Blog
Update៖ ក្រុមហាម៉ាស់ ប្រគល់សាកសពជនជាតិអ៊ីស្រាអែល៤នាក់ ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សា!
ក្រុមតស៊ូប៉ាឡេស្ទីន Hamas បានប្រគល់សាកសពអ្នកចាប់ជនជាតិអ៊ីស្រាអែល ៤នាក់កាលពីថ្ងៃព្រហស្បតិ៍(ទី២០ខែកុម្ភៈ)ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សា និងការផ្លាស់ប្តូរអ្នកទោស។
Update៖ អនុប្រធានាធិបតីអាមេរិកថា សង្គ្រាមអ៊ុយក្រែនអាចបញ្ចប់ទៅបានលុះត្រាតែចរចាជាមួយភាគីពាក់ព័ន្ធរួមទាំងរុស្ស៊ីផងដែរ!
អនុប្រធានាធិបតីអាមេរិក លោក JD Vance កាលពីថ្ងៃព្រហស្បតិ៍(ទី២០ខែកុម្ភៈ)បានសង្កត់ធ្ងន់ថាសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែនគឺអាចធ្វើទៅបានតាមរយៈការចរចាជាមួយគ្រប់ភាគីពាក់ព័ន្ធរួមទាំងរុស្ស៊ីផងដែរ។
Update៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងសងសឹក បន្ទាប់ពីក្រុមហាម៉ាស់ប្រគល់សាកសពអ្នកទោសអ៊ីស្រាអែល៤នាក់មកវិញ!
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាសងសឹកប្រឆាំងនឹងតំបន់ Gaza Strip កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុមហាម៉ាសបានដោះលែងសាកសពអ្នកទោសអ៊ីស្រាអែល4នាក់មកវិញ។
រដ្ឋមន្រ្តីថៃ ប្រកាសថា សម្តេចធិបតី ហ៊ុន ម៉ាណែត ពុំបានស៉ំទោសភាគីថៃរឿងប្រាសាទតាមន្តធំ នោះទេ!
(ភ្នំពេញ)៖ លោក Phumtham Wechayachai រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញសេចក្តីបំភ្លឺថា ការផ្សព្វផ្សាយរបស់កាសែតថៃមួយចំនួន ។
Update៖ ប្រធានអង្គការណាតូ គិតថាល្អចំពោះកិច្ចចរចាសន្តិភាពរបស់អាមេរិកសម្រាប់អ៊ុយក្រែន!
អគ្គលេខាធិការអង្គការណាតូកាលពីថ្ងៃព្រហស្បតិ៍(ទី២០ខែកុម្ភៈ)គិតថាល្អចំពោះកិច្ចចរចាសន្តិភាពរបស់អាមេរិកសម្រាប់អ៊ុយក្រែនអំឡុងពេលសុន្ទរកថានៅសាកលវិទ្យាល័យ Comenius ក្នុងប្រទេសស្លូវ៉ាគី។
ដកហូតមុខតំណែងលោកជំទាវ ពេជ ម៉ារ៉ែន ពីប្រធានសាលាដំបូងខេត្តតាកែវ ករណីដោះលែងទណ្ឌិត!
(ភ្នំពេញ)៖ ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រេចដាក់វិន័យការងារលើលោកជំទាវ ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ ក្រោមរូបភាព ដកហូតមុខតំណែងដោយបង្ខំ.ក្រោយដោះលែងទណ្ឌិតម្នាក់។
Update៖ ដកបញ្ឈរជើង មន្ត្រីប៉ូលិស២នាក់ ក្រោយកើតវិវាទជាមួយលោក បណ្ឌិត សុខ ទូច!
(ភ្នំពេញ)៖ លោក ហឿង វឿន អធិការរងខណ្ឌសែនសុខ ដែលប្រើពាក្យសម្តីមិនសមរម្យដាក់ លោកបណ្ឌិតសភាចារ្យ សុខ ទូច រួមនិងលោក មាស ភារម្យ នគរបាលការិយាល័យតម្រួតបញ្ជាដែលរុញលោកបណ្ឌិត ត្រូវបានបញ្ឈរជើង។
Update៖ លោកត្រាំ ហៅប្រធានាធិបតីអ៊ុយក្រែន ថាជាជនផ្ដាច់ការ!
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថាជាជនផ្ដាច់ការ កាលពីថ្ងៃពុធ(ទី១៩ ខែកុម្ភៈ)ហើយថែមទាំងបានព្រមានឱ្យលោក ហ្សេលេនស្គី ចូលចរចាស្វែងរកសន្តិភាពឱ្យបានលឿនរហ័ស បើមិនចង់បាត់បង់ប្រទេស។
Update៖ កូរ៉េខាងជើង ប្រតិកម្មនឹងអាមេរិក ជុំវិញកិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរជាមួយអូស្ត្រាលី!
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ (ទី២០ខែកុម្ភៈ) បានរិៈគន់អាមេរិក ជុំវិញកិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរ ជាមួយអូស្ត្រាលី ក្រោមក្របខណ្ឌនៃភាពជាដៃគូ AUKUS ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០២១ ដោយចាត់ទុកថាជាការគំរាមកំហែងដល់សន្តិភាពតំបន់។
Update៖ អាល្លឺម៉ង់ និយាយថាវាជាកំហុសខុសឆ្គង ដែលលោកត្រាំហៅមេដឹកនាំអ៊ុយក្រែនថាជាជនផ្ដាច់ការ!
អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាលពីថ្ងៃពុធ(ទី១៩ ខែកុម្ភៈ)បាននិយាយថាវាជាកំហុសខុសឆ្គង ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហៅ មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថាជាជនផ្ដាច់ការ។…