បង្ក្រាបបទល្មើសនេសាទ អួនក្រឡាញឹក និងលៀសចំណីសត្វ ខុសច្បាប់ចំនួន១៦០ការុង!

(ពោធិ៍សាត់)៖ កម្លាំងរដ្ឋបាលជលផលខេត្តពោធិ៍សាត់ សហការជាមួយសមត្ថកិច្ចចម្រុះបានចុះបង្ក្រាប ឧបករណ៍ល្មើសនេសាទ ។ ដោយបានកម្ទេចរបាំងសាច់ អួនក្រឡាញឹក និងលៀសចំណីសត្វខុសច្បាប់ចំនួន១៦០ការុង។ ការបង្ក្រាបនេះ ធ្វើឡើងចាប់ពីឃុំកំពង់លួង ដល់ជ្រោយស្ដី ភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ដពោធិ៍សាត់ កាលពីរសៀលថ្ងៃទី៣១…

បំពាក់ឋានន្ដរស័ក្ដិឧត្តមសេនីយ៍ទោ ជូនលោក ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម!

(កំពង់ចាម)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបំពាក់ឋានន្ដរស័ក្ដិ ឧត្តមសេនីយ៍ទោ ជូនលោក ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម។

ចាប់ខ្លួនសកម្មជន គណបក្សភ្លើងទៀន ២នាក់ ករណីក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង!

(ភ្នំពេញ)៖ សមត្ថកិច្ចបានចាប់លោក ហាក់ កុសល លេខាធិការនៃគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខណ្ឌជ្រោយចង្វា និងលោក ម៉ា ចិន្តា អនុប្រធានគណៈកម្មាធិការប្រតិបត្តិ គណបក្សភ្លើងទៀន ខណ្ឌដូនពេញ។ ដែលការចាប់ខ្លួននេះ បានធ្វើទ្បើង កាលពីថ្ងៃទី៣១ ខែមករា…

Update៖ ចាប់ខ្លួនឃា.តក ដែលសម្លា.ប់ស្ដ្រីមានផ្ទៃពោះ៥ខែ សពមកដុតចោលក្នុងព្រៃនោះ បានហើយ!

(កណ្ដាល)៖ ករណីឃាតកម្ម រួមភេទរួចសម្លាប់នារីរងគ្រោះ យកសាកសព មកដុតចោលក្នុងព្រៃ ត្រូវសមត្ថកិច្ចបំបែកសំណុំរឿងបានហើយ ជនដៃដល់ជាគូស្នេហ៍ និងជនរងគ្រោះ។ ជនដៃដល់ឈ្មោះ ភឹម រតនា ហៅ គាង អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ…

រយៈពេល១សប្ដាហ៍មុន គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់ជីវិត មនុស្ស៣៣នាក់ របួស៦៨នាក់!

(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានផ្ដាច់ជីវិតមនុស្សយ៉ាងហោចណាស់៣៣នាក់ ត្រឹមតែរយៈពេលមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) បានឱ្យដឹងថា ជនរងគ្រោះទាំង ៣៣នាក់នោះ…

Update៖ អ្នកនាំពាក្យថ្លែងថា ការឃាត់ខ្លួនមន្ត្រីអាវុធហត្ថ នៅខេត្តក្រចេះ ពុំមែនធ្វើតាមអារម្មណ៍នោះទេ!

(ភ្នំពេញ)៖ អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានចេញប្រកាសព័ត៌មានឆ្លើយតបនឹងការលើកឡើង តាមបណ្តាញសង្គម។ ពាក់ព័ន្ធការឃាត់ខ្លួនមន្រ្តីអាវុធហត្ថម្នាក់នៅខេត្តក្រចេះ ដែលបាញ់សត្វស្លាប(កុក)។

ឃាត់ខ្លួនជនជាតិចិន៨នាក់ ករណីលួចឆ្លងដែនពីប្រទេសឡាវ ចូលមកកម្ពុជា ដោយខុសច្បាប់!

ព្រះវិហារ៖កម្លាំងនគរបាលខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី៣០ ខែមករាឆ្នាំ២០២៤ បានឃាត់ខ្លួនជនជាតិចិនចំនួន៨នាក់ ករណីលួចឆ្លងដែនខុសច្បាប់ ពីប្រទេសឡាវចូលមកកម្ពុជា។ការឃាត់ខ្លួនក្រុមចិននោះ នៅម្តុំមាត់ទន្លេស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ។

រដ្ឋាភិបាលអាណតិ្តទី៧ ជាដំណាក់ការ“វៈកាត់”អ្នកសារព័ត៌មាន ត្រូវមានវិជ្ជាជីវៈនិងក្រមសិលធម៌!

(ព្រះវិហារ)៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២៣ លើកទិសដៅបន្តការងារឆ្នាំ២០២៤។

រយៈពេលជិត១ខែដើមឆ្នាំនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បង្រ្កាបល្បែងស៊ីសង៥៣ទីតាំងនិងបញ្ចូនជនសង្ស័យទៅតុលាការ៧២នាក់!

(ភ្នំពេញ)៖ គិតត្រឹមរយៈពេល២៨ថ្ងៃ នៃខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ។ បានបើកប្រតិបត្តិការបង្ក្រាប ករណីល្បែងស៊ីសងចំនួន៥៣ទីតាំង នៅរាជធានី-ខេត្ត ចំនួន១៥។ នេះបើតាមការឱ្យដឹងពីលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

សិស្សសាលា៣នាក់ចេញពីរៀន នាំគ្នាទៅលោតទឹកប្រឡាយ ជាប់ក្បាលនិងភក់ឈ្លក់ស្លាប់ម្នាក់!

(ភ្នំពេញ​)៖ ក្មេង​ប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់​ ក្នុង​ចំណោមក្មេង៣​នាក់ បាន​ជាប់​ក្បាល​នឹង​ភក់​ បណ្តាល​ឱ្យ​ឈ្លក់ទឹក​ស្លាប់ ខណៈពួកគេនាំ​គ្នា ទៅ​លេង​ទឹក​ប្រឡាយ និងលោត​លេងក្នុងភក់។