥ នាក់​ស្លាប់បាត់​បង់ជីវិត​។ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ត្រី​អាមេរិក​។​

លោក បៃដិន និយាយថា មន្ទីរពេទ្យ​នៅ​ហ្គាហ្សាត្រូវ​តែ​ការពារ ខណៈចំនួនអ្នកស្លាប់ជាង១០.០០០នាក់ហើយ! 

ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃចន្ទ បាននិយាយថា មន្ទីរពេទ្យ al-Shifa ដ៏សំខាន់របស់ហ្គាហ្សាស្ទ្រីប”ត្រូវតែត្រូវបានការពារ” ហើយថាគាត់សង្ឃឹម សម្រាប់ “សកម្មភាពឈ្លានពានតិចជាង”ដោយអ៊ីស្រាអែល នៅពេលដែលការឈ្លានពានដីរបស់ខ្លួន នៅជិតកន្លែងនោះ។

ប្រទេសបារាំង ប្រកាសផ្ដាច់ជំនួយយោធាសម្រាប់ ប្រទេសអ៊ុយក្រែន!

រដ្ឋមន្ត្រីក្រសួងកងកម្លាំង ប្រដាប់អាវុធបារាំង លោក Sebastien Lecornu បាននិយាយ កាលពីថ្ងៃចន្ទទី១៣ខែវិច្ឆិកាថាៈ រដ្ឋាភិបាលទីក្រុងប៉ារីស គ្រោងបញ្ឈប់ការបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែនពីឃ្លាំងរបស់ខ្លួនទៀតហើយ ។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់១១.១៨០នាក់និងរបួស២៨.២០០នាក់!

ការវាយលុករបស់ អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប បានឈានចូលដល់ថ្ងៃទី៣៨ហើយ ។ ជាក់ស្ដែងៈ ប្រជាជនប៉ាឡេស្ទីន យ៉ាងតិច១១.១៨០នាក់ត្រូវបានសម្លាប់ ក្នុងនោះកុមារនិងស្ត្រីជាង ៧.៧០០នាក់ និងជាង២៨.២០០ នាក់ផ្សេងទៀតបានរងរបួស ។

ជន​ជាតិប៉ាឡេស្ទីន៣១នាក់​ទៀត បានស្លាប់ ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល!

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន Wafa បានរាយការណ៍ថា៖ ការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល លើជំរុំជនភៀសខ្លួន Jabalia នៅភាគខាងជើង Gaza បានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់ កាលពីល្ងាចថ្ងៃចន្ទ។