កាលពីថ្ងៃសៅរ៍(ទី៥ ខែមេសា) ក្រៅពីការធ្វើបាតុកម្មតវ៉ាទ្រង់ទ្រាយធំនៅអាមេរិកផ្ទាល់ ប្រឆាំងគោលនយោបាយរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅតាមទីក្រុងនានារបស់អឺរ៉ុបក៏មានសកម្មភាពតវ៉ាដូចគ្នាដែរ ប្រឆាំងនឹងលោក ត្រាំ ព្រមទាំងទីប្រឹក្សាជំនិតរបស់លោក គឺមហាសេដ្ឋីអាមេរិក លោក Elon Musk បន្ទាប់ពីទីផ្សារហិរញ្ញវត្ថុអន្តរជាតិ…
Category: ពត៌មានអន្តរជាតិ
Update៖ អ៊ីស្រាអែល វាយប្រហារតាមផ្លូវអាកាសលើហ្កាហ្សា បណ្តាលឲ្យស្លាប់៣២នាក់!
កាលពីថ្ងៃអាទិត្យ (ទី៦ ខែមេសា) ក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា បានឱ្យដឹងថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោច៣២នាក់ ក្នុងនោះភាគច្រើនជាស្ត្រីនិងកុមារ ខណៈលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ធ្វើដំណើរទៅកាន់អាមេរិក ដើម្បីជួបជាមួយប្រធានាធិបតីលោក ដូណាល់ ត្រាំ ពិភាក្សាអំពីសង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា។
Update៖ ខណៈកិច្ចចរចាកំពុងដំណើរការ ឥណ្ឌាថាខ្លួនមិនសងសឹកនឹងពន្ធគយរបស់លោក ត្រាំទេ!
មន្ត្រីរដ្ឋាភិបាលឥណ្ឌាម្នាក់បាននិយាយថា ប្រទេសឥណ្ឌាមិនមានគម្រោងសងសឹកប្រឆាំងនឹងពន្ធ២៦% របស់លោក ដូណាល់ ត្រាំ លើការនាំចូលពីប្រទេសអាស៊ីមួយនេះទេ ដោយលើកឡើងពីការពិភាក្សាដែលកំពុងបន្តសម្រាប់កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។
Update៖ នាយករដ្ឋមន្ត្រីជប៉ុន នឹងពិភាក្សារឿងពន្ធគយជាមួយលោកត្រាំ!
លោក Shigeru Ishiba នាយករដ្ឋមន្ត្រីជប៉ុនបានឱ្យដឹងថា លោកមានគម្រោងទូរស័ព្ទទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីការប្រកាសដំឡើងពន្ធដោយអាមេរិក។
Update៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បានកើនដល់ ៣,៤៧១នាក់
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍នៅពីថ្ងៃអាទិត្យ ថាគិតត្រឹមថ្ងៃសៅរ៍ទី០៥ ខែមេសា ឆ្នាំ២០២៥ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដែលវាយប្រហារនៅប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣,៤៧១ នាក់។ ប្រភពពីសារព័ត៌មានស៊ីនហួរ។
Update៖ TikTok ថារាល់កិច្ចព្រមព្រៀងជាមួយអាមេរិក ត្រូវតែស្ថិតនៅក្រោមច្បាប់របស់ចិន!
ប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ដែលគ្រប់គ្រងដោយចិនបាននិយាយកាលពីថ្ងៃសៅរ៍(ទី៦ខែមេសា)ថាការចរចាជាមួយអាមេរិកនៅតែបន្ត ប៉ុន្តែកិច្ចព្រមព្រៀងណាមួយជាមួយទីក្រុងវ៉ាស៊ីនតោននឹងត្រូវស្ថិតនៅក្រោមច្បាប់របស់ចិន នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
Update៖ ពលរដ្ឋអាមេរិក រាប់សិបនាក់ធ្វើបាតុកម្មទ្រង់ទ្រាយធំ ប្រឆាំងនឹងគោលនយោបាយរបស់លោក ត្រាំ!
កាលពីថ្ងៃសៅរ៍ទី៥ ខែមេសានេះ ពលរដ្ឋអាមេរិករាប់ម៉ឺននាក់ បាននាំគ្នាធ្វើបាតុកម្ម នៅតាមក្រុងធំៗ ទូទាំងសហរដ្ឋអាមេរិក ។ ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹង គោលនយោបាយដ៏ចម្រូងចម្រាស របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ។ ប្រភពពីព័ត៌មាន AFP។
Update៖ មនុស្សរាប់សិបនាក់ នៅកូរ៉េខាងត្បូង ធ្វើបាតុកម្មគាំទ្រលោក Yoon!
ពលរដ្ឋរាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នានៅក្នុងរដ្ឋធានីសេអ៊ូល កាលពីថ្ងៃសៅរ៍ ទី៥ ខែមេសា ដើម្បីបង្ហាញការគាំទ្រដល់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ។ ដែលត្រូវបានទម្លាក់ចេញពីតំណែង កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ជុំវិញការប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់អាជ្ញាសឹក។ ប្រភពពីសារព័ត៌មាន AFP។
Update៖ អ៊ីស្រាអែល បន្តវាយប្រហារនៅទូទាំងតំបន់ហ្គាហ្សា បណ្តាលឲ្យស្លាប់២៧នាក់ទៀត!
ប្រភពវេជ្ជសាស្ត្របាននិយាយថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន27នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍(ទី៥ខែមេសា)នៅក្នុងការវាយប្រហារជាច្រើនដងរបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលកងទ័ពអ៊ីស្រាអែលបានបន្តវាយកម្ទេចអគារលំនៅដ្ឋាននៅភាគខាងលិចទីក្រុងរ៉ាហ្វា។
Update៖ អ៊ុយក្រែនអះអាងថា រុស្ស៊ីវាយប្រហារសម្លាប់ជនស៊ីវិល១៩នាក់ កាលពីថ្ងៃសុក្រ!
មន្ត្រីក្នុងតំបន់បាននិយាយថា ការវាយប្រហាររបស់រុស្ស៊ី បានសម្លាប់ជនស៊ីវិល១៩នាក់នៅទីក្រុង Kryvyi Rih របស់អ៊ុយក្រែន កាលពីថ្ងៃសុក្រ។ ចំណែកក្រសួងការពារជាតិរុស្ស៊ី បានចេញអះអាងថា ខ្លួនកំណត់គោលដៅលេីយោធាប៉ុណ្ណោះ។ ប្រភពពីសារព័ត៌មានReuters កាលពីទី៥ ខែមេសា ឆ្នាំ ២០២៥។