ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ខែមករា អគ្គិសនី នឹងរអាក់រអួល ក្នុងខណ្ឌមួយចំនួន នៅរាជធានីភ្នំពេញ!

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា EDC បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុលផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែ បណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា។

លុបឈ្មោះមន្ត្រីពន្ធនាគារ៥នាក់ ចេញពីក្របខ័ណ្ឌ មូលហេតុប្រើប្រាស់គ្រឿងញៀន!

(ភ្នំពេញ)៖ តាមសំណើអគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស សុំលុបឈ្មោះមន្ត្រីពន្ធនាគារ ចំនួន៥រូប ចំណុះឱ្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចេញពីក្របខ័ណ្ឌមន្ត្រីពន្ធនាគារ។

Update៖ បារាំងមិនឱ្យរុស្ស៊ី ឈ្មះអ៊ុយក្រែននោះទេ ដោយបញ្ជូនកាំជ្រួច ៤០គ្រាប់​ទៀតដល់អ៊ុយក្រែន!

ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសបារាំង នឹងប្រគល់ជូនអ៊ុយក្រែននូវកាំជ្រួច Cruise រយៈចម្ងាយឆ្ងាយប្រហែល ៤០គ្រាប់ SCALP ។

ប៉ាគីស្ថាន ផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ ក្រោយអ៊ីរ៉ង វាយប្រហារឆ្លងព្រំដែន!

ប៉ាគីស្ថាន បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនកំពុងកោះហៅ ឯកអគ្គរដ្ឋទូតខ្លួនប្រចាំនៅអ៊ីរ៉ង់ និងផ្អាករាល់ទំនាក់ទំនងទ្វេភាគីជាមួយប្រទេសនេះ ។

អ៊ីតាលី បារាំង អាល្លឺម៉ង់ កំពុងបំពេញបេសកកម្មកងទ័ពជើងទឹកអឺរ៉ុប នៅសមុទ្រក្រហម!

ប្រទេសអ៊ីតាលី កំពុងធ្វើការជាមួយប្រទេសបារាំង និងអាល្លឺម៉ង់ ក្នុងបេសកកម្មកងទ័ពជើងទឹកអឺរ៉ុប នៅសមុទ្រក្រហម ។ ខណៈភាពតានតឹង នៅតែមានកម្រិតខ្ពស់ ដូចដែលបានរាយការណ៍ ផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃពុធ។

អ្នកសារព័ត៌មានរាប់សិបនាក់ កំពុងតាមដានចំណាត់ការរបស់សមត្ថកិច្ច ដែលកោះហៅលោក នួន មេសា ឱ្យចូលបំភ្លឺ!

(ភ្នំពេញ)៖ លោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM ត្រូវនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ កោះហៅឱ្យចូលបំភ្លឺ នៅថ្ងៃទី២២.០១.២០២៤។

សម្ព័ន្ធអារ៉ាប់ ប្រកាសថ្កោលទោស “ការឈ្លានពាន”របស់អ៊ីរ៉ង់ លើទឹកដីអ៊ីរ៉ាក់!

សម្ព័ន្ធអារ៉ាប់ បានអនុម័ត និងថ្កោលទោស ចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ នៅភាគខាងជើងនៃទីក្រុង Erbil ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃពុធ។

សម្តេចធិបតី ទទួលបានបដិសណ្ឋារកិច្ចពីលោក Paul FURIA អនុប្រធានពិធីការរដ្ឋ នៃសាធារណរដ្ឋបារាំង​!

(ប៉ារីស)៖ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស ល្ងាចថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧​ ខែមករា ឆ្នាំ២០២៤។

ចាប់ខ្លួនជនជាតិវៀតណាម ប្រុសស្រី២នាក់ ករណីប្រើកាំបិតប្លន់អ្នកបើករថយន្តតាក់ស៊ី មិនបានសម្រេច!

(ឧត្តរមានជ័យ)៖ កម្លាំងនគរបាលក្រុងសំរោង បានចាប់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ជាជនជាតិវៀតណាម! ករណីប្រើកាំបិតចុងស្រួច ចាក់តៃកុងរថយន្ត ប៉ងប្លន់យករថយន្តតាក់ស៊ី តែមិនបានសម្រេច!។

ចាប់ខ្លួនជនជាតិបង់ក្លាដេស២នាក់ ករណីនាំមនុស្សជាង៥០នាក់ ឆ្លងដែនដោយខុសច្បាប់!

(ភ្នំពេញ)៖ តាមការផ្សព្វផ្សាយ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា កម្លាំងនគរបាលក្រសួងមហាផ្ទៃ បានចាប់ខ្លួនជនជាតិបង់ក្លាដេស ២នាក់បន្ទាប់ពីពួកគេ នាំមនុស្សចំនួន៥៦នាក់ឆ្លងដែនដោយខុសច្បាប់!។