នាយកដ្ឋានទំនាក់ទំនងរបស់ Türkiye បានសរសេរនៅលើ X. ថា ប្រធានគណៈកម្មការអឺរ៉ុប Ursula Von der Leyen បានជួបជាមួយប្រធានាធិបតីទួរគី Recep Tayyip Erdogan នៅថ្ងៃព្រហស្បតិ៍(ទី7ខែវិច្ឆិកា) ដើម្បីពិភាក្សាអំពីទំនាក់ទំនងTürkiye-EU…
Category: ពត៌មានអន្តរជាតិ
Update៖ អ៊ីស្រាអែលវាយប្រហារ នៅក្បែរព្រលានយន្តហោះនៃទីក្រុងបេរូត!
យន្តហោះចម្បាំងអ៊ីស្រាអែល កាលពីព្រឹកព្រឹកថ្ងៃព្រហស្បតិ៍(ទី៧ខែវិច្ឆិកា) បានធ្វើការវាយប្រហារតាមអាកាសជាបន្តបន្ទាប់នៅទូទាំងប្រទេសលីបង់ រួមទាំងនៅជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut ក្បែរព្រលានយន្តហោះ។
Update៖ លោក ត្រាំ នឹងជួបពិភាក្សាជាមួយលោក ពូទីន អំពីបញ្ហាសង្រ្គាមនៅអ៊ុយក្រែន!
លោក Donald Trump ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី៧ខែវិច្ឆិកា)ថា លោកបាននិយាយជាមួយមេដឹកនាំពិភពលោកចំនួន 70 ចាប់តាំងពីការទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីរបស់លោក ហើយលោកគិតថានឹងជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។
Update៖ ហេសបូឡា ថាការចរចាអាចទៅរួចប្រសិនបើអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារលើលីបង់!
លោក Naim Qassem មេដឹកនាំក្រុមហេសបូឡា បាននិយាយថា មានតែការវិវត្តនៅសមរភូមិប៉ុណ្ណោះ ដែលអាចបញ្ចប់អរិភាពរវាងក្រុមប្រដាប់អាវុធលីបង់ និងយោធាអ៊ីស្រាអែល មិនមែនសកម្មភាពនយោបាយនោះទេ ប៉ុន្តែការចរចាគ្នាដោយប្រយោលអាចទៅរួច ប្រសិនបើអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារនៅលីបង់។
Update៖ អ៊ីស្រាអែល បន្តវាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់១១នាក់ទៀត!
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ជនជាតិប៉ាឡេស្ទីន ១១នាក់បានស្លាប់និងច្រើននាក់ទៀតបានរងរបួស នៅក្នុងការវាយប្រហារតាមអាកាសជាច្រើនរបស់អ៊ីស្រាអែល ដែលផ្តោតលើតំបន់ផ្សេងៗគ្នានៃតំបន់ហ្គាហ្សាស្ទ្រីប ក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងមកនេះ។ យោងតាមការចេញផ្សាយដោយ Anadolu នៅថ្ងៃព្រហស្បតិ៍នេះ។
Update៖ TikTok ប្រឈមនឹងការបិទការិយាល័យនៅក្នុងប្រទេសកាណាដា!
កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok បាននិយាយថា ខ្លួនប្រឈមនឹងការបញ្ជាទិញដោយរដ្ឋាភិបាលកាណាដា ដើម្បីបិទអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេស។
លោកស្រី ផែថងថាន ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន!
(ថៃ)៖ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នាថ្មីៗនេះ បានផ្ញើសារថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះសារអបអរសាទរលោកស្រី ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថៃ ហើយប្រកាសថា លោកស្រីត្រៀមខ្លួនជានិច្ច…
Update៖ លោកស្រី ហារីស ទទួលស្គាល់បរាជ័យក្នុងការបោះឆ្នោត!
លោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាមេរិកបានសន្យាថានឹងបន្តប្រយុទ្ធតស៊ូ ដើម្បីឧត្តមគតិដែលបានជំរុញយុទ្ធនាការឃោសនាបោះឆ្នោត របស់លោកស្រី អំឡុងថ្លែងសុន្ទរកថាខ្លួនទទួលស្គាល់បរាជ័យ និងទទួលស្គាល់ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី៦ ខែវិច្ឆិកា។ ប្រភពពីសារព័ត៌មាន AFP។ ថ្លែងទៅកាន់អ្នកគាំទ្រដែលមានអ្នកខ្លះសម្រក់ទឹកភ្នែកសោកស្ដាយផងនោះ…
Update៖ រុស្ស៊ី បដិសេធថាខ្លួនមិនជាប់ពាក់ព័ន្ធនឹងការគម្រាមបំផ្ទុះគ្រាប់បែកនៅអាមេរិកនោះឡើយ!
ប្រទេសរុស្ស៊ី បានបដិសេធការអះអាងដែលថា រុស្ស៊ីមានជាប់ពាក់ព័ន្ធនឹងការគម្រាមគំហែងគ្រាប់បែកក្លែងក្លាយដែលកំណត់គោលដៅលើកន្លែងបោះឆ្នោតនៅក្នុងរដ្ឋសមរភូមិចំនួនបួនរបស់សហរដ្ឋអាមេរិកគឺ Georgia, Michigan, Arizona និង Wisconsin -។ដំបូងឡើយប្រភពមកពីដែនអ៊ីមែលរបស់រុស្ស៊ី ដែលជាផ្នែកមួយនៃការជ្រៀតជ្រែកក្នុងការបោះឆ្នោតរបស់អាមេរិក។ យោងតាមការចេញផ្សាយដោយ Anadolu។
Update៖ លោក ត្រាំ ប្រកាសថា រូបលោកនឹងបិទបញ្ចប់សង្រ្គាមនានាជុំវិញពិភពលោក!
អំឡុងសុន្ទរកថាប្រកាសជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីទី ៤៧របស់អាមេរិក បេក្ខជនបក្សសាធាណរដ្ឋគឺលោក ដូណាល់ ត្រាំ បានអះអាងថារូបលោកនឹងមិនចាប់ផ្តើមសង្រ្គាមឡើយប៉ុន្តែផ្ទុយទៅវិញរូបលោកនឹងបិទបញ្ចប់សង្រ្គាមនានា។ យោងតាមការចេញផ្សាយដោយ Sky News នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។