Update៖ ម៉ាឡេស៊ី ប្រកាសផ្តល់ជំនួយ២.៣លានដុល្លារ ដល់មីយ៉ាន់ម៉ា បន្ទាប់ពីរងគ្រោះដោយសាររញ្ជួយដី!

នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី លោក Anwar Ibrahim ប្រកាសថាម៉ាឡេស៊ីនឹងផ្តល់ជំនួយមនុស្សធម៌ គិតជាទឹកប្រាក់ស្មើនឹង១០លានរីងហ្គីត(២.៣លានដុល្លារ)ដើម្បីជួយដល់ជនរងគ្រោះដោយសាររញ្ជួយដីនៅមីយ៉ាន់ម៉ា។ ប្រភពពីសារព័ត៌មានCNA។

ពលករខ្មែរម្នាក់បានស្លាប់ ដោយសារគ្រោះរញ្ជួយដីនៅប្រទេសថៃ!

(ភ្នំពេញ)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបាននិយាយថា គិតត្រឹមម៉ោង ៣:៣០នាទីរសៀល នៅថ្ងៃច័ន្ទ(ទី៣១ ខែមីនា)អាជ្ញាធរថៃ បានរកឃើញសាកសពពលករខ្មែរម្នាក់ដែលស្ថិតនៅក្នុងករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ។ ជនរងគ្រោះមានឈ្មោះ មាស សាវ៉ាង មានទីលំនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

Update៖ ក្រុមហ៊ូធីថា អាមេរិកបានវាយប្រហារតាមអាកាសចំនួន៧លើកលើខេត្តSaadaនៃប្រទេសយេម៉ែន!

ប្រព័ន្ធផ្សព្វផ្សាយHouthi បានរាយការណ៍កាលពីថ្ងៃសៅរ៍(ទី២៩ខែមីនា)ថា ការវាយប្រហារតាមអាកាសចំនួនប្រាំពីរលើករបស់អាមេរិកបានផ្តោតលើខេត្តSaada ភាគខាងជើងនៃប្រទេសយេម៉ែន។

Update៖ អ៊ីស្រាអែលអះអាងថា ខ្លួនបានស្ទាក់ចាប់កាំជ្រួចដែលបាញ់ចេញពីប្រទេសយេម៉ែន ដោយជោគជ័យ!

កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ(ទី៣០ខែមីនា)បានអះអាងថា ខ្លួនបានស្ទាក់ចាប់កាំជ្រួចដែលបាញ់ចេញពីប្រទេសយេម៉ែន ដោយជោគជ័យមុនពេលដែលវាអាចវាយប្រហារដែនអាកាសអ៊ីស្រាអែល។

Update៖ ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅប្រទេសថៃ បានកើនដល់១៧នាក់!

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់បាននិយាយកាលពីថ្ងៃអាទិត្យ(ទី៣០ខែមីនា)ថា ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដី កាលពីថ្ងៃសុក្រ នៅរដ្ឋធានីបាងកក របស់ប្រទេសថៃ បានកើនឡើងដល់ 17នាក់ ដោយមនុស្ស 32 នាក់បានរងរបួស និង83នាក់ទៀតកំពុងបាត់ខ្លួន។ ប្រភពពីសារព័ត៌មានAljazeera។

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្ដីពីការដង្ហែសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន!

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨.០៣.២០២៥ បានសេចក្តីជូនដំណឹង ស្តីពីការដង្ហែសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។

ឆ្លងចរន្តអគ្គីសនីឆាបឆេះផ្ទះ អស់៤ខ្នង នៅខណ្ឌឬស្សីកែវ!

(ភ្នំពេញ)៖ ផ្ទះពលរដ្ឋចំនួន៤ខ្នងត្រូវភ្លើងឆេះខូចខាតទាំងស្រុង និង៧ខ្នងទៀត ខូចខាតតិចតួច..។ ដោយសារភ្លើងឆាបឆេះ កាលពីវេលាម៉ោង៨៖១០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ…

Update៖ អន្តរជាតិកំពុងស្វែងរកថវិកាជាង១០០លានដុល្លារ ដើម្បីជួយមីយ៉ាន់ម៉ា ក្នុងគ្រោះរញ្ជួយដី!

សហព័ន្ធអន្តរជាតិ នៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម IFRC បានបើកការអំពាវនាវជាបន្ទាន់ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍ ដើម្បីស្វែងរកថវិកាជាង ១០០លានដុល្លារអាមេរិក សម្រាប់ជួយដល់ជនរងគ្រោះ ដោយសាររញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា។

Update៖ លោក ត្រាំ ខឹងនឹងលោក ពូទីន ក្រោយកិច្ចចរចាបញ្ចប់សង្គ្រាមអ៊ុយក្រែន មិនបានផល!

សារព័ត៌មាន NBC បានរាយការណ៍ថា ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យ៣០ ខែមីនាថា លោក ខឹងខ្លាំងចំពោះមេដឹកនាំរុស្ស៊ី គឺលោក Vladimir Putin ពាក់ព័ន្ធកិច្ចចរចាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន..!។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៣១ខែមីនាដល់ទី២ខែមេសាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣១ខែមីនាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៣១ខែមីនាដល់ថ្ងៃទី២ខែមេសាឆ្នាំ២០២៥