Update៖ មន្ត្រីអាជ្ញាធរជាតិអប្សរា ទាំង២នាក់ ដែលប្រើហិង្សាលើក្មេង លក់សត្វអណ្ដើក ត្រូវដោះលែងវិញហើយ!

(សៀមរាប)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្ដីប្រកាសព័ត៌មាន។ ទាក់ទិននិងបុគ្គលិកសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ប្រើហិង្សាលើក្មេង ដែលលក់សត្វអណ្ដើក នៅក្នុងបរិវេណ កសិន្ទុប្រាសាទអង្គរវត្ត កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុចស្ពានបណ្តែតទឹក មុខប្រាសាទអង្គរវត្ត។

រថយន្តព្រូសបើក កៀរថយន្តហាយឡែនឌ័រ ជ្រុលបុករបាំងថ្ម បណ្តាលឱ្យក្រឡាប់បះជើង!

(ភ្នំពេញ)៖ តៃកុងទំនងស្រវឹង បើក រថយន្តតូយូតាព្រូស ជែងហើយទៅកៀរថយន្តហាយឡែនឌ័រ រួចជ្រុលទៅបុករបាំងថ្មចែកផ្លូវ បាក់២កង់ បណ្ដាលឱ្យរថយន្តព្រូសក្រឡាប់ផ្ងារកង់ តែមិនបង្កប៉ះពាល់ដល់អាយុជីវិតទេ។

ឯកឧត្តម វង្ស ពិសេន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញជូនសមាជិកគណបក្សស្រុកពារាំង!

(ព្រៃវែង)៖ ឯកឧត្តម វង្ស ពិសេន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង ។

នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងជួបជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ខាងមុខ!

(ភ្នំពេញ)៖ ជំនួបរវាងបងប្អូនអ្នកសារព័ត៌មាននិងនាយករដ្ឋមន្ត្រីនៃកម្ពុជា លើកទី០៦ នឹងត្រូវធ្វើឡើង នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ខាងមុខ។

ត្រៀមបញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការ ករណីដេញកាប់គ្នា បណ្តាលឱ្យស្លាប់ម្នាក់!

(ភ្នំពេញ)៖ កម្លាំងនគរបាលក្រសួងមហាផ្ទៃ សហការស្រាវជា្រវបង្ក្រាបក្រុមក្មេងស្ទាវដេញកាប់គ្នា និងរត់គេចទៅបុករថយន្ដដឹកអ្នកដំណើរ បណ្តាលឱ្យស្លាប់ម្នាក់។ សមត្ថកិច្ចចាប់បានជនដៃដល់៤នាក់ចំណោម៦នាក់ និងត្រៀមបញ្ជូនទៅតុលាការ..!។

បង្ក្រាបគោយន្តកន្ត្រៃ ចំនួន២គ្រឿង ដែលដឹកឈើខុសច្បាប់ ចេញពីព្រៃឡង់!

(ក្រចេះ)៖ កម្លាំងអាវុធហត្ថខេត្តក្រចេះ បានចុះបង្ក្រាប គោយន្តកន្ត្រៃ២គ្រឿងដឹកឈើខុសច្បាប់ ចេញពីព្រៃឡង់ដែលជាតំបន់ហាមឃាត់។

Update៖ តុលាការឃុំខ្លួនលោក ខេង យ័ន អតីតអភិបាលក្រុងកែប ដាក់ពន្ធនាគារជាបណ្តោះអាសន្ន!

(ភ្នំពេញ)៖ លោក ទិត្យសុធី បូរ៉ាឆាត ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ។ បានសម្រេចឃុំខ្លួនលោក ខេង យ័ន អតីតអភិបាលក្រុងកែប ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទ រំលោភអំណាច…

UCU នឹងបញ្ជូនខ្លួនលោក ខេង យ័ន អតីតអភិបាលក្រុងកែប ទៅតុលាការនៅរសៀលនេះ!

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ ហៅ(ACU) នឹងបញ្ជូនខ្លួនលោក ខេង យ័ន អតីតអភិបាលក្រុងកែប ទៅតុលាការនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីឃាត់ខ្លួន!។

ហៅ​មនុស្ស៣​នាក់មកបំភ្លឺ​ ក្រោយដើរអួតថា ពួកគេមាន​ខ្នង​បង្អែក ពីក្រោយជាលោក ជួន ណា​រិ​ន្ទ!

(​ភ្នំពេញ)៖ កម្លាំង​ជំនាញនៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​កោះហៅ​បុរស ចំនួន​០៣​នាក់ ដែល​អះអាង​ខ្លួន​មាន​អ្នក​នៅ​ពីក្រោយ​ខ្នង ជា​ស្នងការ មក​ចូលខ្លួន​បំភ្លឺ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។

ត្រីឆ្ដោស៊ីកូនឯង! បុរសម្នាក់ចាប់រំលោភកូនស្រីបង្កើតអាយុ១២ឆ្នាំ រហូតបានសម្រេច!

(កំពង់ស្ពឺ)៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់បែកធ្លាយរឿងចាប់រំលោភកូនស្រីបង្កើត បានសម្រេច កាលពីកន្លងទៅ។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅភូមិទទួលសំបួរ ឃុំតំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។