Blog

Update៖ អាមេរិក អនុម័តលក់អាវុធឱ្យទៅកោះតៃវ៉ាន់ លើទំហំទឹកប្រាក់ចំនួន៣៨៥លានដុល្លារ!

មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃសុក្រ(ទី២៩ខែវិច្ឆិកា)ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់សក្តានុពលនៃគ្រឿងបន្លាស់សម្រាប់យន្តហោះចម្បាំង និងរ៉ាដា F-16 ដល់កោះតៃវ៉ាន់ក្នុងតម្លៃប៉ាន់ស្មាន ៣៨៥ លានដុល្លារ។

Update៖ អំពើហិង្សា ក្រោយការបោះឆ្នោតនៅម៉ូសំប៊ិក បានសម្លាប់មនុស្ស៧៣នាក់!

អង្គការសិទ្ធិមនុស្សរាយការណ៍ថា មនុស្ស៧៣ នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងអំពើហិង្សាក្រោយការបោះឆ្នោតនៅប្រទេសម៉ូសំប៊ិកកាន់តែខ្លាំងឡើង។ ប្រភពពីសារព័ត៌មានAnadolu។

អង្គុយលើរថយន្តដឹកសម្ភារ:ប៉ះផ្លាកប៉ាណូកាត់ទទឹងផ្លូវធ្លាក់រងរបួសធ្ងន់២នាក់!

(ភ្នំពេញ)៖ កម្មករដំឡើងឆាក២នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗខណៈពួកគេអង្គុយលេីរថយន្តដឹកសម្ភារ:ដំឡើងឆាកកំពុងធ្វេីដំណេីរក៏ប៉ះបោកនឹងផ្លាកប៉ាណូកាត់ទទឹងផ្លូវ ធ្លាក់រងរបួសធ្ងន់ទាំង២នាក់។ហេតុកាណ៍នេះបានកើតឡើនៅផ្លូវជាតិលេខ៣ ភូមិក្តុំរាំងដូនទ័យ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យកាលពីវេលាម៉រសៀល ថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២៤ ។

សូមប្រយ័ត្ន អំពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៣០ដល់ទី២ខែធ្នូ នឹងបន្តចុះត្រជាក់!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២៨.១១.២០២៤ បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២៤៖ ក្នុងនោះ ក្រសួងបញ្ជាក់ថាខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៣០វិច្ឆិកាដល់ថ្ងៃទី២ធ្នូឆ្នាំ២០២៤

Update៖ ចៅអធិការ”វត្តស្លាកែត”អះអាងថា ដីដែលព្រះអង្គពុះឡូត៍លក់ អតីតជាដីបឹង បែរជារដ្ឋបាលឃុំនិងស្រុកបំភ្លឺថា ពុំមែនជាដីបឹងទៅវិញ!

(កណ្តាល)៖ សាច់រឿងតែមួយ ប៉ុន្តែការលើកឡើងផ្ទុយដាច់ស្រឡះពីគ្នា រវាងអាជ្ញាធរស្រុកកៀនស្វាយ និងព្រះគ្រូចៅអធិការ”វត្តស្លាកែត”ដល់តែអញ្ចឹងមិនដឹងត្រូវជឿខាងណា…??។

Update៖ មនុស្សជិត ២០០នាក់បាត់ខ្លួន ក្រោយលិចទូកនៅប្រទេសនីហ្សេរីយ៉ា! 

មន្ត្រីនិងអ្នកស្រុកបាននិយាយថា អ្នកដំណើរជិត ២០០នាក់ ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួនកាលពីថ្ងៃសុក្រ(ទី២៩ខែវិច្ឆិកា)បន្ទាប់ពីទូកមួយបានលិចនៅក្នុងប្រទេសនីហ្សេរីយ៉ា។ ប្រភពពីសារព័ត៌មានAnadolu។

Update៖ អ៊ីស្រាអែល កំពុងប្រឈមមុខនឹងភាពឯកោ ជុំវិញសង្គ្រាមនៅតំបន់ហ្គាហ្សា!

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលកាលពីថ្ងៃសុក្រ(ទី២៩ខែវិច្ឆិកា) បានបង្ហាញថា អ៊ីស្រាអែលកំពុងប្រឈមមុខនឹងស្ថានភាពឯកោអន្តរជាតិដែលមិនធ្លាប់មានពីមុនមក ដោយសារតែការវាយលុកដ៏បំផ្លិចបំផ្លាញដែលកំពុងបន្តប្រឆាំងនឹងតំបន់ហ្គាហ្សា។

Update៖ អ៊ីស្រាអែល វាយប្រហារលើនៅភាគខាងជើងតំបន់ហ្គាហ្សា ស្លាប់100នាក់ទៀត!

កងការពារជនស៊ីវិលនៅតំបន់ហ្គាហ្សា កាលពីថ្ងៃសុក្រ(ទី២៩ខែវិច្ឆិកា)បាននិយាយថា ប្រជាជនប៉ាឡេស្ទីនរហូតដល់ 100 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ និងការសម្លាប់រង្គាលរបស់អ៊ីស្រាអែលនៅភាគខាងជើងហ្គាហ្សាក្នុងរយៈពេល 24 ម៉ោងកន្លងមកនេះ។

Update៖ អ៊ុយក្រែន ថាការផ្តល់សម្ភារៈយោធាកាន់តែលឿនមានសារៈសំខាន់ជាងការកេណ្ឌកម្លាំងទ័ពទៅទៀត!

អ៊ុយក្រែន បានជំរុញដៃគូរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ (ទី២៨ខែវិច្ឆិកា)ដើម្បីពន្លឿនជំនួយយោធាដោយនិយាយថាការផ្តល់ សម្ភារៈសមរភូមិកាន់តែលឿនមានសារៈសំខាន់ជាងការកេណ្ឌកម្លាំងទ័ពបន្ថែមទៀត។

សម្តេចធិបតី បានថ្លែងថា រដ្ឋាភិបាលមានកម្មវិធីផ្តល់ដី សម្រាប់ប្រជាជនដែលអត់មានដីពិតប្រាកដ!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនឹងដោះស្រាយអោយអ្នកអត់ដីពិតប្រាកដដោយផ្តល់ដីសម្បទានសេដ្ឋកិច្ច ពោលគឺរាជរដ្ឋាភិបាលមានកម្មវិធី «ផ្តល់ដីការពារព្រៃ» គឺសម្រាប់ប្រជាជនដែលអត់ដីពិតប្រាកដ ដែលកម្មវិធីនេះនឹងអនុវត្តនៅដើមឆ្នាំ២០២៥តទៅ។

Exit mobile version