អភិបាលរដ្ឋ Kentucky លោក Andy Beshear បាននិយាយកាលពីថ្ងៃអាទិត្យ(ទី១៦ខែកុម្ភ:)ថា យ៉ាងហោចណាស់មនុស្ស8នាក់រួមទាំងកុមារម្នាក់ត្រូវបានសម្លាប់ដោយសារទឹកជំនន់។
Category: ពត៌មានអន្តរជាតិ
Update៖ ខ្មាន់កាំភ្លើង បើកការបាញ់ប្រហារនៅរដ្ឋFlorida ក្រោយឃើញជនជាតិប៉ាឡេស្ទីនក្នុងរថយន្ត!
បុរសម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានបាញ់កាំភ្លើងចំនួន17គ្រាប់ លើរថយន្តនៅ Miami Beach ក្នុងរដ្ឋ Florida កាលពីយប់ថ្ងៃសៅរ៍(ទី១៥ខែកុម្ភៈ)បានប្រាប់ប៉ូលីសថាគាត់បានធ្វើដូច្នេះដោយសារតែគាត់បានឃើញជនជាតិប៉ាឡេស្ទីន។
Update៖ ជុំវិញបញ្ហាពន្ធគយ ចិនប្រកាសថា នឹងលេងជាមួយអាមេរិកដល់ទីបញ្ចប់!
លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន បាននិយាយកាលពីថ្ងៃសុក្រ(ទី១៤ខែកុម្ភៈ)ថា រឿងពន្ធគយចិន នឹងលេងជាមួយអាមេរិករហូតដល់ទីបញ្ចប់។
Update៖ អ៊ុយក្រែន ស្នើឱ្យបង្កេីតកងទ័ពនៅអឺរ៉ុប ដេីម្បីការពារពីការគំរាមកំហែងរបស់រុស្ស៊ី!
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យបង្កើតកងទ័ពអឺរ៉ុប ដោយលើកហេតុផលថា តំបន់នេះមិនអាចទទួលបានការការពារពីអាមេរិកទៀតទេ ហេីយតទៅមានត្រឹមតែការគាំទ្រផ្នែកយោធា។
Update៖ មីយ៉ាន់ម៉ា ប្រតិកម្មនិងអាហ្សង់ទីន ពាក់ព័ន្ធនឹងករណីចេញដីកាចាប់ខ្លួន មេដឹកនាំមីយ៉ាន់ម៉ា!
កាលពីថ្ងៃសៅរ៍(ទី១៥ ខែកុម្ភ:)មីយ៉ាន់ម៉ា បានរិៈគន់តុលាការមួយនៅក្នុងប្រទេសអាហ្សង់ទីន ។ ដែលបានចេញដីកាចាប់មេដឹកនាំកំពូលរបស់ខ្លួន ជុំវិញការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ ប្រភពពីសារព័ត៌មាន AFP។
Update៖ ចិនរំពឹងទុកថា បណ្ដាប្រទេសពាក់ព័ន្ធ នឹងចចារបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន!
ចិន បានជឿជាក់ថា ភាគីពាក់ព័ន្ធទាំងអស់ នឹងចូលរួមក្នុងកិច្ចចរចាសន្តិភាព ក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។ ប្រភពពីសារព័ត៌មាន Reuters។
Update៖ រុស្ស៊ី ប្រើដ្រូនវាយប្រហារលើរោងចក្រនុយក្លេអ៊ែរChornobyl!
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអះអាងកាលពីថ្ងៃសុក្រ(ទី១៤ខែកុម្ភៈ)ថា ដ្រូនរបស់រុស្ស៊ីមួយគ្រឿង បានវាយប្រហារដោយបំផ្លាញនៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Chornobyl បណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។
Update៖ លោកត្រាំ ប្រកាន់ជំហរយ៉ាងរឹងមាំ ជុំវិញសង្រ្គាមហ្គាហ្សា!
ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃសុក្រ(ទី១៤ខែកុម្ភៈ)បាននិយាយថា លោកនឹងប្រកាន់ជំហរយ៉ាងរឹងមាំលើតំបន់ហ្គាហ្សាស្ទ្រីប ប្រសិនបើវាអាស្រ័យលើរូបលោកនៅមុនថ្ងៃកំណត់ចុងសប្តាហ៍ដ៏សំខាន់។ ប្រភពពីសារព័ត៌មានAnadolu។
Update៖ អាជ្ញាធរអាឡឺម៉ង់ កំពុងស៊ើបអង្កេតករណីបើករថយន្តបុកហ្វូងមនុស្សបណ្តាលឲ្យរបួស៣៦នាក់!
អាជ្ញាធរអាឡឺម៉ង់កំពុងស៊ើបអង្កេតលើរថយន្តដែលបានធ្វើឱ្យមនុស្ស 36 នាក់រងរបួសនៅទីក្រុង Munich។ ប្រភពពីសារព័ត៌មានAnadolu។
Update៖ អេស្ប៉ាញ ជំរុញឲ្យប្រជាជនប៉ាឡេស្ទីនត្រឡប់ទៅរស់នៅតំបន់ហ្គាហ្សាវិញ!
កាលពីថ្ងៃសុក្រ(ទី១៤ខែកុម្ភៈ)រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញបានសង្កត់ធ្ងន់ថាប្រជាជនប៉ាឡេស្ទីន ត្រូវតែត្រឡប់ទៅវិញ ហើយរស់នៅក្នុងតំបន់ Gaza Strip ដោយសន្យាថាប្រទេសរបស់លោកនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីជួយដល់ការកសាងឡើងវិញនូវតំបន់ឆ្នេរ។ ប្រភពពីសារព័ត៌មានAnadolu។