Update៖ អង់គ្លេស សរសើរសហភាពអឺរ៉ុបដែលខិតខំប្រឹងប្រែងការទូតជុំវិញសង្គ្រាមអ៊ុយក្រែន!

នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Keir Starmer បានសរសើរវឌ្ឍនភាពរបស់សហភាពអឺរ៉ុបកាលពីថ្ងៃសុក្រ(ទី៧ខែមីនា)នៅឯក្រុមប្រឹក្សាអឺរ៉ុបថា នេះជាជំហានប្រវត្តិសាស្ត្រឆ្ពោះទៅមុខក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អឺរ៉ុបក្នុងការដោះស្រាយវិបត្តិនៅអ៊ុយក្រែន។ ប្រភពពីសារព័ត៌មានReuters។ លោក Starmer បាននិយាយជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប និងមេដឹកនាំនៃប្រទេសកាណាដា Türkiye ន័រវេស និងអ៊ីស្លង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពី 10…

Update៖ ប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានដោះលែងពីមន្ទីរឃុំឃាំងហើយ!

ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ត្រូវបានដោះលែងពីមន្ទីរឃុំឃាំងកាលពីថ្ងៃសៅរ៍(ទី៨ខែមីនា)បន្ទាប់ពីព្រះរាជអាជ្ញាបានបញ្ជាឱ្យដោះលែងលោកតាមដីការបស់តុលាការ។ ប្រភពពីសារព័ត៌មាន Yonhap។

Update៖ អាមេរិក សម្រេចឲ្យចិនទទួលខុសត្រូវចំពោះការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩!

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ចៅក្រមសហព័ន្ធរបស់អាមេរិកតម្រូវឲ្យរដ្ឋាភិបាលចិនទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួនក្នុងអំឡុងពេលដំណាក់កាលដំបូងនៃជំងឺរាតត្បាត COVID-19 ដោយសម្រេចថាប្រទេសចិនទទួលខុសត្រូវចំពោះការលាក់បាំងការរីករាលដាលនៃមេរោគនិងការស្តុកទុកឧបករណ៍ការពារសំខាន់ៗ។ ប្រភពពីសារព៏ត៌មាន

Update៖ អង់គ្លេស កាត់ទោសជនជាតិប៊ុលហ្គារី៣នាក់ករណីធ្វើជាចារកម្មឱ្យរុស្ស៊ី!

ជនជាតិប៊ុលហ្គារីបីនាក់ត្រូវបានកាត់ទោសដោយគណៈវិនិច្ឆ័យទីក្រុងឡុងដ៍ពីបទចារកម្មឲ្យប្រទេសរុស្ស៊ីដែលជាការកត់សម្គាល់មួយនៃប្រតិបត្តិការចារកម្មបរទេសដ៏ធំបំផុតរបស់អង់គ្លេសក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

Update៖ មីយ៉ាន់ម៉ា នឹងរៀបចំការបោះឆ្នោតនៅខែធ្នូឬខែមករានាពេលខាងមុខនេះ!

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាបាននិយាយថាខ្លួននឹងរៀបចំការបោះឆ្នោតនៅខែធ្នូ ឬខែមករាខាងមុខ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសបេឡារុស្ស។ ប្រភពពីសារព័ត៌មានAnadolu។

Update៖ ចំនួនអ្នករបួសដោយសារយន្តហោះកូរ៉េខាងត្បូង ទម្លាក់គ្រាប់បែក ខុសគោលដៅបានកើនដល់២៩នាក់!

ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រ(ទី៧ខែមីនា)បានឲ្យដឹងថាចំនួនអ្នករបួសដោយសារយន្តហោះចម្បាំងទម្លាក់គ្រាប់បែកខុសគោលដៅបានកើនដល់២៩នាក់ហើយ។ ប្រភពពីសារព័ត៌មានAnadolu។

Update៖ រុស្ស៊ីថ្កោលទោសបារាំងនិងអង់គ្លេស ដែលមានផែនការដាក់ពង្រាយកម្លាំងនៅអ៊ុយក្រែន!

ស្ថានទូតរុស្ស៊ី ប្រចាំប្រទេសអ៊ីតាលីកាលពីថ្ងៃសុក្រ(ទី៧ខែមីនា)បានថ្កោលទោសផែនការរបស់ប្រទេសបារាំង និងចក្រភពអង់គ្លេស ក្នុងការដាក់ពង្រាយកងកម្លាំង រក្សាសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន។ ប្រភពពីសារព័ត៌មានAnadolu។

Update៖ អំពើហិង្សាដោយក្រុមក្មេងទំនើង នៅអេក្វាឌ័រ បណ្តាលឲ្យមនុស្ស២២នាក់ស្លាប់!

យ៉ាងហោចណាស់មនុស្ស២២នាក់បានស្លាប់ និងបីនាក់ទៀតរងរបួស ខណៈដែលក្រុមឧក្រិដ្ឋជនបានប៉ះទង្គិចគ្នានៅក្នុងប្រទេសអេក្វាឌ័រ។ ប្រភពពីសារព័ត៌មានAnadolu។

Update៖ រុស្ស៊ី សម្តែងការព្រួយបារម្ភចំពោះការកើនឡើងនៃសង្រ្គាមនៅប្រទេសស៊ីរី!

រុស្ស៊ីបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សានាពេលថ្មីៗនេះនៅក្នុងប្រទេសស៊ីរី ដែលការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខស៊ីរីនិងក្រុមប្រដាប់អាវុធរបប Bashar Assad បានផ្ទុះឡើងនៅក្នុងខេត្ត Latakia និង Tartus ដែលបណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាច្រើន។

Update៖ រុស្ស៊ី វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនិងឧស្ម័នរបស់អ៊ុយក្រែន!

រដ្ឋមន្រ្តីថាមពលអ៊ុយក្រែន បាននិយាយនៅថ្ងៃសុក្រ(ទី៧ ខែមីនា)នេះថា កងទ័ពរុស្ស៊ីបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងឧស្ម័នរបស់អ៊ុយក្រែន នៅក្នុងការវាយប្រហារថ្មីទៀតដោយប្រើយន្តដ្រូននិងមីស៉ីល។ ប្រភពពីសារព័ត៌មាន Reuters។