ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ខែកក្កដាកឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…

សម្ដេចធិបតី បញ្ជាឱ្យបោសសម្អាត ករណី(ឆបោក)តាមប្រព័ន្ធបច្ចេកវិទ្យា!

(ភ្នំពេញ)៖ បទបញ្ជាស្តីពីយុទ្ធនាការបោសសម្អាត ករណី(ឆបោក)តាមប្រព័ន្ធបច្ចេកវិទ្យា និងចុះហត្ថលេខាដោយសម្តេចធិបតី​ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។ បានលើកឡើងថា រាជរដ្ឋាភិបាលបានសង្កេតឃើញថា បច្ចុប្បន្នសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បាននិងកំពុងបង្កការគំរាមកំហែង និងអសន្តិសុខ ក្នុងពិភពលោកនិងតំបន់នៅកម្ពុជា…

Update៖ ដ្រូនមួយគ្រឿង វាយប្រហារលើរោងចក្រផលិតប្រេងរបស់អាមេរិកនៅប្រទេសអ៊ីរ៉ាក់!

នាថ្ងៃអង្គារ ទី១៥ ខែកក្កដា ការវាយប្រហារដោយដ្រូនមួយគ្រឿង បង្ខំឱ្យក្រុមហ៊ុនអាមេរិកផ្អាកប្រតិបត្តិការរបស់ខ្លូន នៅទីតាំងផលិតប្រេងក្នុងតំបន់ស្វយ័តឃឺដ ប្រទេសអ៊ីរ៉ាក់។ប្រភពពីសារព័ត៌មាន AFP។ ក្រសួងធនធានធម្មជាតិនៃតំបន់ស្វយ័តឃឺដ បានឱ្យដឹងថា អណ្តូងប្រេង Sarsang ក្នុងខេត្ត Duhok បានរងការវាយប្រហារ។ HKN…

Update៖ អ៊ីរ៉ង់ អះអាងថាខ្លួនមិនអាចទទួលយកបានទេចំពោះលក្ខខណ្ឌអាមេរិកដែលតម្រូវឲ្យបោះបង់ចោលការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម!

កាលពីថ្ងៃចន្ទ ទី១៤ ខែកក្កដា អ៊ីរ៉ង់ ថានឹងមិនមានកិច្ចចរចានុយក្លេអ៊ែរជាមួយអាមេរិកនោះទេ ប្រសិនបើនៅតែមានលក្ខខណ្ឌឱ្យតេហេរ៉ង់ បោះចោលការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។ ប្រភពពីសារព័ត៌មាន AFP។ លោក Ali Velayati ទីប្រឹក្សានៃមេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei…

Update៖ រុស្ស៊ី ថាខ្លួនបានបាញ់កម្ទេចដ្រូនអ៊ុយក្រែន៥៥គ្រឿងទៀត!

អភិបាលក្នុងតំបន់ Lipetsk និង Voronezh នៃប្រទេសរុស្ស៊ីនិយាយថា មនុស្សមួយចំនួនរបួសហើយផ្ទះ និងអគាររងការខូចខាត ក្នុងការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនកាលពីយប់ថ្ងៃចន្ទ។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ ២០២៥។ លោក…

Update៖ បារាំង ថាខ្លួនទទួលស្គាល់រដ្ឋប៉ាឡេស្ទីនរួមនិងផ្តោតលើផែនការតំបន់ហ្គាហ្សាក្រោយសង្គ្រាម!

នៅថ្ងៃអង្គារ(ទី១៥ខែកក្កដា) លោក Jean-Noel Barrot រដ្ឋមន្ត្រីការបរទេសបារាំង ថ្លែងក្នុងសន្និសីទអង្គការសហប្រជាជាតិថា ខ្លួននឹងពិភាក្សាលើផែនការសម្រាប់តំបន់ហ្គាហ្សាក្រោយសង្គ្រាម នឹងបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ពីសំណាក់ប្រទេសបារាំង និងប្រទេសដទៃទៀត។ ប្រភពពីសារព័ត៌មាន Reuters។ លោក Barrot បានបញ្ជាក់ថា គោលបំណងគឺដើម្បីរៀបចំគម្រោងសម្រាប់ហ្គាហ្សាក្រោយសង្គ្រាម…

អ្នកនាំពាក្យ ចេញបំភ្លឺពាក់ព័ន្ធករណីប៉ះសម្តីគ្នារវាងអ្នកទេសចរខ្មែរនិងទាហានថៃនៅប្រាសាទតាមាន់ធំ!

(ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ តាមរយៈបណ្តាសង្គម នៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានបកស្រាយបំភ្លឺពាក់ព័ន្ធនឹងករណីប៉ះទង្គិចពាក្យសម្តីនៅប្រាសាទតាមាន់ធំរវាងអ្នកទេសចរជនជាតិខ្មែរ និងទាហានថៃថា៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥…

មន្ទីរប្រឆាំងគ្រឿងញៀន ប្រជុំបូកសរុបលទ្ធិផលការងារប្រចាំខែមិថុនា!

(ភ្នំពេញ)៖ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកកិច្ចប្រជុំបូកសរុបលទ្ធិផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារបន្តខែកក្កដា ។ កិច្ចប្រជុំនេះធ្វើឡើង ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៅសាលប្រជុំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រី…

Update៖ រុស្ស៊ីនិងកូរ៉េខាងជើង នឹងបើកការហោះហើរត្រង់ជាលើកដំបូង!

កាលពីថ្ងៃចន្ទ(ទី១៤ខែកក្កដា) ក្រសួងដឹកជញ្ជូនរបស់រុស្ស៊ី បានប្រកាសថា ការហោះហើរត្រង់រវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាងនឹងចាប់ផ្តើមនៅថ្ងៃទី 27 ខែកក្កដា ដែលជាការតភ្ជាប់ផ្លូវអាកាសលើកដំបូងមិនធ្លាប់មានរវាងរុស្ស៊ីនិងកូរ៉េខាងជើង។ ប្រភពពីសារព័ត៌មានAljazeera។ ក្រុមហ៊ុនអាកាសចរណ៍ Nordwind នឹងដំណើរការជើងហោះហើរមួយរៀងរាល់ខែ ហើយពេលវេលាហោះហើរនឹងមានប្រហែលប្រាំបីម៉ោង។ ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពី ការអនុម័តថ្មីៗនេះរបស់ Rosaviatsiya…

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹតដាក់ឲ្យចូលនិវត្តន៍នាយនគរបាល២៥រូប!

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹតដាក់ឲ្យចូលនិវត្តន៍នាយនគរបាល២៥រូប។ ក្នុងព្រះរាជក្រឹត្យដែល ទទួលបាននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថានាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវដាក់ឱ្យចូលនិវត្តន៍នេះ មានថ្នាក់នាយឧត្តមសេនីយ៍ ចំនួនម្នាក់ ឧត្តមសេនីយ៍ឯកចំនួន២រូប…

Exit mobile version