កំពុងស្រាវជ្រាវរកចាប់ព្រានព្រៃ ដែលបាញ់សម្លាប់កូនដំរី នៅខេត្តមណ្ឌលគិរី!

(មណ្ឌលគិរី)៖ កូនដំរីព្រៃមួយក្បាលអាយុប្រមាណ៦ខែ ត្រូវពលរដ្ឋនៅស្រុកកោះញែក ប្រទះឃើញងាប់កណ្តាលព្រៃ..!។ ការងាប់កូនដំរីនេះ សង្ស័យមានការបាញ់ប្រហារ ដោយកាំភ្លើងពីក្រុមជនដៃដល់ ខណៈសមត្ថកិច្ច កំពុងស្រាវជ្រាវ រកចាប់ជនបង្ក។

Update៖ ផ្តន្ទាទោសស្រីស្អាត ម៉ន សូលីដែត ដាក់ពន្ធនាគារ២ឆ្នាំ និងឱ្យសងប្រាក់ទៅដើមបណ្តឹងវិញ!

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលើសំណុំរឿង(រំលោភលើទំនុកចិត្ត)។

ជលផលខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ និងកម្ទេចសម្រាស់ជិត៥០កន្លែង!

(កំពង់ឆ្នាំង)៖ កម្លាំងជំនាញរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដូចភ្លៀងរលឹម និងកម្ទេចសម្រាស់ចោលចំនួន៤៧កន្លែង នៅ២គោលដៅផ្សេងគ្នាកាលពីថ្ងៃទី២៤ ខែមករា។

លោក អ៊ុន ចាន់ដា សុំឱ្យសមាគមសិស្ស និសិត្សបញ្ញវន្តក្មេងវត្ត បន្តធ្វើសកម្មភាពមនុស្សធម៌!

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម បានស្នើដល់ថ្នាក់ដឹកនាំសាខាសមាគមសិស្ស និសិត្សបញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម ។ ដែលមានសមាជិកប្រមាណ៣.០០០នាក់បន្តពង្រឹងនិងពង្រីក រចនាសម្ព័ន្ធចាត់តាំង ឱ្យកាន់តែល្អប្រសើរ និងបន្តធ្វើសកម្មភាពមនុស្សធម៌ជួយដល់សង្គម។

ជនជាតិថៃចំនួន២៩នាក់ ដែលស្នាក់នៅដោយខុសច្បាប់ ត្រូវបណ្ដេញចេញពីកម្ពុជា!

(បន្ទាយមានជ័យ)៖ អាជ្ញាធរកម្ពុជាកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានបញ្ជូនជនជាតិថៃចំនួន២៩នាក់ ដែលស្នាក់នៅដោយខុសច្បាប់ ចេញពីកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត។

Update៖ ឃុំខ្លួនតារាចម្រៀង រតនៈ ពិសី ពីបទ.រំលោភលើទំនុកចិត្ត ចេញសែកស្អុយគ្មានសាច់ប្រាក់!

(​ភ្នំពេញ)៖ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។ បានសម្រេចឃុំ ខ្លួនតារាចម្រៀង រតនៈ ពិសី ដាក់ពន្ធនាគារព្រៃស(ម២) ជាបណ្តោះអាសន្ន ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន(សែកស្អុយ)ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលកំឡុងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។

មន្ត្រីនគរបាលស័ក្តិ៤ម្នាក់ ច.ងកសម្លាប់ខ្លួន សង្ស័យមកពីបញ្ហា ទំនាស់ដីធ្លី!

(មណ្ឌលគិរី)៖ មន្ត្រីនគរបាលស័ក្តិ៤ម្នាក់ ត្រូវក្រុមគ្រួសារប្រទះឃើញ ចងកធ្វើអត្តឃាតក្នុងផ្ទះរបស់ខ្លួន សង្ស័យអាចមកពីករណីទំនាស់ដីធ្លី។

ជីដូនសម្លាប់ចៅបង្កើត រួចយកដុំថ្មសង្កត់សាកសព រយៈពេល១១ថ្ងៃទើបសមត្ថកិច្ចចាប់ខ្លួនបាន!

(កំពង់ស្ពឺ)៖ ឃាតកម្មដ៏សាហាវ កម្រនឹងកើតមានដូចជាករណីនេះណាស់ ខណៈជីដូនសម្លាប់ចៅបង្កើត ដោយយកដុំថ្មសង្កត់គ្របសាកសព រយៈពេល១១ថ្ងៃ ទើបសមត្ថកិច្ចស្រាវជ្រាវ ឈានដល់ចាប់ខ្លួន”ឃាតកជាជីដូនបង្កើត”។

ក្រសួងព័ត៌មាន ជូនដំណឹងឱ្យអ្នកសារព័ត៌មាន ធ្វើកាតសម្រាប់ឆ្នាំ២០២៤!

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន នៅថ្ងៃទី២៤.០១.២០២៤។

គ្រឿង​ញៀនជាង ១តោនដែល​ឈ្មួញ​លួចដឹកតាមសមុទ្រ​ ត្រូវ​កម្លាំង​សមត្ថកិច្ច​កម្ពុជា​ បងបង្ក្រាបាននៅខេត្ត​ព្រះសីហនុ​!

(ភ្នំពេញ)​៖​ សមត្ថកិច្ច​នគរបាល​មន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ​២០២៤នេះថា៖​ កម្លាំងជំនាញ​ បានចុះបង្ក្រាប​ និងឃាត់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ដែលជាឈ្មួញ​ជួញ​ដូរ​គ្រឿង​ញៀន​លួចដឹកតាមសមុទ្រ​ចំនួន​ ៥នាក់​ រួមនឹងវត្ថុតាង​គ្រឿងញៀន​ជាង ១តោន​។