(ភ្នំពេញ)៖ ប្រទេសថៃ ដាក់លិខិតទៅកាន់អង្គការសហប្រជាជាតិ(UN)ជា ផ្លូវការ ដោយលើកឡើងថា ប្រទេសកម្ពុជា ជាអ្នកឈ្លានពាន ថៃទៅវិញ!។ ប្រភពពីសារព័ត៌មាន The Nation នៅយប់ទី២៥.០៧.២០២៥។ -ជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ បានកើតឡើង កាលពីព្រឹកទី២៤.០៧.២០២៥ បើគិតមកដល់ពេលនេះ…
Author: Bo Bunthan
Update៖ អ៊ីស្រាអែល ខឹងចំពោះការសម្រេចចិត្តរបស់លោកMacronដែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីន!
កាលពីថ្ងៃព្រហស្បតិ៍(ទី២៤ខែកក្កដា) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងមន្ត្រីជាន់ខ្ពស់ បានខឹងសម្បារបន្ទាប់ពីប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសថា ប្រទេសបារាំងនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនក្នុងអំឡុងពេលកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅខែកញ្ញា។ ប្រភពពីសារព័ត៌មានAnadolu Agency។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យរបស់គាត់ លោក…
Update៖ ក្រុមហាម៉ាស់ រីករាយចំពោះការសម្រេចចិត្តរបស់បារាំងក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន!
កាលពីថ្ងៃព្រហស្បតិ៍(ទី២៤ខែកក្កដា) ក្រុមហាម៉ាស់ រីករាយចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋនៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងខែកញ្ញា។ ប្រភពពីសារព័ត៌មានAljazeera។ ក្រុមប៉ាឡេស្ទីន បានប្រកាសថាជាជំហានវិជ្ជមានក្នុងទិសដៅត្រឹមត្រូវឆ្ពោះទៅរកយុត្តិធម៌សម្រាប់ប្រជាជនប៉ាឡេស្ទីន និងគាំទ្រដល់សិទ្ធិសម្រេចដោយខ្លួនឯង និងរដ្ឋឯករាជ្យមួយនៅលើទឹកដីប៉ាឡេស្ទីនដែលកាន់កាប់ទាំងអស់ ដោយមានក្រុងយេរូសាឡឹមជារដ្ឋធានីរបស់ខ្លួន៕
Update៖ អាមេរិក បដិសេធចំពោះការសម្រេចចិត្តរបស់ លោកMacronដែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីន!
អាមេរិក បានបដិសេធចំពោះការប្រកាសរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការនៅឯមហាសន្និបាតអង្គការសហប្រជាជាតិនៅខែកញ្ញា។ ប្រភពពីសារព័ត៌មានReuters។ រដ្ឋលេខាធិការ លោក Marco Rubio បានសរសេរនៅលើ X. អាមេរិក បដិសេធយ៉ាងដាច់អហង្ការចំពោះផែនការរបស់ @EmmanuelMacron…
Breaking៖ នៅថ្ងៃនេះទ័ពថៃ បើកការវាយប្រហារ៧ទីតាំង ដោយប្រើប្រាស់អាវុធធុនធ្ងន់ និងគ្រាប់បែកចង្កោម!
(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា នៅក្នុងការប្រយុទ្ធគ្នា នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃបានបើកការវាយប្រហារ៧ទីតាំង ជាមួយនឹងការប្រើប្រាស់អាវុធធុនធ្ងន់ និងគ្រាប់បែកចង្កោម ដែលច្បាប់អន្តរជាតិហាមប្រាម។ លោកស្រីឧត្តមសេនីយ៍ឯក ថ្លែងថា ចាប់តាំងពីវេលាម៉ោង៨៖នាទី៤៦…
Breaking៖ គិតត្រឹមថ្ងៃត្រង់ថ្ងៃនេះពលរដ្ឋចំនួន៣.៤៣៦គ្រួសារនៅខេត្តឧត្តរមានជ័យ បានភៀសខ្លួន!
(ភ្នំពេញ)៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ៖បានថ្លែងថា គិតត្រឹមពេលថ្ងៃត្រង់ថ្ងៃទី២៥.០៧.២០២៥នេះ នៅទីទួលសុវត្ថិភាពទាំងអស់ ក្នុងខេត្តឧត្តរមានជ័យមានជនភៀសសឹកសរុបចំនួន៣.៤៣៦គ្រួសារ។ នៅព្រឹកទី២៥.០៧.២០២៥ ទ័ពថៃ វាយរុលនៅប្រាសាទតាមាន់ធំ ដោយចង់ចូលឈរជើង ប៉ុន្តែទ័ពកម្ពុជាបាញ់តបវិញយ៉ាងចាស់ដៃ។ ជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ បានកើតឡើងកាលពីព្រឹកទី២៤.០៧.២០២៥ បណ្ដាលឱ្យភាគីថៃ…
Breaking៖ ប្រធានអាស៊ានកំពុងបន្តសម្របសម្រួល ឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ!
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ប្រធានអាស៊ាននិយាយថា កម្ពុជា-ថៃ មានបំណងពិចារណាលើបទ៖ឈប់បាញ់ ។ ខណៈការប្រយុទ្ធគ្នារវាងកងទ័ពនៃ ប្រទេសទាំង២ នៅតំបន់ព្រំដែនកំពុងបន្តធ្វើឡើងចូលដល់ថ្ងៃទី២។ ប្រភពពីសារព័ត៌មាន Straitstimes។ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងក្នុងការបង្ហោះលើ Facebook…
Breaking៖ ទូតអាមេរិក ប្រកាសឱ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្ន និងជៀសវាងការធ្វើដំណើរទៅកាន់តំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ!
ទូតអាមេរិក ប្រចាំនៅទីក្រុងបាងកក ប្រទេសថៃ បានចេញសេចក្តីប្រកាសអាសន្នសន្តិសុខ កាលពីថ្ងៃទី២៤ ខែកក្កដា ។ ដោយណែនាំដល់ពលរដ្ឋអាមេរិក ដែលរស់នៅក្បែរព្រំដែនកម្ពុជា-ថៃ ឱ្យមានការប្រុងប្រយ័ត្ន និងអនុវត្តតាមការណែនាំពីអាជ្ញាធរសន្តិសុខថៃ។ ប្រភពពីកាសែត Bangkok Post។ នៅព្រឹកទី២៥.០៧.២០២៥ ទ័ពថៃ…
Breaking៖ កម្ពុជា កោះប្រជុំបន្ទាន់ជាមួយសមាជិកអង្គទូតនានា ជុំវិញការឈ្លានពានរបស់ថៃ!
(ភ្នំពេញ)៖ ក្នុងសមរភូមិការទូត នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នាទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបជាមួយសមាជិកអង្គទូត រួមទាំងអនុព័ន្ធការពារជាតិ ប្រចាំនៅកម្ពុជា ដើម្បីជូនព័ត៌មានអំពីការវិវត្តជុំវិញ ភាពតានតឹងនៅព្រំដែនកម្ពុជា-ថៃ។…
Breaking៖ អាមេរិក ស្នើឱ្យបញ្ឈប់ជម្លោះប្រដាប់អាវុធ រវាងកម្ពុជា-ថៃ!
នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា (ពេលវេលានៅអាមេរិក) ពោលគឺអាមេរិក ទទូចឱ្យបញ្ចប់ជម្លោះជាបន្ទាន់រវាងប្រទេសកម្ពុជា.ថៃ។ ប្រភពពីព័ត៌មាន AFP។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បាននិយាយយ៉ាងដូច្នេះថា សហរដ្ឋអាមេរិកសូមទទូចឱ្យបញ្ឈប់អរិភាពទាំងអស់ជាបន្ទាន់ ហើយការពារអាយុជីវិតជនស៉ីវិល និងស្វែងរកដំណោះស្រាយដោយសន្តិវិធីសម្រាប់ជម្លោះ។…