កិច្ចពិភាក្សាដែលបានគ្រោងទុករវាងប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីរុស្ស៊ី Vladimir Putin ត្រូវបានបោះបង់ចោល នៅពេលដែលទំនាក់ទំនងរវាងរដ្ឋធានីវ៉ាស៊ីនតោន និងមូស្គូកាន់តែតានតឹង ដោយសារបញ្ហាសង្គ្រាមអ៊ុយក្រែន និងទណ្ឌកម្មសេដ្ឋកិច្ចថ្មីៗរបស់អាមេរិក។
ប្រភពពីសារព័ត៌មានAl Jazeera នៅថ្ងៃទី២៤ខែតុលា។
ប្រភពជិតស្និទ្ធមន្ត្រីសភាសហរដ្ឋអាមេរិកបានប្រាប់ថា លោក Trump កំពុងបាត់បង់ការអត់ធ្មត់ចំពោះលោក Putin បន្ទាប់ពីការវាយប្រហារយោធារបស់រុស្ស៊ីបន្តលើគោលដៅស៊ីវិលនៅអ៊ុយក្រែន។ប្រទេសអាមេរិកនៅតែបន្តប្រើការទូត និងសម្ពាធសេដ្ឋកិច្ច ដើម្បីជំរុញឱ្យរុស្ស៊ីដកកងទ័ពចេញពីទឹកដីអ៊ុយក្រែន។
បន្ទាប់ពីចូលកាន់តំណែងម្តងទៀត លោក Trump បានបង្ហាញនូវជំហរដែលកាន់តែរឹងមាំចំពោះមូស្គូ។ មន្ត្រីម្នាក់បានបញ្ជាក់ថា លោក Trump កំពុងពិចារណា ផ្តល់អាវុធប្រឆាំងយន្តហោះបន្ថែម និងជំនួយហិរញ្ញវត្ថុសម្រាប់កងកម្លាំងអ៊ុយក្រែន។ នេះបង្ហាញថា វេទិកាថ្មីរបស់សហរដ្ឋអាមេរិកលើអ៊ុយក្រែនកំពុងផ្លាស់ពីការចរចាសន្តិភាពទៅជាយុទ្ធសាស្ត្រផ្តោតលើការបង្ខំឱ្យរុស្ស៊ីថយក្រោយ៕