ការិយាល័យព្រះរាជអាជ្ញានៅទីក្រុងប៉ារីស បានប្រកាសថា ក្រុមអ្នកស៊ើបអង្កេតបារាំង កំពុងសហការគ្នាជាមួយបែលហ្ស៊ិក ដើម្បីស៊ើបអង្កេតលើកម្មវិធី Telegram និងតាមដានសកម្មភាពរបស់នាយកប្រតិបត្តិ Telegram គឺលោក Pavel Durov ។
Category: ពត៌មានអន្តរជាតិ
Update៖ អាមេរិក កំពុងពង្រាយប្រព័ន្ធការពារដែនអាកាសTHAAD នៅអ៊ីស្រាអែល!
លោក Lloyd Austin រដ្ឋមន្រ្តីការពារជាតិអាមេរិក បាននិយាយថា យោធាអាមេរិកបានបញ្ជូន ប្រព័ន្ធការពារមីស៊ីលដ៏ទំនើបរបស់ខ្លួន ទៅដល់ទីតាំងបញ្ឈរជើង ក្នុងប្រទេសអ៊ីស្រាអែល។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ ២០២៤។
Update៖ អ៊ីស្រាអែល វាយប្រហារបំផ្លាញ ផ្ទះសម្បែងនិងជម្រក ជនភៀសខ្លួននៅភាគខាងជើង ហ្គាហ្សា!
កងកម្លាំងការពារជនស៊ីវិលនៅហ្គាហ្សាបាននិយាយកាលពីថ្ងៃអាទិត្យ(ទី២០ខែតុលា)ថា កងទ័ពអ៊ីស្រាអែលកំពុងធ្វើការវាយប្រហារយ៉ាងធំសម្បើមនៅភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប ដោយបានបំផ្លាញផ្ទះសម្បែង និងជម្រកជនភៀសខ្លួន។
Update៖ បាតុកររាប់ពាន់នាក់នៅក្រុងប្រ៊ុចសែល ប្រមូលផ្តុំគ្នាទាមទារឲ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងលីបង់!
យោងតាមប៉ូលីសឱ្យដឹងថា មនុស្សជិត 32,000 នាក់បានទៅតាមផ្លូវនៃរដ្ឋធានីរបស់ប្រទេសបែលហ្សិកកាលពីថ្ងៃអាទិត្យ(ទី១៩ខែតុលា) អំពាវនាវ ឱ្យមានបទបញ្ឈប់ការបាញ់ភ្លាមៗនៅតំបន់ហ្គាហ្សា និងប្រទេសលីបង់។
Update៖ ប៉ាឡេស្ទីនថា អ៊ីស្រាអែលកំពុងជំរុញឱ្យប្រជាជនហ្គាហ្សា រត់ភៀសខ្លួនក្រោមការទម្លាក់គ្រាប់បែក!
ក្រសួងការបរទេសប៉ាឡេស្ទីនបានព្រមានកាលពីថ្ងៃអាទិត្យ(ទី២០ ខែតុលា)ថា អ៊ីស្រាអែលកំពុងជំរុញឱ្យជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីបភាគខាងជើង “ឲ្យទៅស្លាប់” ចំពេលមានការវាយលុក និងការឡោមព័ទ្ធដ៏សាហាវរបស់ខ្លួននៅក្នុងតំបន់នេះ។
Update៖ ចំនួនអ្នកស្លាប់នៅប្រទេសលីបង់ បានកើនដល់២.៤៦៤នាក់ហើយ!
ក្រសួងសុខាភិបាលលីបង់ បាននិយាយកាលពីថ្ងៃអាទិត្យ(ទី២០ខែតុលា)ថា ចំនួនអ្នកស្លាប់ ដោយសារការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែល លើប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី 8 ខែតុលា ឆ្នាំ 2023 បានកើនឡើងដល់ 2,464នាក់ហើយ។
Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៨៤នាក់ទៀត!
ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយ នៅថ្ងៃអាទិត្យ(ទី២០ខែតុលា) ថា ការវាយបកសងសឹករបស់អ៊ីស្រាអែលមកលើ តំបន់ហ្គាហ្សាក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ ប៉ាឡេស្ទីន ចំនួន៨៤នាក់ និងរបួស១៥៨នាក់..!។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៤២.៦០០នាក់ហើយ!
ក្រសួងសុខាភិបាល ក្នុងតំបន់បាន នៅថ្ងៃអាទិត្យ(ទី២០ខែតុលា)ថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់តាំង ពីថ្ងៃទី០៧ ខែ តុលា ឆ្នាំមុនរហូតពេលនេះ!។
Update៖ អ៊ីស្រាអែល វាយប្រហារលើភាគខាងជើងតំបន់ហ្គាហ្សា ស្លាប់៨៧ នាក់ទៀត!
ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយនៅថ្ងៃអាទិត្យ(ទី២០ ខែតុលា)ថា មនុស្សចំនួន ៨៧ នាក់បានស្លាប់និងបាត់ខ្លួននៅក្រោមគំនរបាក់បែក។ ដោយសារអ៊ីស្រាអែលវាយប្រហារលើទីប្រជុំជន Beit Lahiaភាគខាងជើងហ្គាហ្សា កាលពីថ្ងៃសៅរ៍ ខណ:មនុស្សជាង ៤០ នាក់ទៀតបានរងរបួស។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែតុលា…
Update៖ អ៊ីស្រាអែល ទម្លាក់ខិតប័ណ្ណនិងបង្ហាញរូបភាពសាកសពមេដឹកនាំក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា!
យន្តហោះរបស់អ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ (ទី១៩ ខែតុលា )បាន ទម្លាក់ខិតប័ណ្ណ នៅភាគខាងត្បូងតំបន់ហ្កាហ្សា។ ដោយបង្ហាញរូបភាពសាកសព មេដឹកនាំក្រុមហាម៉ាស់ លោក Yahya Sinwar ក្រោយត្រូវបានសម្លាប់។