Blog

Breaking៖ អ៊ីស្រាអែល​ ប្រកាសកាន់កាប់​តំបន់ហ្កាហ្សា​ទាំងស្រុង!

កាលពីថ្ងៃចន្ទ(ទី៤ខែសីហា) នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានសម្រេចចិត្តកាន់កាប់តំបន់ហ្គាហ្សាស្ទ្រីបទាំងស្រុង។ ប្រភពពីសារព័ត៌មានAnadolu Agency។ មន្ត្រីជាន់ខ្ពស់ម្នាក់ដែលស្និទ្ធនឹងលោក Netanyahu បាននិយាយថាយើងកាន់កាប់តំបន់Gaza Stripបានទាំងស្រុង។ ប៉ុស្តិ៍លេខ 12 របស់អ៊ីស្រាអែល បាននិយាយថា ការសម្រេចចិត្តនេះបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងយុទ្ធសាស្ត្រ…

Breaking៖ អូស្ត្រាលី នឹងទិញនាវាចម្បាំងMogami-classចំនួន១១គ្រឿងពីជប៉ុន!

កាលពីថ្ងៃអង្គារ(ទី៥ខែសីហា) រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Richard Marles បាននិយាយថា ប្រទេសអូស្ត្រាលី នឹងទិញនាវាចម្បាំងប្រភេទ Mogami-class ចំនួន 11 គ្រឿងដែលផលិតដោយក្រុមហ៊ុន Mitsubishi Heavy Industries របស់ប្រទេសជប៉ុន។…

Breaking៖ រដ្ឋមន្រ្តីការពារជាតិកម្ពុជា ថ្លែងថា ភាពទន់ភ្លន់ភ្ជាប់ជាមួយល្បិចកលឈ្នានីស មិនមែនរឿងភាគទេ វាចេញរឿងពិត និងពិតជាបានឃើញពេញភ្នែក!

(ភ្នំពេញ)៖ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅព្រលប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ បានលើកឡើងថា«ចេញផ្សាយមិនចេះហត់ ពូកែ ឆ្លាត ព្រមទាំងសម្រស់បាន! ចេះផ្អែម ចេះជូរ ចេះចត់…

ថៃ ឃាត់ខ្លួនជនជាតិ មីយ៉ាន់ម៉ា៤៥នាក់ ពីបទៈឆ្លងដែន ដោយខុសច្បាប់!

ការឃាត់ខ្លួននេះ បានធ្វើឡើងនៅខេត្តតាក ប្រទេសថៃ កាលពីថ្ងៃទី០៤.០៨.២០២៥ ក្នុងចំណោមជនជាតិ មីយ៉ាន់ម៉ា ទាំង៤៥នាក់”ប្រុស២៣នាក់”សមត្ថកិច្ចថៃ ក៏បានដកហូតរថយន្ត៤គ្រឿងផងដែរ៕

Breaking៖ កម្ពុជា ដកបន្លាលួសដែលដាក់ពង្រាយទាំងបំពាន របស់ទ័ពថៃ នៅតំបន់អានសេះ!

(ព្រះវិហារ)៖ នៅល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ កងកម្លាំងកម្ពុជា បានសម្រេចរុះរើ បន្លាលួស ដែលទាហានថៃ បានដាក់ពង្រាយទាំងបំពានចូលដែនអធិបតេយ្យរបស់កម្ពុជា នៅតំបន់អានសេះ!។ ការសម្រេចរុះរើបន្លាលួស ដែលដាក់ពង្រាយដោយភាគីថៃ ទាំងបំពាននេះ គឺបង្ហាញអំពីភាពអង់អាចក្លាហានរបស់កងទ័ពកម្ពុជា នៅតំបន់អានសេះ ។…

Breaking៖ ចិន ជម្លៀសប្រជាជនជាង៨២០០០នាក់ ដែលប្រឈមមុខនឹងទឹកជំនន់!

អាជ្ញាធរចិន បានជម្លៀសមនុស្សជាង ៨២០០០នាក់ នៅទូទាំងរដ្ឋធានីប៉េកាំង ដែលប្រឈមមុខហានិភ័យនៃភ្លៀងធ្លាក់ខ្លាំង។ ប្រភពពីសារព័ត៌មានចិន Xinhua។ ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានរាយការណ៍ថាមនុស្សរាប់ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីតំបន់ងាយរងគ្រោះថ្នាក់ កាលពីម៉ោង៩យប់ ថ្ងៃចន្ទ ទី៤ ខែសីហា។ អាជ្ញាធរចិនក៏បានព្រមានពីហានិភ័យគ្រោះទឹកជំនន់…

Breaking៖ ម៉ាឡេស៊ី ប្រើប្រព័ន្ធផ្កាយរណប ដើម្បីឃ្លាំមើលការអនុវត្ត”បទឈប់បាញ់”រវាងកម្ពុជា.ថៃ!

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម Datuk Seri Anwar Ibrahim ដែលជាប្រធានអាស៊ានប្តូរវេន បាននិយាយថា យើងមានផ្កាយរណបតាមឃ្លាំមើលការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ហើយភាគីទាំងពីរបានយល់ស្របគ្នាថា អនុព័ន្ធយោធាម៉ាឡេស៊ី រួមជាមួយអនុព័ន្ធយោធាពីប្រទេសដទៃទៀតនៅអាស៊ាន នឹងខិតខំរួមគ្នាលើការតាមឃ្លាំមើលពីចម្ងាយ ដើម្បីធានាឱ្យបទឈប់បាញ់មានប្រសិទ្ធិភាព ។…

Breaking៖ ថៃ បានអនុម័តទិញយន្តហោះចម្បាំងស៊ុយអែត Gripenចំនួន៤គ្រឿង និងនាវាមុជទឹក១គ្រឿង តាមសំណើរបស់កងទ័ព!

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ អ្នកយកព័ត៌មានពី វិមានរដ្ឋាភិបាលបានរាយការណ៍ថា ទីស្តីការគណៈរដ្ឋមន្រ្តីថៃ បានអនុម័តលើសំណើសុំទិញយន្តហោះចម្បាំង Gripen របស់ស៊ុយអែត ចំនួន៤គ្រឿង និងនាវាមុជទឹករបស់ ចិនចំនួន១គ្រឿង។ ដោយការអនុម័តនេះ តាមការស្នើរបស់កងទ័ពអាកាសថៃ និងកងទ័ពជើងទឹកថៃ។ ប្រភពពីសារព័ត៌មានkhaosod។…

Breaking៖ ទ័ពថៃ អនុញ្ញាតឱ្យកាកបាទក្រហមអន្តរជាតិ ចុះសួរសុខទុក្ខនិងពិនិត្យសុខភាព ទាហានខ្មែរទាំង១៨នាក់!

នៅព្រឹកទី០៥.០៨.២០២៥ កងទ័ពថៃ បានអនុញ្ញាតឱ្យ កាកបាទក្រហមអន្តរជាតិ ចុះសួរសុខទុក្ខ និងពិនិត្យសុខភាព ទាហានខ្មែរទាំង១៨នាក់ដែលកំពុងឃុំខ្លួន ដោយថា ការអនុញ្ញាតនេះ គឺអនុវត្តតាមអនុសញ្ញាហ្សឺណែវ។ ប្រភពពីkhaosod។ នៅទីបញ្ជាការកងទ័ពជើងគោក លោក វរសេនីយ៍ឯក Richcha Suksuwanon…

Breaking៖ អាល្លឺម៉ង់ បញ្ជាទិញរថយន្ត យោធាប្រមាណជាង១.៤០០គ្រឿង ដើម្បីពង្រឹងសមត្ថភាពការពារជាតិ!

កាលពីថ្ងៃចន្ទ(ទី៤ខែសីហា) ប្រទេសអាល្លឺម៉ង់ បានបញ្ជាទិញរថយន្តដឹកជញ្ជូនយោធាជិត1,400 គ្រឿងដើម្បីពង្រឹងសមត្ថភាពការការពារជាតិរបស់ខ្លួន។ ប្រភពពីសារព័ត៌មានAANews។ ក្រុមហ៊ុនការពារជាតិ Rheinmetall បាននិយាយថា ការបញ្ជាទិញចំនួន 770 លានអឺរ៉ូ (ប្រហែល 892 លានដុល្លារ) រួមមានរថយន្តដឹកជញ្ជូនយោធាកម្រិតខ្ពស់ដែលត្រូវបានរចនាឡើងដើម្បីដឹកជញ្ជូនសព្វាវុធ និងឧបករណ៍ឆ្លងកាត់តំបន់ដែលមានបញ្ហាប្រឈម។…