បុគ្គលិកអាកាសយានដ្ឋានជាតិ Ronald Reagan ពីរនាក់ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ថាពួកគេបានថតចម្លងវីដេអូនៃការប៉ះទង្គិចគ្នានៅកណ្តាលអាកាសកាលពីសប្តាហ៍មុនរវាងឧទ្ធម្ភាគចក្រយោធា និងយន្តហោះដឹកអ្នកដំណើរនៅខាងក្រៅរដ្ឋធានីរបស់ប្រទេស ហើយបានបញ្ជូនវាទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។
Category: ពត៌មានអន្តរជាតិ
Update៖ លោកត្រាំ និយាយថាអាមេរិកនឹងកាន់កាប់តំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីប្រជាជនប៉ាឡេស្ទីនបានភៀសខ្លួន!
ប្រធានាធិបតីអាមេរិក លោកDonald Trump បាននិយាយកាលពីថ្ងៃអង្គារ(ទី៤ខែកុម្ភៈ)ថា “សហរដ្ឋអាមេរិកនឹងកាន់កាប់តំបន់ហ្គាហ្សាស្ទ្រីប” ភ្លាមៗបន្ទាប់ពីបានស្នើឱ្យមានការតាំងទីលំនៅអចិន្ត្រៃយ៍នៃជនជាតិប៉ាឡេស្ទីននៅខាងក្រៅតំបន់ហ្គាហ្សា។
Update៖ លោកត្រាំ និយាយថាប្រជាជនប៉ាឡេស្ទីនគ្មានជម្រើសអ្វីក្រៅពីភៀសខ្លួនចេញពីតំបន់ហ្គាហ្សាទេ!
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារ(ទី៤ខែកុម្ភៈ)ថា ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីបគ្មានជម្រើសផ្សេងទេក្រៅតែពីការភៀសខ្លួនចេញពីតំបន់មាត់សមុទ្រ ដោយលោកបានបញ្ជាក់ជាថ្មីពីការទាមទាររបស់គាត់ឱ្យអេហ្ស៊ីប និងហ្ស៊កដានីធ្វើជាម្ចាស់ផ្ទះទទួលជនភៀសខ្លួន។
Update៖ ការបាញ់ប្រហារនៅសាលារៀនមួយក្នុងប្រទេសស៊ុយអែត បណ្តាលឲ្យស្លាប់មនុស្ស១០នាក់!
កាលពីថ្ងៃអង្គារ(ទី៤ខែកុម្ភៈ) ប៉ូលិសបាននិយាយថាមនុស្ស 10នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនៅសាលារៀនមួយនៅកណ្តាលប្រទេសស៊ុយអែត ដោយជនល្មើសត្រូវបានគេជឿថាស្ថិតក្នុងចំណោមអ្នកស្លាប់។
Update៖ UN ថ្កោលទោសចំពោះការវាយប្រហាររបស់ភេរវកម្មនៅManbij ក្នុងប្រទេសស៊ីរី!
អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ(ទី៤ខែកុម្ភៈ)បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារភេរវកម្មដ៏សាហាវមួយនៅក្នុងស្រុក Manbij នៃខេត្ត Aleppo របស់ប្រទេសស៊ីរី។
Update៖ ចិន ប្រកាសយកពន្ធ១០%លើផលិតផលដែលនាំចូលពីអាមេរិក ជាពិសេសប្រេងឆៅ!
ក្រសួងហិរញ្ញវត្ថុប្រទេសចិនកាលពីថ្ងៃអង្គារ(ទី៤ខែកុម្ភៈ) បានប្រកាសយកពន្ធ១០ភាគរយ លើផលិតផលជាច្រើនរបស់សហរដ្ឋអាមេរិក ឆ្លើយតបនឹងការប្រកាសយកពន្ធរបស់លោក ត្រាំ។
Update៖ រុស្ស៊ី រិះគន់ហ្វាំងឡង់ដែលគាំទ្រឲ្យពលរដ្ឋធ្វើការស្ម័គ្រចិត្តនៅអ៊ុយក្រែន!
ទីក្រុងមូស្គូកាលពីថ្ងៃចន្ទ(ទី៣ខែកុម្ភៈ)បានរិះគន់ប្រទេសហ្វាំងឡង់ជុំវិញការផ្សាយព័ត៌មានដល់ពលរដ្ឋរបស់ខ្លួនដែលកំពុងរៀបចំផែនការ ឬពិចារណាក្នុងការស្ម័គ្រចិត្តនៅម្ខាងនៃទីក្រុងគៀវក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្ត។
Update៖ ផ្ទាំងទឹកកក Greenland ប្រេះកាន់តែលឿន ខណៈមានការប្រែប្រួលអាកាសធាតុ!
ផ្ទាំងទឹកកករបស់ហ្គ្រីនលែនគឺប្រេះកាន់តែលឿន ចំពេលមានការប្រែប្រួលអាកាសធាតុ នេះបើយោងតាមការសិក្សាថ្មីមួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ(ទី៣ខែកុម្ភៈ)។
Update៖ អ៊ុយក្រែន វាយប្រហារលើរុស្ស៊ី បណ្តាលឱ្យឆេះរោងចក្រចម្រាញ់ប្រេង និងរោងចក្រកែច្នៃឧស្ម័ន!
អ៊ុយក្រែន បានវាយប្រហារទីតាំងថាមពលនៅភាគខាងត្បូង នៃប្រទេសរុស្ស៊ីដោយ ប្រើប្រាស់ដ្រូនរាប់សិបគ្រឿង កាលពីយប់ថ្ងៃចន្ទ(ទី៣ខែកុម្ភៈ) បណ្តាលឱ្យមានអគ្គិភ័យនៅរោងចក្រចម្រាញ់ប្រេង និងរោងចក្រកែច្នៃឧស្ម័នដ៏សំខាន់មួយ។
Update៖ លោកត្រាំ នឹងជជែកគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីចិនក្នុងពេលឆាប់ៗនេះ!
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងបើកកិច្ចពិភាក្សាមួយតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងពេលឆាប់ៗនេះ ខណៈសហរដ្ឋអាមេរិក និងចិនកំពុងព្យាយាមស្វែងរកកិច្ចព្រមព្រៀងដែលអាចនឹងជួយបញ្ចៀសសង្រ្គាមពាណិជ្ជកម្មទ្រង់ទ្រាយធំ។