Update៖ អ៊ីរ៉ង់ ចាប់ផ្ដើមសងសឹកលើអ៊ីស្រាអែល ដោយប្រើយន្តហោះដ្រូនជាង១០០គ្រឿង!

យោធាអ៊ីស្រាអែល បាននិយាយថា យន្តហោះដ្រូនប្រហែលជាង១០០គ្រឿង បានបង្ហោះចេញពីប្រទេសអ៊ីរ៉ង់ ឆ្ពោះមកកាន់ប្រទេសអ៊ីស្រាអែល ។

សម្ដេចតេជោ ប្រកាសគាំទ្ររាជរដ្ឋាភិបាល ក្នុងការបិទច្រកទ្វារព្រំដែនដូង នៅខេត្តបាត់ដំបង!

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៣.០៦.២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសគាំទ្ររាជរដ្ឋាភិបាល ក្នុងការបិទច្រកទ្វារព្រំដែនអន្តរជាតិដូង នៅខេត្តបាត់ដំបង។

កម្ពុជា សម្រេចបិទច្រកទ្វារអន្តរជាតិដូងនៅខេត្តបាត់ដំបង!

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាសបិទច្រកទ្វារអន្តរជាតិដូង ក្នុងខេត្តបាត់ដំបង ទាំងស្រុង រហូតដល់ការជូនដំណឹងជាថ្មី៕

Update៖ មន្ត្រីអ៊ីស្រាអែល ថាខ្លួនបានសម្លាប់នាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់!

នៅថ្ងៃសុក្រ(ទី១៣ខែមិថុនា) មន្ត្រីអ៊ីស្រាអែលម្នាក់ បាននិយាយថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ទំនងជាបានសម្លាប់លោក Mohammad Bagheri ដែលជានាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី យើងមិនអាចនៅស្ងៀម ចំពោះការប្រមាថមកលើជាតិសាសន៍យើងឡើយ!

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នៅរសៀលទី១៣.០៦.២០២៥ បានបញ្ចេញសំណេរផ្ញើជូនបងប្អូនជនរួមជាតិថា”ក្នុងរយៈពេលចុងក្រោយនេះ ស្ថានភាពតានតឹងរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃបានវិវឌ្ឍឈានទៅដល់ការរុញឱ្យមានការប្រើប្រាស់មធ្យោបាយសេដ្ឋកិច្ចដើម្បីបញ្ចេញកំហឹងជាតិសាសន៍ជាលក្ខណៈឯកតោភាគីថៃ។ ជាការឆ្លើយតបទៅនឹងទង្វើដ៏គគ្លើន និងមិនគប្បីជាច្រើនលើកច្រើនសានេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញនូវវិធានការមួយចំនួនតបទៅវិញ ក្នុងភាពចាស់ទុំ និងដោយយកឧត្តមប្រយោជន៍ជាតិប្រជាជនជាធំ។ ក្នុងន័យនេះ ខ្ញុំជឿជាក់ថាបងប្អូនជនរួមជាតិ…

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ បញ្ជាក់ថាការកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាអ៊ីនធឺណិតដល់កម្ពុជាធ្វើឱ្យប្រទេសថៃអាចខាតបង់ចំណូលរាប់រយលានដុល្លារ!

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា ដោយសារការគម្រាមកំហែងរបស់ភាគីថៃ ក្នុងការកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាអ៊ីនធឺណិតដល់កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់របស់កម្ពុជា បានឈប់ប្រើប្រាស់ប្រភពអ៊ីនធឺណិតពីប្រទេសថៃ ដែលនឹងធ្វើឱ្យប្រទេសថៃអាចខាតបង់ចំណូលរាប់រយលានដុល្លារ។

អ្នកនាងស្រីអូន ប្រកាសឈប់នាំចូលផលិតផលថៃ និងឈប់លក់ផលិតផលរបស់ថៃ!

(ភ្នំពេញ)៖ នៅព្រឹកទី១៣.០៦.២០២៥ អ្នកនាងស្រីអូនម្ចាស់”ក្រុមហ៊ុនសម្រស់ធម្មជាតិ”បានប្រកាសឈប់នាំចូលផលិតផលថៃ និងឈប់លក់ផលិតផលថៃ។

Update៖ ប្រមុខអង្គការសហប្រជាជាតិ ចូលរួមរំលែកទុក្ខចំពោះគ្រោះថ្នាក់ធ្លាក់យន្តហោះAir Indiaនៅឥណ្ឌា!

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃព្រហស្បតិ៍(ទី១២ខែមិថុនា)បានសម្តែងការសោកស្ដាយចំពោះការធ្លាក់យន្តហោះ Air India នៅទីក្រុង Ahmedabad ភាគខាងលិចប្រទេសឥណ្ឌា ដែលបានឆក់យកជីវិតមនុស្សជាង ២០០នាក់។

ក្រសួងវប្បធម៌ៈ ឱ្យបញ្ឈប់ការនាំចូល និងបញ្ឈប់ការចាក់បញ្ចាំងរឿងថៃ!

(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រ សិល្បៈ នៅថ្ងៃទី១៣.០៦.២០២៥ បានជូនដំណឹងឱ្យ គ្រប់ក្រុមហ៊ុនចែកចាយភាពយន្ត និងរោងភាពយន្តទាំងអស់ក្នុងនៅកម្ពុជា សូមបញ្ឈប់ការនាំចូល និងបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃ នៅតាមរោងភាពយន្តរបស់ខ្លួន និងនៅតាមទីតាំងផ្សេងទៀតជាកំហិត ចាប់ពីម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥…

Update៖ ចំនួនអ្នកស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ Air India កើនដល់២៦៥នាក់!

យ៉ាងហោចណាស់មនុស្ស265 នាក់បានស្លាប់ ខណៈដែលអ្នកដំណើរតែម្នាក់ប៉ុណ្ណោះនៅរស់រានមានជីវិត នៅពេលដែលជើងហោះហើរ Air India ទៅកាន់ទីក្រុងឡុងដ៍បានធ្លាក់មួយភ្លែត បន្ទាប់ពីហោះចេញពីទីក្រុង Ahmedabad កាលពីថ្ងៃព្រហស្បតិ៍(ទី១២ខែមិថុនា)។