Blog

Update៖ លោកត្រាំ និយាយថាអាមេរិកនឹងកាន់កាប់តំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីប្រជាជនប៉ាឡេស្ទីនបានភៀសខ្លួន!

ប្រធានាធិបតីអាមេរិក លោកDonald Trump បាននិយាយកាលពីថ្ងៃអង្គារ(ទី៤ខែកុម្ភៈ)ថា “សហរដ្ឋអាមេរិកនឹងកាន់កាប់តំបន់ហ្គាហ្សាស្ទ្រីប” ភ្លាមៗបន្ទាប់ពីបានស្នើឱ្យមានការតាំងទីលំនៅអចិន្ត្រៃយ៍នៃជនជាតិប៉ាឡេស្ទីននៅខាងក្រៅតំបន់ហ្គាហ្សា។

Update៖ លោកត្រាំ និយាយថាប្រជាជនប៉ាឡេស្ទីនគ្មានជម្រើសអ្វីក្រៅពីភៀសខ្លួនចេញពីតំបន់ហ្គាហ្សាទេ!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារ(ទី៤ខែកុម្ភៈ)ថា ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីបគ្មានជម្រើសផ្សេងទេក្រៅតែពីការភៀសខ្លួនចេញពីតំបន់មាត់សមុទ្រ ដោយលោកបានបញ្ជាក់ជាថ្មីពីការទាមទាររបស់គាត់ឱ្យអេហ្ស៊ីប និងហ្ស៊កដានីធ្វើជាម្ចាស់ផ្ទះទទួលជនភៀសខ្លួន។

Update៖ ការបាញ់ប្រហារនៅសាលារៀនមួយក្នុងប្រទេសស៊ុយអែត បណ្តាលឲ្យស្លាប់មនុស្ស១០នាក់!

កាលពីថ្ងៃអង្គារ(ទី៤ខែកុម្ភៈ) ប៉ូលិសបាននិយាយថាមនុស្ស 10នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនៅសាលារៀនមួយនៅកណ្តាលប្រទេសស៊ុយអែត ដោយជនល្មើសត្រូវបានគេជឿថាស្ថិតក្នុងចំណោមអ្នកស្លាប់។

Update៖ UN ថ្កោលទោសចំពោះការវាយប្រហាររបស់ភេរវកម្មនៅManbij ក្នុងប្រទេសស៊ីរី!

អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ(ទី៤ខែកុម្ភៈ)បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារភេរវកម្មដ៏សាហាវមួយនៅក្នុងស្រុក Manbij នៃខេត្ត Aleppo របស់ប្រទេសស៊ីរី។

Update៖ ចិន ប្រកាសយកពន្ធ១០%លើផលិតផលដែលនាំចូលពីអាមេរិក ជាពិសេសប្រេងឆៅ!

ក្រសួងហិរញ្ញវត្ថុប្រទេសចិនកាលពីថ្ងៃអង្គារ(ទី៤ខែកុម្ភៈ) បានប្រកាសយកពន្ធ១០ភាគរយ លើផលិតផលជាច្រើនរបស់សហរដ្ឋអាមេរិក ឆ្លើយតបនឹងការប្រកាសយកពន្ធរបស់លោក ត្រាំ។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៥ខែកុម្ភៈដល់ទី៧ខែកុម្ភៈឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៥ខែកុម្ភៈដល់ថ្ងៃទី៧កុម្ភៈឆ្នាំ២០២៥

ក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះ សមាគមទេវ សក្ខី ភគវន្ត ចេញពីបញ្ជីសមាគម!

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ សម្រេចលុបឈ្មោះសមាគមទេវ សក្ខី ភគវន្ត ចេញពីបញ្ជីសមាគម ដែលតម្កល់នៅក្រសួងមហាផ្ទៃ ។

Update៖ រុស្ស៊ី រិះគន់ហ្វាំងឡង់ដែលគាំទ្រឲ្យពលរដ្ឋធ្វើការស្ម័គ្រចិត្តនៅអ៊ុយក្រែន!

ទីក្រុងមូស្គូកាលពីថ្ងៃចន្ទ(ទី៣ខែកុម្ភៈ)បានរិះគន់ប្រទេសហ្វាំងឡង់ជុំវិញការផ្សាយព័ត៌មានដល់ពលរដ្ឋរបស់ខ្លួនដែលកំពុងរៀបចំផែនការ ឬពិចារណាក្នុងការស្ម័គ្រចិត្តនៅម្ខាងនៃទីក្រុងគៀវក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្ត។

Update៖ ផ្ទាំងទឹកកក Greenland ប្រេះកាន់តែលឿន ខណៈមានការប្រែប្រួលអាកាសធាតុ!

ផ្ទាំងទឹកកករបស់ហ្គ្រីនលែនគឺប្រេះកាន់តែលឿន ចំពេលមានការប្រែប្រួលអាកាសធាតុ នេះបើយោងតាមការសិក្សាថ្មីមួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ(ទី៣ខែកុម្ភៈ)។

Update៖ អ៊ុយក្រែន វាយប្រហារលើរុស្ស៊ី បណ្តាលឱ្យឆេះរោងចក្រចម្រាញ់ប្រេង និងរោងចក្រកែច្នៃឧស្ម័ន!

អ៊ុយក្រែន បានវាយប្រហារទីតាំងថាមពលនៅភាគខាងត្បូង នៃប្រទេសរុស្ស៊ីដោយ ប្រើប្រាស់ដ្រូនរាប់សិបគ្រឿង កាលពីយប់ថ្ងៃចន្ទ(ទី៣ខែកុម្ភៈ) បណ្តាលឱ្យមានអគ្គិភ័យនៅរោងចក្រចម្រាញ់ប្រេង និងរោងចក្រកែច្នៃឧស្ម័នដ៏សំខាន់មួយ។